ស្រីស្អាតមួយដួងកំពុងអង្រួនមហាជនតាមដានជុំវិញការប្រកួតដណ្តើមមកុដ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្រីស្អាតដែលមានកម្ពស់ស្តង់ដា ១ម៉ែត្រ៧០ជាង មុខស្រស់រាងស្រឡូន ដំណើរសមសួន បែបបវរកញ្ញា និងដើមទ្រូងស្អាត ប៊ូគីមថេង សុតធីតា កំពុងអង្រួនមហាជនអោយចាប់អារម្មណ៍តាមដាន ក្នុងពេលលេចមុខមកប្រឡង សម្រស់ស្រីស្អាតដណ្តើម មកុដ (Miss Grand Cambodia 2021)។
គ្រាន់តែអើតសម្រស់មកជែងគេភ្លាម ធ្វើអោយហ្វេនៗជាច្រើនចាប់អារម្មណ៍ ព្រោះនាងមើលទៅសមប្រកបលក្ខណៈច្រើន ដែលមិនអាចមើលរំលងបាន។ អ្វីដែលគេខំតាមឃ្លាំមើល ដោយសារតែបេក្ខភាពម្នាក់នេះ ពុះពារជាមួយការប្រកួត ព្រោះងាកទៅមើលប្រវត្តិប្រកួតជែង មកុដ នាងបានច្បាមយកមកឡើងឆាកអស់ហើយ។

បើទោះជាគ្រប់ការប្រឡងជាច្រើនកម្មវិធី នាងមិនបានមកុដ ហើយសល់តែពាក្យបរាជ័យ តែធ្វើអោយនាងមិនបាក់ទឹកចិត្តឡើយ បែរជាដុះភាពក្លាហាន ឈ្មុលញញឹមមកប្រឡងជែងគេឯងទៀត ដើម្បីអោយដឹងស.ខ្មៅ ឬចង់ឃើញថា ឡើងសន្ទុះបែបណា។
ប៊ូគីមថេង សុតធីតា មកប្រឡងលើកនេះ តំណាងអោយបេក្ខភាពខេត្តបាត់ដំបង ខណៈនាងរស់នៅរាជធានីភ្នំពេញ។ ម្ល៉ោះហើយ ទើបកាន់តែធ្វើអោយគេឆក់ការចំណាំតាមដានជាថ្មី ហើយពេលឃើញភាពរឹងប៉ឹងមិនខ្លាចចាញ់បែបនេះ ហើយរឹតតែក្លាយជាការដក់ចិត្តរបស់ទស្សនិកជន។
យ៉ាងណាមិញ គេក៏មើលឃើញថា នេះជាទេពកោសល្យសមត្ថភាពមួយហើយ ក៏ឃើញថា មានបេក្ខនារីដ៏មានសម្រស់ និងភាពក្លាហានជាច្រើននាក់ទៀត មកជុំគ្នាដើម្បីទាញយកភាពខ្លាំង។
ហើយការប្រកួតវិស័យបវរកញ្ញានៅកម្ពុជា នាពេលបច្ចុប្បន្ននេះ ឃើញថា មានភាពទាក់ទាញ ហើយផ្ទុះការគាំទ្រពីប្រិយមិត្ត ជាពិសេសយុវវ័យអោយតែការប្រឡងណាទម្រង់ល្អៗ គឺនាំគ្នាវែកញែកវិភាគបេក្ខភាព ។ ដូចនេះហើយ ទើបអ្នករៀបចំកម្មវិធីត្រូវតែលម្អិតក្នុងការជ្រើសរើសអោយល្អ តាមការស្តែងចេញពីបេក្ខភាព។ រីឯអ្នកប្រឡងវិញឃើញថា ម្នាក់ៗបង្ហាញមកក្លាហានដូចៗគ្នា ទាំងសម្រស់ ចេះដឹង និងកម្រិតភាសាបរទេស ដែលបញ្ជាក់ថា ស្ត្រីកម្ពុជាឥឡូវពូកែ ហើយអភិវឌ្ឍទៅមុខ។
















ចែករំលែកព័តមាននេះ