ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រំឭកម្ចាស់អាជីវកម្ម គិតគូរពីសុវត្ថិភាពភ្ញៀវ បុគ្គលិក និងសង្គមជាតិចំបង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្របពេលដែលស្ថានភាពជំងឺកូវីដ ១៩ បានធូរស្រាលដែលនឹងមានសកម្មភាពដើរកម្សាន្តក្នុងស្រុកសកម្មភាពឡើងវិញនោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានធ្វើការណែនាំ…

រាជធានីភ្នំពេញ ៖ ស្របពេលដែលស្ថានភាពជំងឺកូវីដ ១៩ បានធូរស្រាលដែលនឹងមានសកម្មភាពដើរកម្សាន្តក្នុងស្រុកសកម្មភាពឡើងវិញនោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានធ្វើការណែនាំ និងរំឭកឲ្យម្ចាស់អាជីវកម្ម សេវាកម្មទេសទេសចរណ៍ទំាងអស់ ត្រូវមានស្មារតីទទួលខុសត្រូវ គិតគូរពីបញ្ហាសុវត្ថិភាពភ្ញៀវ សុវត្ថិភាពបុគ្គលិក និងសុវត្ថិភាព សង្គមជាតិជាអាទិភាពចំពោះមុខ ។ 

លោករដ្ឋមន្រ្តីបានស្នើបន្តថា ម្ចាស់អាជីវកម្ម ត្រូវហ៊ានលះបង់ធនធាន កម្លាំង និងពេលវេលា ដើម្បីត្រៀមលក្ខណសម្បត្តិឱ្យបានសមស្របនឹងលក្ខខណ្ឌតម្រូវ មុននឹងសម្រេចចិត្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ។ ទន្ទឹមនឹងនេះត្រូវខិតខំជំរុញការគ្រប់គ្រង និងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ក្នុងបរិបទ “គន្លងប្រក្រតីភាពថ្មី” ។ ត្រូវពង្រឹងការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ឲ្យបានល្អប្រសើរ ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយ អនុលោមតាមស្តង់ដាគម្ចាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះជាដាច់ខាត ។

លោក ថោង ខុន បានណែនាំឲ្យម្ចាស់អាជីវកម្ម ត្រូវអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ និង ៣ កុំ និងត្រូវរៀបចំឱ្យមានការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនអំពីវិធានការខាងលើឲ្យបានជាប្រចាំជា ពិសេសដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មរមណីយដ្ឋានទេសចរណ៍ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រៀបចំការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវខ្លឹមសារប្រកាសលេខ ០៨៥ ប្រក ចុះថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ ស្តីពីការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ អាជីវកម្មរមណីយដ្ឋានទេសចរណ៍ ។

ដើម្បីជួយសម្រួលដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលកំពុងដំណើរការក្នុងការចូលរួមបង្ការ ការពារ និងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត និងផ្តល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរ ក្រសួងទេសចរណ៍បានប្រកាសឱ្យអនុវត្តនូវ “វិធានសុវត្ថិភាពទេសចរណ៍” ចំពោះសេវាកម្មទេសចរណ៍ ក្នុងនោះរួមមាន “វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍” ផងដែរ ។ 

បើតាមសេចក្តីណែនាំនោះជាលទ្ធផល នៃការប្រកាសឱ្យអនុវត្តនូវ “វិធានសុវត្ថិភាពទេសចរណ៍” នោះ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទេសចរណ៍នានា បានចាប់ផ្ដើមបើកដំណើរ ឡើងវិញជាបណ្តើរៗ ។ ចលនាទេសចរណ៍ផ្ទៃក្នុងទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍នានា បង្កើតបានជាប្រាក់ចំណូលជូនបងប្អូនប្រជាពលរដ្ឋ និងវិស័យឯកជន រួមចំណែកទ្រទ្រងវិស័យទេសចរណ៍មួយផ្នែក កាត់បន្ថយផលប៉ះពាល់ នៃការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ពិសេសរួមចំណែកទ្រទ្រង់ដល់ការបន្តសកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចនៅតាមមូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ