ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​ប្តី​ដឹង​លួច​លុយ ប្រើ​ល្បិច​ថា​ចោរប្លន់ ផ្អើល​ដល់​សមត្ថកិច្ច

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​ជំនួយការ​ភូមិ​ដែល​ថា​មាន​ចោរ​ចូល​ប្លន់​ផ្ទះ​របស់​ខ្លួន ទីបំផុត​បាន​ចេញ​មុខ​សារភាព​ពី​ទោស​កំ​ខុស​របស់​ខ្លួន​នៅ​ចំពោះ​មុខ …

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​ជំនួយការ​ភូមិ​ដែល​ថា​មាន​ចោរ​ចូល​ប្លន់​ផ្ទះ​របស់​ខ្លួន ទីបំផុត​បាន​ចេញ​មុខ​សារភាព​ពី​ទោស​កំ​ខុស​របស់​ខ្លួន​នៅ​ចំពោះ​មុខ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏​ដូច​ជា​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា​ក្នុង​ការ​ចុះ​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ​អស់​រយៈពេល​១​យប់​១​ថ្ងៃ ព្រោះតែ​ជា​ការ​ប្រ​ឌី​ត​ដើម្បី​ចង់បាន​លុយ​ប្តី និង​ព្រោះតែ​ខឹង​នឹង​ប្តី​មិន​គិតគូរ ព្រោះតែ​ខ្លួន​ជា​អ្នក​ញៀន​នឹង​ល្បែង ។

ហេតុការណ៍​ប្រ​ឌី​ត​រឿង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ទើប​ស្ត្រី​រូប​នេះ​បាន​ចេញ​មុខ​បំភ្លឺ និង​សុំ​ការ​អធ្យាស្រ័យ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

លោក​វរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការ​រង ទទួល​បន្ទុក​ការិយាល័យ​កណ្តាល នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​មាន​ករណី​ប្លន់​លើ​នៅផ្ទះ​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ ឃុ​ត សុ​ផាត ជា​ជំនួយការ​ភូមិ​ទំនប់​ដាច់ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ជំនាញ រួម​មាន​កម្លាំង​វរៈ​ការពារ​ព្រំដែន​៩១១​នៅ​ទីនោះ​ផង និង​កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ​ផង ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅ​ទីតាំង​កើតហេតុ ឃើញ​ភស្តុ​តាង​ផ្ទុយ​នឹង​ការ​ពិតជា​ច្រើន ដែល​មិនមែន​ជា​ករណី​ចោរប្លន់ ឬ​ចោរលួច និង​បាន​ឈាន​ដល់​ការ​សាកសួរ​ស្ត្រី​ម្ចាស់ផ្ទះ​ជា​ប្រពន្ធ​មានឈ្មោះ ជា សន អាយុ​៣៦​ឆ្នាំ ទើប​ដឹង​ការ​ពិត​ថា មិនមែន​ជា​ករណី​ចោរប្លន់ ឬ​ចោរលួច​ឡើយ ទើប​ធ្វើ​អោយ​ស្ត្រី​ជា​ប្រពន្ធ​ម្ចាស់ផ្ទះ​ពេល​ដែល​នាំ​មក​ស្នងការ​នគរបាល​បាន​សហការ និង​សារភាព​ថា ខ្លួន​ប្រ​ឌី​ត​រឿង​នេះ​ឡើង​ដោយសារ​តែ​ខ្លួន​បាន​យក​លុយ​របស់​ប្តី​អស់​២៧.០០០​បាត និង​ជៀសវាង​ប្តី​ដឹង និង​ដោយសារ​តែ​ខឹង​នឹង​ប្តី​ដែល​ជា​ប្តី​ចុង​មិន​ដែល​គិតគូរ​ផ្គត់ផ្គង់​ប្រពន្ធ កូន ទើប​បែកគំនិត​បង្កើត​ថា មាន​ចោរ​ចូល​រើ​កក​កាយ​អីវ៉ាន់​ក្នុងផ្ទះ និង​ប្លន់​យក​លុយ​អស់​ចំនួន​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព