ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសមុទ្រ​កើន​កម្តៅ​ទ្វេ​ដង​ក្នុង​អំឡុង 20​ឆ្នាំ

8 ឆ្នាំ មុន

AFP កាលពី​ថ្ងៃ​ទី​១៩ មក​រា ២០១៦ ផ្សាយ​ថា លោក​ពី​ទ័​រ គ្លេ​ក​ល័​រ អ្នក​ស្រាវជ្រាវ​ពី​មន្ទីរពិសោធន៍ «Lawrence Liver more» ក្នុង​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក បាន​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ក្នុង​ឯកសារ​វិទ្យាសាស្ត្រ​

AFP កាលពី​ថ្ងៃ​ទី​១៩ មក​រា ២០១៦ ផ្សាយ​ថា លោក​ពី​ទ័​រ គ្លេ​ក​ល័​រ អ្នក​ស្រាវជ្រាវ​ពី​មន្ទីរពិសោធន៍ «Lawrence  Liver more» ក្នុង​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក បាន​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ក្នុង​ឯកសារ​វិទ្យាសាស្ត្រ​កាលពី​ថ្ងៃ​ទី​១៨ មក​រា ថា តាម​ការ​សង្កេត​អាច​វាយតម្លៃ​ថា កម្តៅ​នៅ​ទូ​ទាំង​ពិភពលោក​ដែល​មហាសមុទ្រ​ស្រូប​យក​តាំងពី​ឆ្នាំ​១៨៦៥​មក ឬ​ប្រហែល​ពាក់កណ្តាល​នៃ​កម្តៅ​បាន​កើតឡើង​ក្នុង​រយៈពេល ខ្លី​ៗ អំឡុង​ពី​ឆ្នាំ​១៩៩៧ ដល់​ពេល​បច្ចុប្បន្ន ។

បរិមាណ​កម្តៅ​ប្រហែល​១​ភាគ​៣ ស្ថិត​ក្នុង​ជម្រៅ​ទឹក​ប្រហែល​៧០០​ម៉ែត្រ ជា​រយៈ​ចម្ងាយ​ដែល​ពន្លឺ​ថ្ងៃ​ចាំង​ទៅ​ដល់ ។ ផ្ទៃក្រឡា​នៅ​លើ​ផែនដី​ប្រហែល​២​ភាគ​៣ ត្រូវ​មហា​សមុទ្រ​ជួយ​ស្រូប​យក​កម្តៅ​ប្រហែល​៩០% ដែល​កើតឡើង​ពី​ឧស្ម័ន​ឧស្សាហកម្ម​ដោយសារ​អំពើ​របស់​មនុស្ស​ធ្វើ​ឱ្យ​តំបន់​មួ​ួ​យ​ចំនួន​នៅ​លើ​ផែនដី​ត្រជាក់ ប៉ុន្តែ​អាច​មាន​ផល​ប៉ះពាល់​តាម​ពីក្រោយ​ព្រោះ​កម្តៅ​ដែល​មហាសមុទ្រ​ស្រូប​យក​អាច​ប៉ះពាល់​ទឹកសមុទ្រ និង​បរិយាកាស ។

ក្រៅពី​នេះ​មហាសមុទ្រ​ស្រូប​យក​ឧស្ម័ន​កាបូន​ឌី​អុក​ស៊ី​ដ បង្ក​ឱ្យ​កើត​មាន​អាស៊ី​ដ​ក្នុង​សមុទ្រ​កើនឡើង ប្រហែល​១​ភាគ​៤​ចាប់ពី​អំឡុង​ពេល​ចាប់​កកើត​ឧស្សាហកម្ម​ធ្វើ​ឱ្យ​ខូច​ផ្កាថ្ម និង​វត្ថុ​មានជីវិត ផ្សេង​ៗ​ក្នុង​សមុទ្រ ។ ទោះបីជា​មាន​សក្តានុពល​ក្នុង​ការ​ស្រូប​កម្តៅ​របស់​មហាសមុទ្រ​គ្មាន​លក្ខណៈ​កំណត់​ក៏​ដោយ ប៉ុន្តែ​វា​មិនមែន​វិធីសាស្ត្រ​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ទេ និង​អាច​ធ្វើ​ឱ្យ​មាន​សភាព​កាន់តែ​ធ្ងន់​ឡើង​នឹក​ស្មាន​មិន​ដល់ ៕