ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន DKSH បង្ហាញ​ផលិតផល Similac ដែល​ជា​អាហារូបត្ថម្ភ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខួរក្បាល​កុមារ​បាន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ទទួល​អភិវឌ្ឍ​ប្រាជ្ញា​ស្មារតី​តាម​រយៈ​ញាណ​ទាំង​៥ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោកស្រី Anna Jacob ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ

រាជធានី​ភ្នំពេញ ៖ ខួរក្បាល​កុមារ​បាន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ទទួល​អភិវឌ្ឍ​ប្រាជ្ញា​ស្មារតី​តាម​រយៈ​ញាណ​ទាំង​៥ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោកស្រី Anna Jacob ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ និង​អាហារូបត្ថម្ភ​របស់​Abbott Nutrition International​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​អំពី​ផលិតផល
Similac​របស់​ក្រុមហ៊ុន DKSH (Cambodia) ក្រោម​ប្រធានបទ​«​ជំនួយការ​យល់​ដឹង​កូន​អ្នកតា​មរយៈ​ញាណ​ទាំង​៥ និង​អាហារូបត្ថម្ភ​» ។ សិក្ខាសាលា​ស្តី​អំពី​ការ​អភិវឌ្ឍ​នៃ​ញាណ​របស់​កុមារ និង​អាហារូបត្ថម្ភ​នេះ​ដែរ​បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី ៣០ មក​រា  នៅ​សណ្ឋាគារ សុខា ភ្នំពេញ ក្រោម​អធិបតីភាព​កញ្ញា Sarah Lee អគ្គនាយក​ក្រុមហ៊ុន DKSH កម្ពុជា​ផ្នែក​ផលិតផល រួម​ទាំង​ភ្ញៀវ​កិត្តិយស​និង​អតិថិជន​រហូត​ដល់​ជាង ៣០០​នាក់​បាន​ចូលរួម​ផង​ដែរ ។

កញ្ញា Sarah Lee អគ្គនាយក​ក្រុមហ៊ុន DKSH​កម្ពុជា​ផ្នែក​ផលិតផល​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន DKSH (Business Unit Consumer Goods)​ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​សម្រាប់​ការ​ផ្គត់ផ្គង់​ទំនិញ​ឧបភោគ​ផ្តោត​ជា​ចម្បង​ក្នុង​តំបន់​អាស៊ី បាន​អញ្ជើញ​វាគ្មិន​ដែល​មានបទពិសោធន៍​ខ្ពស់​មក​ធ្វើ​បទ​បង្ហាញ​ស្តី​អំពី​អាហារូបត្ថម្ភ​ថ្មី​ចុង​ក្រោយបង្អស់ ជា​រូបមន្ត​តាម​បែប​វិទ្យាសាស្ត្រ​ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សរីរាង្គ​វិញ្ញាណ​របស់​កុមារ ។ រូបមន្ត​ដ៏​ល្អ​របស់​similac​មាន​ផ្ទុក​នូវ Eye Q Plus ដែល​ផ្តល់​នូវ​បណ្តុំ​អាហារូបត្ថម្ភ​សំខាន់​ៗ​ដូច​ជា DHA,AA,​លូ​ទី​ន និង​កូ​លី​ន​ទាំង​អស់នេះ​ជួយ​លើកកម្ពស់​កា​រវិ​វ​ឌ្ឍ​ខួរក្បាល ភ្នែក និង​ជួយ​បង្កើន​ការ​យល់​ដឹង​របស់​កុមារ​តាម​រយៈ​ញាណ​ទាំង​៥។

កញ្ញា​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ទន្ទឹម​នឹង​នេះ ដើម្បី​គាំទ្រ​ដល់​ការ​ចេញ​ផលិតផល​ថ្មី​នេះ យើង​ក៏​មាន​ស្ព​ត​ពាណិជ្ជកម្ម​ដែល​បង្ហាញ​ពី​ក្មេង​ប្រុស​តូច​ម្នាក់​កំពុង​ស្វែង​យល់​តាម​រយៈ​ការ​មើល និង​ស្តាប់​ទឹកភ្លៀង ស្វែង​យល់​ពី​ការ​ស្រមើស្រមៃ​ដោយ​ធ្វើ​ត្រាប់​តាម​ដាយ​ណូ​ស័​រ និង​ការ​ចំណាំ​ដោយ​សម្លឹង​មើល​ព្រះ​ច័ន្ទ និង​ផ្កាយ ។ Similac​លើក​ទឹកចិត្ត​ឱ្យ​មាតា​គ្រប់​រូប​ជំរុញ និង​លើកកម្ពស់​ការ​សិក្សា​បុត្រ​ធីតា​របស់​ខ្លួន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ តាម​រយៈ​ញាណ​ទាំង​ប្រាំ​របស់​ពួក​គេ ដោយ​ការ​ស្វែង​យល់​ស្រាវជ្រាវ​និង​សិក្សា​ពី​បរិយាកាស​ជុំវិញ​ខ្លួន​ពួក​គេ ។

លោកស្រី Anna Jacob បាន​បញ្ជាក់​អំពី​អាហារូបត្ថម្ភ និង​ការ​អភិវឌ្ឍ​ញាណ​ទាំង​ប្រាំ​ថា អាហារូបត្ថម្ភ​មាន​តួនាទី​យ៉ាង​សំខាន់ក្នុង​ការ​អភិវឌ្ឍ​ញាណ​របស់​កុមារ ជា​ពិសេស​នៅ​ក្នុងអំឡុងពេល​មួយ​ឆ្នាំ​ដំបូង ។ អាហារូប​ត្ថ​ម្ភ​មិន​គ្រប់គ្រាន់ ឬ​កង្វះ​អាហារូបត្ថម្ភ​សម្រាប់​ទារក​ទើបនឹង​កើត អាច​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​ខួរក្បាល​ចុះ​ខ្សោយ និង​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ និង​មុខងារ​ខួរក្បាល ដែល​បង្ក​ជា​ផលវិបាក​ចំពោះ​តុល្យភាព​អាហារូបត្ថម្ភ​នៅ​ពេលក្រោយ ។ លោកស្រី​បាន​ថ្លែង​អំពី​ការ​អភិវឌ្ឍ​ញាណ​របស់​កុមារ​ទូទៅ និង​តួនាទី​នៃ​ការ​រំញោច​ញាណ​ក្នុង​ការ​អភិវឌ្ឍ​ការ​យល់​ដឹង​បាន​បញ្ជាក់​ថា ខួរក្បាល​មនុស្ស​មានការ​អភិវឌ្ឍ​ចាប់ផ្តើម​ពី​៣៦​ស​ប្តា​ហ៍​នៃ​ការ​មានគភ៌​និង​ខ្ពស់​បំផុត​នៅ​អាយុ​៦​ឆ្នាំ និង​៩០%​នៃ​ការ​អភិវឌ្ឍ​ខួរក្បាល​របស់​កុមារ​កើត​មាន​ឡើង​នៅ​មុន​អាយុ​៥​ឆ្នាំ ។

ខួរក្បាល​កុមារ​បាន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ទទួល​អភិវឌ្ឍ​ប្រាជ្ញា​ស្មារតី​តាម​រយៈ​ញាណ​ទាំង ប្រាំ​មាន​ចក្ខុវិញ្ញាណ សោតវិញ្ញាណ ជី​វ្ហា​វិញ្ញាណ ឃានវិញ្ញាណ និង​កាយវិញ្ញាណ ។

លោកស្រី Anna Jacob បញ្ជាក់​ថា កាយវិញ្ញាណ គឺជា​ញាណ​អភិវឌ្ឍ​មុនគេ​ដែល​ចាប់ផ្តើម​នៅ​អាយុ​៧​ទៅ​៨​ស​ប្តា​ហ៍​នៃ​ការ​មានគភ៌ និង​ជី​វ្ហា​វិញ្ញាណ​ចាប់ផ្តើម​អភិវឌ្ឍ​នៅ​អំឡុង​ត្រីមាស​ទី​៣​នៃ​ការ​មានគភ៌ ហើយ​ទារក​អាច​ដឹង​ក្លិន និង​ស្រូប​យក​ក្លិន​អាហារ​ដែល​អ្នក​ម្តាយ​ទទួលទាន​។​នៅ​អាយុ​៣០​ទៅ​៣២​ស​ប្តា​ហ៍ ទារក​ក្នុង​គភ៌​អាច​ស្តាប់​ឮ​សំឡេង និង​តន្ត្រី​បាន និង​សំឡេង​និយាយ​របស់​អ្នក​ម៉ាក់ ឬ​លោកប៉ា គឺ​កក់ក្តៅ​បំផុត​សម្រាប់​ទារក និង​ការ​ស្តាប់​សំឡេង​នេះ គឺ​ជួយ​ដល់​ការ​អភិវឌ្ឍ​ផ្នែក​ភាសា ។ នៅ​ត្រឹម​ត្រីមាស​ទី​៣ គភ៌​អាច​ទទួល​ដឹង​ពន្លឺ​ដែល​ភ្លឺ​ខ្លាំង តែ​ពេល​កើតមក​ភ្នែក​ពួក​គេ​ងាយ​រង​ការ​ប៉ះពាល់​នឹង​ពន្លឺ​ដែល​ភ្លឺ​ខ្លាំង ដូច្នេះ​ពួក​គេ​អាច​បើកភ្នែក​ក្នុង​កម្រិត​ពន្លឺ​ទាប​ប៉ុណ្ណោះ ការ​អភិវឌ្ឍ​ញាណ​ចាប់ផ្តើម​តាំងពី​ពេល​ម្តាយ​តាំង​គភ៌​ដំបូង​ម្ល៉េះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រំញោច​ស្បូន​របស់​ម្តាយ ៕