ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃសែន​ចូលឆ្នាំចិន ឆេះផ្ទះ​៤លើក​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ និង​ស​ង្ក្រោះ​របស់​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​ទូ​ទាំង​ប្រទេស​ នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ត្រូវ​នឹង​ថ្ងៃ​ទី​០៧ កុម្ភៈ ២០១៦ មាន​ករណី​អគ្គិភ័យ​កើត​
ទ្បើ​ង​ចំនួន​៣​លើក ។

ក្នុង​នោះ កើត​នៅ​រាជធានី​ភ្នំពេញ​មាន​​២​ករណី ១-​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៧ កុម្ភ​: ២០១៦ ស្ថិត​នៅ​ក្រុម​ទី​១៨ ភូមិ​៣ សង្កាត់ ទំនប់​ទឹក ខណ្ឌចំការមន និង​២-​កាលពី​វេលា​ម៉ោង​១២ និង​៥៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៨ កុម្ភៈ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

រីឯ​ខេត្តកំពង់ស្ពឺ កាលពី​ម៉ោង​០១ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​០៧ កុម្ភៈ ស្ថិត​នៅ​ភូមិ​ពាណិជ្ជកម្ម  សង្កាត់​រកា​ធំ ក្រុង​ច្បារមន និង​ខេត្ត​កំពង់ធំ កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៧ កុម្ភៈ ២០១៦ ស្ថិត​នៅ​ភូមិ​សូ​រិ​យ៉ា ឃុំ តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។