ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចជិះឡូរី និងដើរកម្សាន្តតាមរមណីយដ្ឋានមួយចំនួននៅបាត់ដំបង បានវិញហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានថ្លែងឲ្យដឹងថា អាជ្ញាធរនឹងបើកដំណើរការឡើងវិញនូវរមណីយដ្ឋានធំៗមួយចំនួនក្នុងទឹកដីជង្រុកស្រូវនេះ ដើម្បីទទួលភ្ញៀវទេសចរ ។ ប៉ុន្តែរមណីយដ្ឋានទាំងអស់ដែលត្រូវគោរពស្តង់ដារសុវត្ថិភាព និងវិធានសុវត្ថិភាពសុខាភិបាល ។ លោក…

រាជធានីភ្នំពេញ ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានថ្លែងឲ្យដឹងថា អាជ្ញាធរនឹងបើកដំណើរការឡើងវិញនូវរមណីយដ្ឋានធំៗមួយចំនួនក្នុងទឹកដីជង្រុកស្រូវនេះ ដើម្បីទទួលភ្ញៀវទេសចរ ។ ប៉ុន្តែរមណីយដ្ឋានទាំងអស់ដែលត្រូវគោរពស្តង់ដារសុវត្ថិភាព និងវិធានសុវត្ថិភាពសុខាភិបាល ។ លោក អ៊ុ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា មន្រ្តីជំនាញបានកំពុងចុះពិនិត្យ និងវាយតម្លៃត្រៀមបើកដំណើរការរមណីដ្ឋានធំៗមួយចំនួនឡើងវិញ ។

លោកប្រធានមន្ទីរបានអះអាងថា ការបើកដំណើរការទេសចរណ៍ឡើងវិញនេះមិនគ្រាន់តែជួយដល់អាជីវករក៏ដូចប្រជាពលរដ្ឋក្នុងការស្ដារជីវភាពរបស់ពួកគាត់ឡើងវិញក្រោយការផ្អាកសកម្មភាពមួយរយៈពេលយូរប៉ុណ្ណោះទេ ប៉ុន្តែវានឹងរួមចំណែកក្នុងការស្ដារសេដ្ឋកិច្ចជាតិទំាងមូល ។ លោកបញ្ជាក់ថា ការបើកដំណើរការទេសចរណ៍ឡើងវិញនេះមិនមានបើកជាទូទៅនោះទេ គឺបើកតែតំបន់ទេសចរណ៍ដែលគោរព និងអនុវត្តបានពេញលេញនូវលក្ខណៈ វិនិច្ឆ័យដែលបានកំណត់ ដូចជាការរក្សាគម្លាត ការបង្កើតប្រព័ន្ធ QR Code ប័ណ្ណចាក់វ៉ាក់សាំងគ្រប់ចំនួន របស់មន្រ្តី និងបុគ្គលិកជាដើមនោះ ។

«ដើម្បីអោយមានការធានានូវវិធានសុវត្ថិភាពសុខាភិបាលនោះយើងនឹងធ្វើជាកិច្ចសន្យាមួយសម្រាប់អាជីវករដែលជាម្ចាស់អាជីវកម្មពោលបើគាត់មិនគោរពបាននូវអ្វីដែលជាការណែនាំរបស់យើងទេ គាត់ត្រូវប្រឈមមុខនឹងការបិទអាជីវកម្ម ហើយអាជ្ញាប័ណ្ណដែលយើងផ្ដល់អោយគាត់មានរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ។ ទន្ទឹមនោះយើងក៏មានក្រុមការងារបច្ចេកទេសតាមឃ្លាំមើល និងជួយណែនាំជាប្រចាំផងដែរ» នេះជាការបញ្ជាក់របស់ លោក អ៊ុ ភីនីស្សារ៉ា ។ 

រមណីយដ្ឋានសំខាន់ដែលខេត្តបាត់ដំបូងគ្រោងបើកដំណើរការឡើងវិញនោះរួមមាន ឡូរីជើងភ្នំបាណន់ រមណីយដ្ឋានវាលចម្បាំង រមណីយដ្ឋានទឹកធ្លាក់អូរជាំ រមណីយដ្ឋានចំការស្វាយ រមណីយដ្ឋានផ្កាធូរេនអូរតង រមណីយដ្ឋានភ្នំព្រឹកជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ