ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាចោរលួចម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរត់គេចទាន់ពេល បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចម៉ូតូរបស់ឣ្នកស្រុកតែមិនបានសម្រេច ត្រូវអ្នកភូមិឃើញទាន់ដេញតាមប្រហារ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣១ មករា ២០១៦ ស្ថិតនៅភូមិព្រៃស្បូវ ឃុំវាល ស្រុកគងពិសី ។
ជនសង្ស័យជាចោរដែលស្លាប់ដោយការកាត់ទោសរបស់អ្នកភូមិនេះឈ្មោះ ម៉េង ឈឿន ភេទប្រុស ឣាយុ៣៧ឆ្នាំ រស់នៅខេត្តកំពត និងម្នាក់ទៀតរត់គេចខ្លួនទាន់ពេល ។
អ្នកភូមិម្នាក់បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញចោរ២នាក់ធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូរបស់ឣ្នកភូមិឈើទាលជ្រុំ ឃុំវាល ស្រុកគងពិសី ហើយជិះរត់មកដល់កន្លែងកើតហេតុក៏ត្រូវស្ទាក់ឃាត់បាន ។
ប្រភពបន្តថា ដោយមានកំហឹងអ្នកភូមិ ខ្លះមានដំបង និងខ្លះកាំបិត ពូថៅ បានស្វាគមន៍ម្នាក់មួយដៃមួយជើង និងខ្លះទៀតយកកាំបិតពូថៅកាប់ចិញ្រ្ចាំរហូតដល់ដាច់ខ្យល់ស្លាប់តែម្តង ។ ចំណែកម្នាក់ទៀតបានបើកម៉ូតូគេចខ្លួនបាត់ ។ ដូចពាក្យចាស់ថា លួចគេបានវាគ្រាន់ តែបើគេទាន់គឺវាក្រែល រហូតអស់ជីវិត ។
នៅព្រឹកថ្ងៃទី១ កុម្ភៈ ២០១៦ នេះ កម្លាំងសមត្ថកិច្ចបានចុះទៅធ្វើការស្រាវជ្រាវនៅកន្លែងកើតហឹតុ ។
នេះជាកំហឹងរបស់អ្នកភូមិ ប៉ុន្តែតាមច្បាប់ គ្រាន់តែជាចោរលួចមិនមានទោសដល់អស់ជីវិតនោះទេ ។ គួរតែចាប់ប្រគល់ឱ្យច្បាប់ទើបហៅថា មានយុត្តិធម៌ក្នុងសង្គម ៕
ចែករំលែកព័តមាននេះ