ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​អាយុ​ក្រោម ១២ ឆ្នាំ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង អាច​ត្រលប់​ទៅ​សាលា​វិញ​ឆាប់​ៗ​នេះ​បាន​ទេ?

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ការិយាល័យ​អប់រំ​ខេត្ត​នីមួយ​ៗ​បាន​ចាប់ផ្តើម​ត្រួតពិនិត្យ​សាលារៀន​របស់​ខ្លួន ហើយ​គេ​រំពឹង​ថា​មិន​ត្រឹមតែ​ថ្នាក់ឧត្តម​សិក្សា​ទេ​ដែល​នឹង​បើក​ដំណើរការ​ឡើង​វិញ ប៉ុន្តែ​ក៏​មាន​សា​លាម​ត្តេ​យ្យ និង​សាលា​បឋម​សិក្សា​មួយ​ចំនួន​ផង​ដែរ​។ យោង​តាម​ការ​លើក​ឡើង​របស់ លោក ដាយ​គិ វ៉ា​តា​ណា​បេ ​ក្រុមប្រឹក្សាភិបាល…

រាជធានី​ភ្នំពេញ​៖ ការិយាល័យ​អប់រំ​ខេត្ត​នីមួយ​ៗ​បាន​ចាប់ផ្តើម​ត្រួតពិនិត្យ​សាលារៀន​របស់​ខ្លួន ហើយ​គេ​រំពឹង​ថា​មិន​ត្រឹមតែ​ថ្នាក់ឧត្តម​សិក្សា​ទេ​ដែល​នឹង​បើក​ដំណើរការ​ឡើង​វិញ ប៉ុន្តែ​ក៏​មាន​សា​លាម​ត្តេ​យ្យ និង​សាលា​បឋម​សិក្សា​មួយ​ចំនួន​ផង​ដែរ​។

យោង​តាម​ការ​លើក​ឡើង​របស់ លោក ដាយ​គិ វ៉ា​តា​ណា​បេ ​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​ជប៉ុន​នៅ​កម្ពុជា (JACAM) ​បានឱ្យ​ដឹង​ថា ៖ “ តាម​រយៈ​ទិន្នន័យ​ជា​ច្រើន​ពី អង្ក​ការ​សុខភាព​ពិភពលោក (WHO) ធនាគា​អភិវឌ្ឍន៍​អាស៊ី​(ADB) និង​ក្រុមប្រឹក្សាភិបាល​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​បង្ហាញ​ថា​សាលា​បឋម និង​ម​ត្តេ​យ្យ​គួរតែ​ត្រូវ​បាន​ផ្តល់​អាទិភាព​ដើម្បី​បើក​សាលា​ឡើង​វិញ​។ ពួក​គេ​និយាយ​ថា​សា​លាម​ត្តេ​យ្យ និង​សាលា​បឋម​សិក្សា​មាន​ហានិភ័យ ឬ​លទ្ធភាព​នៃ​ការ​ឆ្លង​មេរោគ​កូ​វីត ១៩ មាន​កម្រិត​ទាប​បំផុត ប៉ុន្តែ​ការ​រៀន​តាម​អ៊ិ​ន​ធរ​ណេ​ត​គឺ​មាន​ប្រសិទ្ធភាព​ទាប​សម្រាប់​ក្មេង​ៗ​ក្នុង​វ័យ​នេះ ហើយ​ការ​បិទ​សាលា​នឹង​បណ្តាល​ឱ្យ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​នា​ពេល​អនាគត​របស់​សិស្ស​។ នៅ​អា​ហ្ស​ង់​ទី​ន​ការ​បិទ​សាលា​បឋម​សិក្សា​រយៈ ៩៩ ថ្ងៃ បណ្តាល​ឱ្យ​មានការ​ធ្លាក់​ចុះ ៣% នៃ​ប្រាក់​ចំណូល​នា​ពេល​អនាគត​របស់​សិស្ស​។ ADB និយាយ​ថា​គិត​ត្រឹម ខែឧសភា​ឆ្នាំ ២០២១ ការ​បិទ​សាលារៀន​នៅ​កម្ពុជា​នឹង​កាត់​បន្ថយ​ប្រាក់​ចំណូល​នា​ពេល​អនាគត​របស់​សិស្ស​ចំនួន ១,៥%” ។

លោក Watanabe បាន​បន្ត​ថា​៖ «ដើម្បី​ពិចារណា​ពី​ផល​ប៉ះពាល់​ដ៏​អាក្រក់​នេះ​យើង JACAM និង​អង្គ​ជំនុំជម្រះ​ពាណិជ្ជកម្ម​អន្តរជាតិ (International Business Chamber) បាន​ផ្ញើ​លិខិត​ផ្តល់​យោបល់​សម្រាប់​ការ​បើក​ដំណើរការ​ឡើង​វិញ​សម្រាប់​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា និង បឋម​សិក្សា​ដោយ​មិន​ចាំបាច់​ទទួល​ថ្នាំ​បង្ការ ដូច​ទៅ​នឹង​ថ្នាក់ឧត្តម​សិក្សា​» ។

លោក Watanabe បាន​បន្ថែម​ថា​៖“​យើង​រីករាយ​ណាស់​ដែល​បានដឹង​ថា​ក្រសួង​អប់រំ​កំពុង​ពិចារណា បើក​ដំណើរការ​ឡើង​វិញ​មិន​ត្រឹមតែ​ថ្នាក់ឧត្តម​សិក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា និង​បឋម​សិក្សា បន្ទាប់​ពី​យើង​បាន​ផ្ញើ​ការ​ផ្តល់​យោបល់​នេះ ដែល​វា​គឺជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​” ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​ប្រកាស​ថា​សាលា​ណាខ្លះ នឹង​បើក​ដំណើរការ​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ តប​តាម​ការ​ស្នើរ​សុំ​របស់​សមាគម​ជនជាតិ​ជប៉ុន​កម្ពុជា តាម​រយៈ​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅ​ថ្ងៃ​ទី ១០ ខែកញ្ញា ឆ្នាំ​២០២១ បាន​ឆ្លើយ​តប​ដូចនេះ​ថា ក្រសួង​យល់ព្រម​តាម​សំណើរ​សុំ​បើក​ដំណើរការ​ «​សាលារៀន​ជនជាតិ​ជប៉ុន​ភ្នំពេញ​» ​ឡើង​វិញ​។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​បន្ត​ថា​៖ «​សាលារៀន​ជនជាតិ​ជប៉ុន​ភ្នំពេញ ត្រូវ​គោរព​និង​អនុវត្ត​ឱ្យ​ម៉ឹង​ម៉ាត់ និង​ខ្ជាប់ខ្ជួន​បំផុត​តាម​ខ្លឹមសារ​នៃ​គោលការណ៍ ប្រតិបត្តិ​ស្តង់ដា (SOP) ​និង​ព្រមទាំង​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេង​ទៀត ដែល​មាន​ជា​ធរមាន​» ៕

អត្ថបទសរសេរ ដោយ