ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់ ! ប្លន់ ទៀត​ហើយ ប្លន់​ចំ​កណ្ដាល​រាជធានីភ្នំពេញ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​បុរស​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​កន្លែង​ញុាំអី ត្រូវ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​បួន​នាក់​បាន​ធ្វើ​សកម្មភាព​ភ្ជង់ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេចនៅ​ជាប់​របង​វិទ្យាល័យ ព្រះ​ស៊ី​សុវត្ថិ តាម​បណ្តោយ​ផ្លូវ​លេខ១៨៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី៣ ខណ្ឌ​ដូន​ពេញ​ ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព ។

បើតាម​សម្តី​របស់​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ឈ្មោះ គង់ សុភ​ក្ត្រា អាយុ​២៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ឡេ​ង សេង​ហុង ជិះ​ខាងក្រោយ​ជា​មិត្តភក្តិ បាន​និយាយ​ប្រាប់​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ជិះ​ម៉ូតូ​ចេញពី​ធ្វើ​ការងារ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ហើយ​ឆ្ពោះទៅ​ញ៉ាំ​បាយ នៅ​ម្ដុំ​ក្រោយ​វាំង ពេល​ពួក​គាត់​ញ៉ាំ​បាយ​រួច​ហើយ​ក៏​ជិះ​ម៉ូតូ​គ្រឿង​ម៉ាក Zoomer X ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FJ-1190 ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨៤ ក្បែរ របង​វិទ្យាល័យ ព្រះ​ស៊ី​សុវត្ថិ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​បួន​នាក់​បាន​ជិះ​ម៉ូតូ​ពី​គ្រឿង បាន​ដេញ​ជិះ​តាម​ពួក​គាត់​(​ជន​រង​គ្រោះ​) ពីក្រោយ​រហូត ធ្វើ​អោយ​ពួក​គេ​ជា​ជន​រង​គ្រោះ​ព្យាយាម​ជិះ​ម៉ូតូ​គេច​ដែល​តែ​មក​វាក់​អើ​នឹង​រថយន្ត​ដែល​បើក​ពីមុខ ធ្វើ​អោយ​ឲ្យ​ជនល្មើស​មាន​ឳ​កាស​ដេញ​​ទាន់ រួច​ជនល្មើស​ពីរ​នាក់​ដែល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រឹ​ម​សេ​១១០ ក៏​ដក​កាំភ្លើង​ចេញ​មក​ភ្ជង់​អោយ​ពួក​គេ​( ជន​រង​គ្រោះ​) អោយ​ឈប់​ម៉ូតូ​ ហើយ​បក្ខពួក​ជនសង្ស័យ​ក៏​ទាញ​ដំបង វាយ​ឈ្មោះ ឡេ​ង សេង​ហុង ដែល​ជិះ​ខាងក្រោយ​ត្រូវ​មួយ​ដំបង​រង​របួស​ទៀត  ។

ដោយ​ឃើញ​ហេតុ​ការ​បែប​នេះ ពួក​គេ​ភ័យ​ស្លន់ស្លោ​ពេក​ក៏​ផ្ដួល​ម៉ូតូ​ឲ្យ​ជនល្មើស​តែ​ម្ដង​ទៅ ហើយ​ជនល្មើស​ជិះ​ទៅ​បាត់​ស្រមោល​តែ​ម្តង ។ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បាន​ត្រឹមតែ​នាំ​គ្នា​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ផ្សារ​ថ្មី​៣ តែ​ប៉ុណ្ណោះ ព្រោះថា​គាត់​គ្មាន​សង្ឃឹម​និង​បាន​ម៉ូតូ​នោះ​ឡើយ ៕