ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​លង់ទឹក​​ស្រះ​ដាក់​ព្រះ​ភូមិ​ស្លា.ប់ ខណៈ​ឪពុក​ម្តាយ​ទុក​ឲ្យ​នៅផ្ទះ​ម្នាក់ឯង

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្រះ​ដាក់​ព្រះ​ភូមិ​ស្លា.ប់​ ខណៈ​ឪពុក​ម្តាយ​ជាប់រវល់​រៀង​ៗ​ខ្លួន ទុក​កូន​ឲ្យ​នៅផ្ទះ​ម្នាក់ឯង ដែល​ហេតុការណ៍​មិន​គួរ​ឲ្យ​កើត…

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្រះ​ដាក់​ព្រះ​ភូមិ​ស្លាប់​ ខណៈ​ឪពុក​ម្តាយ​ជាប់រវល់​រៀង​ៗ​ខ្លួន ទុក​កូន​ឲ្យ​នៅផ្ទះ​ម្នាក់ឯង ដែល​ហេតុការណ៍​មិន​គួរ​ឲ្យ​កើត​មាន​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣​ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​យាង​ខាងជើង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

លោក តេ​ង ឡេ​ង អាយុ​៤៦​ឆ្នាំ ត្រូវជា​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ថា រូប​គាត់​មានកូន​៥​នាក់ (​ស្រី​ម្នាក់​) មុន​ពេល​កើតហេតុ គាត់​ជា​ឪពុក​បាន​យក​គោ​ទៅ​ចង​នៅ​ឯ​វាលស្រែ​ខាងក្រោយ​ផ្ទះ ចំណែក​ប្រពន្ធ​ជាប់រវល់​យក​បន្លែ​ទៅ​លក់​នៅ​ឯ​ទីផ្សារ​អន្លង់​វែង​ថ្មី ដោយ​ទុក​កូនស្រី​អាយុ​៣​ឆ្នាំ​នៅផ្ទះ​ម្នាក់ឯង​រត់​លេង​កូន​បាល់ ។

ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បន្ត​ថា នៅ​ពេល​គាត់​ចង​គោ​រួច​ក៏​វិល​មក​ផ្ទះ​វិញ ស្រាប់តែ​បាត់​កូន ហើយ​ដើរ​រក​មិនឃើញ ឃើញ​តែ​បាល់​ដែល​កូន​លេង​នៅ​ក្នុង​ទឹក​ស្រះ​ដាក់​ព្រះ​ភូមិ​ដែល​មាន​ជម្រៅ​ជាង​១​ម៉ែត្រ គាត់​ក៏​បាន​ចុះ​ទៅ​រាវ​មើល​ស្រាប់តែ​ប្រទះ​ឃើញ​កូន​លង់ទឹក​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ហើយ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ត​កិច្ច​ឲ្យ​បាន​ដឹង ។

លោក​វរសេនីយ៍ត្រី ស៊ូ នូវ អធិការ​ង​នគរបាល​ស្រុក​អន្លង់​វែង បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​បាន​ព័ត៌មាន​រាយការណ៍​ពី​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​ថា កូនស្រី​បាន​លង់ទឹក​ស្លាប់ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ឃើញ​ថា ក្មេង​ស្រី​រង​គ្រោះ​ពិត​ជា​​លង់ទឹក​​ស្លាប់​ពិតប្រាកដ​មែន ហើយ​ប្រគល់​សព​ក្មេង​ទៅ​ឲ្យ​ឪពុក​ម្តាយ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕