ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Couple Run ព្រឹត្តិការណ៍​រត់​ជា​គូ ដើម្បី​រួមចំណែក​ជួយ​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​បញ្ជាក់​ពី​ទិវា​នៃ​ក្ដី​ស្រលាញ់

8 ឆ្នាំ មុន

ព្រឹត្តិការណ៍​រត់​ជា​គូ «Couple Run» នឹង​ត្រូវធ្វើ​ឡើង​ចំ​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៦ ចាប់ពី​ម៉ោង​៣​រសៀល​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។ ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ចូលរួម​បរិច្ចាគ​ជួយ​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា

ព្រឹត្តិការណ៍​រត់​ជា​គូ «Couple Run» នឹង​ត្រូវធ្វើ​ឡើង​ចំ​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៦ ចាប់ពី​ម៉ោង​៣​រសៀល​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។ ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ចូលរួម​បរិច្ចាគ​ជួយ​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា តាម​រយៈ​ការ​លក់​សំបុត្រ និង​បង្ហាញ​អត្ថន័យ​ពិត​នៃ​ទិវា​នៃ​ក្ដី​ស្រលាញ់​រវាង​ប៉ា​ម៉ាក់ បងប្អូន គូ​ស្វាមីភរិយា គូសង្សារ មិត្តភក្តិ មិនមែន​ដូច​ជា​យល់​ច្រឡំ​មួយ​ចំនួន​ដែល​យល់​ថា ជា​ថ្ងៃ​ត្រូវ​មាន​សម្ព័ន្ធភាព​ផ្លូវភេទ​នោះ​ទេ​។

អ្នកចូលរួម​ទាំងអស់​នឹង​ត្រូវ​រត់​លក្ខណៈ​ជា​គូ ដោយ​មាន​ចងដៃ​ជាប់​គ្នា​នៅ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។ ព្រឹត្តិការណ៍​នេះ ក៏​នឹង​មានការ​ប្រគំ​តន្ត្រី ដោយ​មានការ​ចូលរួម​ពី​តារាចម្រៀង​ល្បី​ៗ ដូច​ជា កញ្ញា មាស សុខ​សោភា លោក Jimmy Kiss លោក ហេង វិទូ ខ្មែរ​តស៊ូ និង​លោក ទ្រី សក្ក​ដា (Ah Da Sakada) ជាដើម​។

ក្នុង​ព្រឹត្តិការណ៍ «Couple Run» ថ្ងៃ​ទី​១៤ កុម្ភៈ នេះ​ផង​ដែរ គឺ​មានការ​ផ្ដួចផ្ដើម​រៀបចំ​ពី Ice Watch ដែល​មានការ​ចូលរួម​ឧបត្ថម្ភ​ធំ​ពី​សហព័ន្ធ​ខ្មែរ​អត្ត​ពលិកម្ម​ស្ម័គ្រចិត្ត និង​ក្រ​សូ​ង​អប់រំ យុវជន និង​កីឡា​។ ការ​សហការ​ដោយ Phillip Bank , True money , Ice park , Berroca,  Yadah cosmetic and Make up ,Deluxe Chicken , Libresse, JM Asia, Legend, Freeze  និង Cam-Idea ដែល​ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន ឌី​ជី អ៊ី​ន​ធើ​រ​ណេ​ត បាន​ចូលរួម​សហការ​ឧបត្ថម្ភ​ក្នុង​ន័យ​មួយ ដើម្បី​ជា​ការ​ជួយ​ដល់​សង្គម​ជាតិ ក៏​ដូច​ជា​ការ​បង្ហាញ​អត្ថន័យ​ពី​ទិវា​នៃ​ក្ដី​ស្រលាញ់​ផង​ដែរ​។

ចំនួន​៥០% ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​នៃ​ព្រឹត្តិការណ៍ Couple Run នេះ​គឺ​នឹង​ត្រូវ​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា​។ ប្រិ​យ​មិត្ត​អាច​រក​ទិញ​សំបុត្រ​បាន​ក្នុង​តម្លៃ​៦​ដុល្លារ​នៅ​តាម​ទីតាំង​៖

១. សាខា ice-watch ព្រះ​មុនី​វង្ស (០៧៧ ៧៥ ១០០០)
២. Ice Park ផ្សារ​ទំនើប​អ៊ី​អន​ជាន់​ទី​៤ (០៨១ ៥១៧ ៥៥៥)
៣. ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក
៤. ហាង Deluxe Chicken មាត់ទន្លេ​ជិត Khmer Royal (០១៦ ៥៨ ៥៨ ៨៣)
៥. តាម​សាលា និង​សាកលវិទ្យាល័យ​មួយ​ចំនួន​ដែល​មាន​ក្រុម​ស្ម័គ្រចិត្ត​របស់ ice-watch ។

ប្រិ​យ​មិត្ត​ក៏​នឹង​ទទួល​បានការ​ផ្ដល់​ជូន​ពិសេស​ពី​ការ​ទិញ​សំបុត្រ​ចូលរួម​ផង​ដែរ​៖
– អាវយឺត​ដ៏​ស្រស់​ស្អាត​មួយ​, cheer balloon មួយ និង​កងដៃ​មួយ​របស់ ice-watch
– ទឹកបរិសុទ្ធ​មួយ​ដប ទឹក​ផ្លែ​ឈើ Freeze មួយ​កំប៉ុង
– សំបុត្រ​ជិះ​ស្គី​ទឹកកក​ពី Ice Park បញ្ចុះតម្លៃ​៥០%
– កាដូ​ពី Libresse
– កាត​បញ្ចុះតម្លៃ​សម្រាប់ Deluxe Chicken
 
កាន់តែ​ពិសេស ! សម្រាប់​អ្នក​ដែល​ទិញ​សំបុត្រ​បាន​មុន​នឹង​ទទួល​បាន​៖
– សំបុត្រ​ជិះ​ស្គី​ទឹកកក Free 100% ពី ICE Park
– កាដូ​ពី​ផលិតផល​កូរ៉េ Yadah
– សំបុត្រ​កុន 2D, Popcorn និង​កូកាកូឡា​នៅ Legend Cinema
– Vitamin Beroca

កុំ​ភ្លេច​ចូលរួម​ទាំងអស់​គ្នា ! សប្បាយ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ និង​ចូលរួម​ចំណែក​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា !