ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មានរឿង​អី​ទេ ! បុរស​២​នាក់​ជិះ​ម៉ូតូ FZ បា.ញ់​ផ្អើល​សមត្ថកិច្ច​នៅ​ផ្លូវ​វេ​ង​ស្រេង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​«​កោះសន្តិភាព​»​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា បុរស​២​នាក់​ជិះ​ម៉ូតូ​ធំ​ម៉ាក FZ បាន​ជិះ​ដេញ​តាម​ម៉ូតូ​១​គ្រឿង​ទៀត​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង…

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​«​កោះសន្តិភាព​»​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា បុរស​២​នាក់​ជិះ​ម៉ូតូ​ធំ​ម៉ាក FZ បាន​ជិះ​ដេញ​តាម​ម៉ូតូ​១​គ្រឿង​ទៀត​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ខណៈ​ដល់​មុខ​បុរី​ពិភព​ថ្មី​ស្រាប់តែ​ដក​កាំភ្លើង​បាញ់​១​គ្រាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ និង​សម​ត្ថ​កិច្ច ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម បុរស​ទាំង​២​នាក់​ដែល​បាញ់​ផ្អើល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​សមត្ថកិច្ច​នោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ បន្សល់​តែ​សំបក​គ្រាប់​ទុក​ឲ្យ​សមត្ថកិច្ច​យក​ទៅ​ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​ប៉ុណ្ណោះ ៕