ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានបង្កើតស្នេហាជាមួយនារីដែលរស់នៅក្នុងភូមិជាមួយគ្នារហូតមានអនុស្សាវរីយ៏ផ្អែមល្ហែមអស់ពេលជាច្រើនខែនៅពេលនាងប្រាប់ការពិតថានាងមានប្តីហើយធ្វើឲ្យបុរសនោះកើតមានកំហឹងបានទាញកាំបិតផ្គាក់កាប់នាងមួយកាំបិតរងរបួសជាទំងន់។ ករណីនេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី៣កុម្ភះ២០១៦ស្ថិតក្នុងភូមិសង្កែលាក់ ឃុំស្វាយចចឹប ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ។
បុរសដែលបង្កាត់ភ្លើងស្នេហ៏ជាមួយប្រពន្ឋគេនេះមានឈ្មោះឌុក ម៉ៅ អាយុ៣៥ឆ្នាំ រស់នៅកន្លេងកើតហេតុខាងលើ។ចំណែកស្ត្រីរងគ្រោះមានឈ្មោះ សក អាយុ៣២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។ប្រភពពីសមត្ថកិច្ចស្រង់សំដីស្ត្រីរងគ្រោះបានអោយដឹងថាអស់រយះពេលច្រើនខែមកហើយដែលគាត់មានទំនាក់ទំនងជាមួយបុរសខាងលើ។គាត់ចង់ប្រាប់ទៅបុរសនោះដែរថាគាត់មានគ្រួសារ(ប្តី)ហើយតែមិនដែលមានឳកាសបាននិយាយប្រាប់ក៏ចេះតែទាក់ទងគ្នារហូតមក។ ប្រភពបន្តថានៅថ្ងៃកើតហេតុរូបគាត់បានណាត់ជួបបុរសខាងលើដើម្បីនិយាយគ្នាបញ្ចប់រឿងព្រោះគាត់មិនចង់ធ្វើរបៀបនេះតទៅទៀតទេ។នៅពេលជួបគ្នាគាត់បាននិយាយប្រាប់បុរសនោះថាបងឈប់ស្រលាញ់អូនទៀតទៅព្រោះអូនមានប្តីហើយគ្រាន់តែនិយាយចប់បុរសនោះបាទាញកាំបិតផ្កាក់កាប់មកលើរូបកាត់ត្រូវស្មាខាងស្តាំរងរបួសជាទំងន់។
សមត្ថកិច្ចបានអោយដឹងថាក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាមៗតែម្តង។ នៅចំពៅះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាមូលហេតុដែលគេប្រើអំពើហិង្សា(កាប់)ក៏ព្រោះតែខឹងនឹងនាងដេលមកបង្កាត់ភ្លើងស្នេហ៏ជាមួយរូបគេហើយចុងក្រោយបែរជាមកនិយាយថាឲ្យខ្លួនឈប់ស្រាលាញ់ព្រោះនាងមានប្តីហើយធ្វើឲ្យរូបគេមានកំហឹងក៏ទាញកាំបិតកាប់នាងដើម្បីស្រាយកំហឹងនិងបញ្ឈប់ការទាក់ទងគ្នា។ មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថាមិនដែលមានអ្នកណារស់នៅភូមិជាមួយគ្នាបែរជាមិនដឹងថានាងមានឬមិនមានប្តីនោះទេ។ តាមការពិតម្នាក់ៗសុទ្ឋតែដឹងរៀងខ្លួនថាខ្លយនកំពុងធ្វើអ្វីតែនៅពេលមានរឿងក៏ចេះតែនិយាយបែបនេះទៅ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលខាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការពីបងបង្ករបួសស្នាមលើអ្នកដទៃ៕
ចែករំលែកព័តមាននេះ