ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តារទេសចរណ៍ ៖ កម្ពុជាស្នើបង្កើតកញ្ចប់ទស្សនកិច្ចទេសចរបរទេសរួមគ្នាជាមួយថៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការស្នើឲ្យមានការបង្កើនកិច្ចសហការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នារវាងកម្ពុជា និងសម្រាប់ទេសចរបរទេស នៅក្នុងការស្តារវិស័យទេសចរណ៍ប្រទេសទំាងពីរនៅក្រោយវិបត្តិកូវីដ ១៩ នេះបានលើកឡើងនៅក្នុងជំនួបពិភាក្សាគ្នារវាង លោក សុខ សុក្រឹត្យា…

រាជធានីភ្នំពេញ ៖ ការស្នើឲ្យមានការបង្កើនកិច្ចសហការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នារវាងកម្ពុជា និងសម្រាប់ទេសចរបរទេស នៅក្នុងការស្តារវិស័យទេសចរណ៍ប្រទេសទំាងពីរនៅក្រោយវិបត្តិកូវីដ ១៩ នេះបានលើកឡើងនៅក្នុងជំនួបពិភាក្សាគ្នារវាង លោក សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាមួយលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ថៃ នៅថ្ងៃទី ១៩ សីហាកន្លងមកនេះ ។ 

ក្រៅពីលើកសំណើរខាងលើនេះ លោក សុខ សុក្រឹត្យា នៅបានស្នើសុំភាគីថៃ បង្កើនការផ្តល់អាហារូបករណ៍ទេសចរណ៍ដល់មន្ត្រីទេសចរណ៍កម្ពុជានិងបន្ត ជំរុញផ្នែកឯកជនថៃចូលរួម ATF 2022 នៅខេត្តព្រះសីហនុឲ្យបានច្រើន ជាពិសេសការបង្កើនកិច្ចសហការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នាសម្រាប់ទេសចរបរទេស ។ ជំរុញចលនាទេសចរណ៍បើកបរឆ្លងដែន (Selfdrive Tourism) និងការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ACMEC លើការប្រើប្រាស់ទិដ្ឋាការទោល (Single Visa) សម្រាប់ទេសចរបរទេសនៃប្រទេសទី៣ មកទស្សនាកម្ពុជា និងថៃ ។

កិច្ចប្រជុំក៏បានជំរុញបង្កើនការផ្សព្វផ្សាយគោលដៅដៅទេសចរណ៍ ព្រះរាជាណាចក្រពីរ គោលដៅតែមួយ (Two Kingdoms; One Destination) ជាដើម ។ សម្រាប់ការរៀបចំវេទិកាទេសចរណ៍អាស៊ាន (ATF 2022) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ កម្ពុជាបានស្នើដល់អ្នកសារព័ត៌មានថៃ ជួយបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងវេទិកាទេសចរណ៍អាស៊ាន (ATF 2022) ទៅកាន់ប្រជាជនថៃ និងបណ្តាប្រទេសជាមិត្តទាំងក្នុង និងក្រៅតំបន់ ។ លោករដ្ឋមន្ត្រីទេសចរណ៍សន្យាពិនិត្យសំណើរបស់កម្ពុជា ។

សូមជម្រាបថា របាយការណ៍បង្ហាញថានៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ នេះកម្ពុជាទទួលបានអ្នកទេសចរបរទេសចំនួន ១០២ ៥៦០ នាក់ ថយចុះ ៩១,៣% ក្នុងនោះ មានទេសចរថៃស្ថិតនៅលេខរៀងទី ១ ដែលមានចំនួន ៥២ ២៩០ នាក់ ថយចុះ ៦៧,៥% , ទេសចរចិនចំនួន ២៩ ៧៥១ នាក់ ថយចុះ ៦៧,៥% , ទេសចរវៀតណាមមានចំនួន ៦ ៩៥៦ នាក់ ថយចុះ ៩៦,១%, ទេសចរឥណ្ឌូណេស៊ីមានចំនួន ៣ ៤១៥ នាក់ ថយចុះ ៧៤,៣% និងទេសចរកូរ៉េខាងត្បូងមានចំនួន ១ ៨៣៣ នាក់ ថយចុះ ៩៦,៥% ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ