ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ចុះ​សិក្សា​ស្វែង​យល់​ពី​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​នៅ ក្រុមហ៊ុន ICE អេ​ឡិច​ត្រូ​និ​ច

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ICE អេ​ឡិច​ត្រូ​និ​ច ដែល​ជា​ក្រុមហ៊ុន​លក់​ផលិតផល​អេ​ឡិច​ត្រូ​និ​ច និ​ជា​ក្រុមហ៊ុន​ផ្ដល់​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ដ៏​ធំ និង​ឈានមុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ស្វាគមន៍​និស្សិត

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ICE អេ​ឡិច​ត្រូ​និ​ច ដែល​ជា​ក្រុមហ៊ុន​លក់​ផលិតផល​អេ​ឡិច​ត្រូ​និ​ច និ​ជា​ក្រុមហ៊ុន​ផ្ដល់​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ដ៏​ធំ និង​ឈានមុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ស្វាគមន៍​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ជា​ច្រើន​នាក់ ដើម្បី​សិក្សា​ស្វែង​យល់​បន្ថែម​ពី​ផលិតផល​អេ​ឡិច​ត្រូ​និ​ច និង​បច្ចេកវិទ្យា​ទំនើប ហើយនឹង​ការ​បម្រើ​សេវាកម្ម​របស់​ខ្លួន ។ ការ​ចុះ​សិក្សា​ស្វែង​យល់​របស់​និស្សិត​ទាំងនេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៨ មក​រា ២០១៦ នៅ​ក្រុមហ៊ុន ICE Electronic សាខា​អូ​ឡាំ​ពិ​ក​។

នៅ​ក្នុង​កម្មវិធី​នេះ​ដែរ តំណាង​ក្រុមហ៊ុន ICE Electronic បាន​ធ្វើ​បទ​បង្ហាញ​ពី​ផលិតផល និង​សេវាកម្ម​ជា​ច្រើន ។ ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ចំណេះ​ដឹង​បន្ថែម​ដល់​និស្សិត​ទាំងអស់​នៅ​ក្នុង​នោះ​ដែរ ក្រុមហ៊ុន​ក៏​បាន​ប្រកាស​ផ្ដល់​នូវ​កាដូ​ពិសេស​ជូន​និស្សិត​ទាំងអស់ ក៏​ដូច​ជា​អតិថិជន​ទាំងអស់​ផង​ដែរ ជាមួយនឹង​ការ​ចំណាយ​ត្រឹមតែ​១​ដុល្លារ​ប៉ុណ្ណោះ នឹង​ទទួល​បាន​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ជា​ច្រើន​ប្រភេទ ។

សម្រាប់​កាដូ​ពិសេស​នេះ នឹង​ធ្វើ​ឡើង​នៅ​ក្រុមហ៊ុន ICE Electronic សាខា​អូ​ឡាំ​ពិ​ក​តែ​មួយ​ប៉ុណ្ណោះ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​៣១ មក​រា ២០១៦ នេះ ដោយ​មាន​ដាក់​តាំង​លក់​នូវ​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ជាមួយនឹង​ម៉ាស៊ីន​កុំ​ព្យូ​រ​ទ័​រ​ជា​ច្រើន​ប្រភេទ រួម​មាន​កាបូប​សម្រាប់​ដាក់​កុំព្យូទ័រ ឧបករណ៍​បំពង​សម្លេង​, Mouse និង External Hardisk ជាដើម ៕