ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​​អាយុ​១៤​ឆ្នាំ​ម្នាក់​បាត់​ខ្លួន​១​យប់ ព្រឹកឡើង​​ឃើញ​​សព​នៅ​កណ្តាល​វាលស្រែ​

8 ឆ្នាំ មុន

ខេត្តកំពត ៖ សាកសព​ក្មេង​ស្រី​រង​គ្រោះជា​សិស្សសាលា​អាយុ​១៤​ឆ្នាំ​ម្នាក់ ត្រូវ​អ្នកស្រុក​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២០ មក​រា ២០១៦ ស្ថិត​នៅ​ក្នុង​វាលស្រែ​មួយ​កន្លែង ក្នុងភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ។

ខេត្តកំពត ៖ សាកសព​ក្មេង​ស្រី​រង​គ្រោះជា​សិស្សសាលា​អាយុ​១៤​ឆ្នាំ​ម្នាក់ ត្រូវ​អ្នកស្រុក​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២០ មក​រា ២០១៦ ស្ថិត​នៅ​ក្នុង​វាលស្រែ​មួយ​កន្លែង ក្នុងភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ឃុន ណា​ន អាយុ​១៤​ឆ្នាំ ជា​សិស្សសាលា មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។ នៅ​មុន​ថ្ងៃ​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៩ មក​រា ខណៈ​នាង​ចេញ​ទៅ​រៀន​នៅ​សាលា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា លុះដល់​ល្ងាច​ពុំ​ឃើញ​នាង​មក​ផ្ទះ​វិញ​ទេ ដោយ​បងប្អូន​បារម្ភ​នាំ​គ្នា​ដើរ​រក​ទាំង​យប់ តែ​រក​ពុំ​ឃើញ​ដដែល​។

លុះ​ព្រឹក​ឡើង​ត្រូវ​នឹង​ថ្ងៃ​ទី​២០ មក​រា ២០១៦ នេះ ត្រូវ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ជាមួយ​បាន​ដើរ​ចេញ​ទៅ​វាលស្រែ​នៅ​ខាងក្រៅ​ផ្ទះ​ក៏​ប្រទះ​ឃើញ​សព​ក្មេង​ស្រី​រង​គ្រោះ​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​នៅ​កណ្តាល​វា​ស្រែ ទើប​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ។ អ្នកស្រុក​ដែល​រស់នៅ​ជិត​គ្នា​បានឱ្យ​ដឹង​ដែរ​ថា មុន​ថ្ងៃ​កើតហេតុ ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​មិន​បាន​នៅផ្ទះ​ទេ គឺ​ពួក​គាត់​រវល់​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ឯ​ខេត្ត​ផ្សេង ហើយ​ទុក​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​នៅ​ជាមួយ​បងប្អូន​ដែល​នៅ​ក្នុង​បន្ទុកគ្រួសារ ។

ក្រោយ​ពី​ការ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​យ៉ាង​យកចិត្តទុកដាក់​ពី​នគរបាល​ជំនាញ​ខេត្ត​ជា​ជំហាន​ដំបូង​បាន​ដាក់​កា​រស​ង្ស័​ថា ជា​ករណី​រំលោភ​សម្លាប់ ។ ចំពោះ​ការ​រំលោភ​ហើយ​សម្លាប់​នេះ គឺ​ជនសង្ស័យ​ជា​មនុស្ស​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ ដោយ​ធ្វើ​សកម្មភាព​រំលោភ​ហើយ​ខ្លាច​បែក​ការណ៍ ទើប​សម្លាប់​នាង ដើម្បី​បំបាត់ភស្តុតាង​តែ​ម្តង​ទៅ ។