ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ត្រូវ​លាតត្រដាង​រឿង​យក​បទ កែវ​ពេ​ជ្ជ​តា ច្រៀង​មិន​ដាក់​ឈ្មោះ​ពាក់ព័ន្ធ​តារា​ស្រី​ម្នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ម្ចាស់​ឆា​ណែ​ល​យូ​ធូប ដែល​បាន​យក​បទ​ចម្រៀង​របស់​នាង​អោយ​តារាចម្រៀង​ថ្មូ​ៗ​ច្រៀង​ឡើង​វិញ (Cover) តែ​មិន​បាន​ដាក់​ឈ្មោះ​អោយ​ចំ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ម្ចាស់​ឆា​ណែ​ល​យូ​ធូប ដែល​បាន​យក​បទ​ចម្រៀង​របស់​នាង​អោយ​តារាចម្រៀង​ថ្មូ​ៗ​ច្រៀង​ឡើង​វិញ (Cover) តែ​មិន​បាន​ដាក់​ឈ្មោះ​អោយ​ចំ​ម្ចាស់​ដើម​។ បទ «​ជំនោរ​ដើមខែ​» ដែល​ជា​បទ​ដើម​របស់​អ្នកចម្រៀង​អ្នកស្រី ម៉​ម សុខា តែ​ត្រូវ​បាន​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​យក​មក​កែសម្រួល​ថ្មី ខ្លះ​ទាំង​ទំនុកច្រៀង និង​ការ​ច្រៀង​ពី​អ្នក​នាង​ផ្ទាល់​។

ដោយសារ​បទ​នេះ មាន​ភាព​ល្បីល្បាញ​បាន​ធ្វើ​អោយ​មានការ​លើកយក​មក​ច្រៀង​ដោយសារ​តារាចម្រៀង​នានា ហើយ​បង្ហោះ​តាម​យូ​ធូប ដោយ​បាន​ប្រើប្រាស់​ម​ភាសាសរសេរ​ដាក់​ថា «​មរតក​ដើម​» ដោយ​មិន​បាន​ប្រើប្រាស់​ឈ្មោះ​នាង​អោយ​ចំ​។

នា​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០២១​នេះ អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ចំណាយពេល​សរសរ​សំ​ណេ​រ​ដ៏​វែង​ថា «​ជម្រាបសួរ​បងប្អូន​ទស្ស​និក​ជន និង​ហ្វេ​ន​ពេ​ជ្ជ​តា​ជាទី​គោ​ព ! សួស្តី​បងប្អូន​ខាង​ហ្វេ​ន​របស់​ប្អូនស្រី​មុន្ន​ល័​ក្ខ ! ឃើញ​ថា យប់មិញ​នេះ មាន​បងប្អូន ហ្វេ​ន​ទាំង​សងខាង​ជា​ច្រើន​ចូលរួម​យោបល់​ជុំវិញ​បញ្ហា​ការ​យក​បទ​ចម្រៀង​ខ្ញុំ​ទៅ​ច្រៀង ថត​បង្ហោះ​ក្នុង​យូ​ធូប​ធ្វើ​អាជីវកម្ម ដោយ​មិន​សុំ​អនុញ្ញាតិ និង​មិន​ដាក់​ឈ្មោះ​ម្ចាស់​សំនៀង​ដើម​» ។

អ្នក​នាង​បន្ត​ថា «​ឧទាហរណ៍​ជាក់ស្តែង​ប្អូនស្រី បាន​មុន្នី​ល័​ក្ខ ។ ក្នុង​នោះ​មាន​ហ្វេ​នខា​ង​ប្អូនស្រី​ចូល​មក​ដែរ ។ ខ្លះ​និយាយ​មាន​ហេតុ​ផល ខ្លះ​ទៀត​ក៏​និយាយ​ខុស​សាច់​រឿង និង​គ្មាន​សីលធម៌ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ប្រកាន់​បងប្អូន​ទេ ខ្ញុំ​ក៏​មិន​បាន​ចាត់​ទុក​ថា​នេះ​ជា​ការ​ឈ្លោះ​ដើម្បី​យក Like view share អ្វី​ដែរ ប៉ុន្តែ​គឺជា​ការ​ជជែក​គ្នា​មួយ​ដើម្បី​រក​ភាព​រីក​ចម្រើន​ក្នុង​វិស័យ​សិល្បៈ​ផ្នែក​តន្ត្រី និង​ចម្រៀង និង​លុប​បំបាត់​ការ​លួច​ចម្លង លួច​យក​ស្នាដៃ​បទ​ចម្រៀង​ដោយ​មិន​មានការ​អនុញ្ញាតិ ឬ​មិន​ដាក់​ឈ្មោះ​ម្ចាស់​សំនៀង​… ដែល​ទ​ង្វើ​រអា​ណា​ធិ​ប​តេ​យ្យ​ទាំងនេះ មិន​គួរ​បន្ត​អោយ​មាន​ក្នុង​សង្គម​ដ៏​ថ្លៃថ្នូរ​របស់​យើង​ទៀត​ទេ​» ។

អ្នក​នាង​បន្ត​ទៀត​ថា «​ខ្ញុំ​សូម​អរគុណ ចំពោះ​មតិ​ល្អ​ៗ​បង្ហាញ​ការ​យល់​ដឹង និង​ទទួលស្គាល់​បំណង​ល្អ​របស់ខ្ញុំ​អំពី​បងប្អូន​ហ្វេ​ន​ទាំង​សងខាង ។ ចំពោះ​ហ្វេ​ន​ប្អូនស្រី​មុន្នី​ល័​ក្ខ ៖ បើ​បានជា​អញ្ជើញ​ចូលរួម​ហើយ សូម​បងប្អូន​មេត្តា​អត់ធ្មត់​សង្កត់ចិត្ត​បន្តិច កុំ​ប្រើ​អារម្មណ៍​ស្រលាញ់​ពេក រហូត​ធ្វើ​អោយ​បាត់​ហេតុផល ។ ហើយ​រឿង​ពិត​ដំបូង គឺ​មុន្នី​ល័​ក្ខ យក​បទ​ខ្ញុំ​ទៅ​ច្រៀង​ផុស​ដោយ​មិន​សុំ ហើយ​មិន​ដាក់​ឈ្មោះ​ខ្ញុំ​ជា​ម្ចាស់​ដើម ហើយ​កំហុស​នេះ​មិនមែន​លើក​ទី​មួយ​ទេ ។ សូម​បងប្អូន​កុំ​បង្វែរ​ទៅ​ជា​រឿង​ផ្សេង ។ សូមកុំ​ប្រើ​ពាក្យអសុរស ពាក្យ​មិន​ពីរោះ វា​ជា​ការ​គោរព​អ្នក​ដទៃ និង​រក្សា​ភាព​ថ្លៃថ្នូរ​របស់​បងប្អូន​» ។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បន្ត​ថា បងប្អូន​ជា​ហ្វេ​ន​គាត់​ត្រូវ​ដឹង​ថា ការ​ចេះ​តែ​បញ្ចើចបញ្ចើរ​អាយ​ដល់​មិន​អោយ​អើពើ​កែប្រែ​នូវ​ទ​ង្វើ​រ​ខុសឆ្គង មិនមែន​ជា​ការ​ជួយ​ទេ តែ​ជា​ការ​រុញ​អោយ​មុន្នី​ល័​ក្ខ​ធ្លាក់​ជ្រោះ​កាន់តែ​ជ្រៅ ។ ពាក្យ​សម្តី​ហ្វេ​ន​ខ្លះ​ក៏​អាច​ស​ម្លា​.​ប់ ( មុន្នី​ល័​ក្ខ ) បាន​ដែរ ។ ប៉ុន្តែ​សូម​បងប្អូន​ប្រើ​អារម្មណ៍​ត្រជាក់​ជា​អ្នក​ស្តាប់​វិញ​ទើប​ជា​ការ​ប្រសើរ ព្រោះ​បងប្អូន​មិន​បានដឹង​ទេ​ថា អាយ​ដល​របស់​បងប្អូន ( មុន្នី​ល័​ក្ខ ) បាន​ធ្វើ​ខុសឆ្គង​អ្វីខ្លះ​មក​លើ​ខ្ញុំ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន តែ​ខ្ញុំ​មិន​បាន​ប្រកាន់​រករឿង​នាង ហើយ​នាង​បាន​សន្យា​អ្វីខ្លះ​ជាមួយ​ខ្ញុំ​កាលពី​ឆ្នាំទៅ ប៉ុន្តែ​នាង​នៅ​មិន​ទាន់​បាន​ធ្វើ​តាម​សន្យា​នាង​ផង បែរជា​មក​បង្កើត​កំហុស​ថ្មី​មួយ​បន្ថែម​ទៀត​នា​ប៉ុន្មាន​ថ្ងៃនេះ​» ។

អ្នក​នាង​បន្ត​ថា «​ដូច្នេះ​ដើម្បី​កុំអោយ​ក្រុម​ហ្វេ​ន​មុន្នី​ល័​ក្ខ​នឿយហត់​អត់​អំពើ សូម​បងប្អូន​រក្សា​ភាព​ស្ងៀមស្ងាត់ នឹង​រង់ចាំ​មើល​ការ​បង្ហាញ​របស់ខ្ញុំ​វិញ ។ ខ្ញុំ​នឹង​ធ្វើ​អោយ​បងប្អូន​ហ្វេ​ន​ទាំង​សងខាង​បាន​អស់ចិត្ត​ចំពោះ​រឿង​នេះ ។ បើ​បងប្អូន​ពិតជា​អ្នកគាំទ្រ​អាយ​ដល ក៏​ដូច​ជា​គាំទ្រ​វិស័យ​ចម្រៀង​ខ្មែរ មិន​គាំទ្រ​ទ​ង្វើ​អត់​ចិត្តថ្លើម ខ្វះ​សីលធម៌ សូម​មេត្តា​ចូលរួម​ការ​គោរព​គ្នា ដោយ​ចិត្ត​មិត្តភាព និង​សន្តិភាព ទើប​ការ​ពិភាក្សា​ដោះស្រាយ​បាន​រលូន​ល្អ ។ ក៏​សូម​ប្រាប់​ដល់​អា​ខោ​ន​ខ្មោច​របស់​ជន​ថោកទាប​ខ្លះ​នោះ​ផង​ដែរ កុំ​ចង់​ឆ្លៀតឱកាស​ចំណេញ​លើ​ខ្ញុំ នឹង​មុន្នី​ល័​ក្ខ បើ​នាង​ខុស ខ្ញុំ​ជា​អ្នក​កាត់សេចក្តី​ដោយ​គតិ សូមអ្នក​កុំ​អុជអាល​អោយ​យើង​មើល​មុខ​គ្នា​មិន​ត្រង់​» ។

អ្នក​នាង​បន្ត​ទៀត​ថា «​មួយវិញទៀត ខ្ញុំ​សុំ​ចិត្ត​បងប្អូន​ខាង​សារព័ត៌មាន សូម​បងប្អូន​ប្រើ​ទស្សនៈវិស័យ​អោយ​បាន​វែង​ឆ្ងាយ គិត​ថា​ការ​ផុស​របស់ខ្ញុំ​ប៉ុន្មាន​ថ្ងៃនេះ គឺ​ក្នុង​បំណង​វិជ្ជមាន គោលដៅ​ដើម្បី ” ការពារ​ស្នាដៃ និង​ការពារ​ម្ចាស់​ស្នាដៃ ទាំង​បទ​ចម្រៀង​មរតក​ដើម និង​បទ​ចម្រៀង​របស់ខ្ញុំ ” ព្រោះ​មិនយូរ​បទ​ចម្រៀង​ថ្មី​របស់ខ្ញុំ​នឹង​ចេញផ្សាយ បើ​ខ្ញុំ​មិន​ធ្វើ​របង​ការពារ​ជា​មុន​ទេ ស្នាដៃ​ខ្ញុំ​ដែល​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ​ខំ​លះបង់​ទាំង​លុយកាក់ ទាំង​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា​នេះ នឹង​ត្រូវ​ចោរលួច​យក​យ៉ាង​ស្រួល​ដូច​ជា​បទ​ចម្រៀង​មុន​ៗ​មិន​ខាន ។ បងប្អូន​ខ្លះ​ប្រាកដជា​ឆ្ងល់​ថា ហេតុ​អ្វី​ក៏​ខ្ញុំ​មិន​ចេញ​ចម្រៀង​ថ្មី? ។ មិនមែន​គ្មាន​បទ​ថ្មី ប៉ុន្តែ​មក​ពី​មូលហេតុ​អស់ហ្នឹង ។ ដូច្នេះ​ក្នុង​នាម​ខ្ញុំ គ្រួសារ​ខ្ញុំ​ដែល​ជា​សិល្បករ​មាន​សមត្ថភាព​គ្រប់គ្រាន់​ទាំង​ការ​ច្រៀង តែង​និពន្ធ​បទ​ភ្លេង ទំនុកច្រៀង ប្រគំ​តន្ត្រី និង​រាំ​របាំ​ព្រះរាជ​ទ្រព្យ ពួក​យើង​ក៏​ចង់​មាន​បរិយាកាស​ល្អ អារម្មណ៍ល្អ ទូលំទូលាយ​ដើម្បី​បង្កើត​ស្នាដៃ​ជូន​មនុស្សជាតិ និង​ប្រទេស​ជាតិ​ដែរ ប៉ុន្តែ​យើងខ្ញុំ​កាន់តែ​មាន​កម្លាំងចិត្ត​ថែម​ទៀត នៅ​ពេល​ដែល​អ្នក​ទាំងអស់​គ្នា​ចេះ​គោរព​អោយ​តម្លៃ​ម្ចាស់​ដើម និង​កក់ក្តៅ​បំផុត​ពេល​ដែល​ដឹង​ថា ស្នាដៃ​ពួក​យើង​ត្រូវ​បានការ​ពារ​» ។

អ្នក​នាង​បន្ត​ថា សូម​មេត្តា​បងប្អូន​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា​នូវ​ការ​គោរព​សិទ្ធិ ការ​ផ្តល់​តម្លៃ​ដល់​ម្ចាស់​ស្នាដៃ​ទាំងឡាយ ទោះ​គាត់​នៅ​រស់​ក្តី ឬ​ចែក​ឋាន​ហើយ​ក្តី ព្រោះ​វា​គឺជា​ការ​រក្សា​គ្រឹះ​សិល្បៈ​អោយ​រឹង​មាំ និង​មាន​មូលដ្ឋាន​ច្បាស់លាស់​ជា​គំរូ​សម្រាប់​អ្នក​បច្ចុប្បន្ន និង​កូនចៅ​ជំនាន់​ក្រោយ ។ សូម​អរគុណ ។ រឿង​កំពុង​កើតឡើង​មួយ​នេះ នៅ​តែ​ធ្វើ​អោយ​គេ​តាមដាន និង​ចង់​ដឹង​សងខាង បង្ហាញ​ការ​យល់​បែប​ណា ។ ជា​ពិសេស​ខាង កញ្ញា​បាន មុនី​ល​ក្ខ័ ពេល​ឃើញ​សំ​ណេ​រដែ​ល​ពេ​ជ្ជ​តា រៀបរាប់​ដោយ​ភាព​ត្រជាក់​។

គួរ​រំលឹក​ថា ៖ ពន្លះ​មិន​ប្រណី​! ម៉េ​ង កែវ​ពេ​ជ្ជ​តា ដាក់​ចំ​ៗ​លើ​អ្នក​យក​បទ​ខ្លួន​ទៅ​ច្រៀង​មិន​ដាក់​ឈ្មោះ​ម្ចាស់​ដើម

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ