ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ដែល​ចាប់​មនុស្ស​គេ​ផ្អើល​ថាហែក​ស៊ី​នោះតាម​ពិត​គ្រាន់តែ​ជា​ការ​ស៊ីជោរនិង​អួតអាង​ប៉ុណ្ណោះ

13 ឆ្នាំ មុន

ខេត្ដកំពង់ស្ពឺ ៖ បុរស​ម្នាក់​ដែល​ល្បី​ថាចេះ​អាប​ធ្មប់ឬ​មន្ដអាគម​ចាប់​ហែក​មនុស្សស៊ី​ឆៅនិង​ ចាប់​ហែក មាន់​-​ទាស៊ី​ឆៅ​នៅ​ភូមិគោកឃុំ​អម​លាំង ស្រុក​ថ្ពង បង្ក​ឱ្យ​មានការភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ឧសភា ឆ្នាំ ២០១០ នោះតាម​ពិតគឺ​មិនមែន​ដូច្នោះ​ទេគឺបុរស​នោះ​គ្រាន់តែ​ស៊ី​ជោរនិង​អួតអាង​ ខ្លួនតែ​ប៉ុ​ណោះហើយ​ក៏​មិន​ចេះ​មន្ដ​អា​គត​អាបធ្មប់​អ្វី​ដែរ ។ សូម​បញ្ជាក់​ថាកាលពី​ល្ងាច​ថ្ងៃ​ទី​៨ ឧសភា ឆ្នាំ​២០១០ នៅ​ភូមិ​គោកឃុំ​អម​លាំង ស្រុក​ថ្ពង មាន​ហេតុការណ៍

ខេត្ដកំពង់ស្ពឺ ៖ បុរស​ម្នាក់​ដែល​ល្បី​ថាចេះ​អាប​ធ្មប់ឬ​មន្ដអាគម​ចាប់​ហែក​មនុស្សស៊ី​ឆៅនិង​ចាប់​ហែក មាន់​-​ទាស៊ី​ឆៅ​នៅ​ភូមិគោកឃុំ​អម​លាំង ស្រុក​ថ្ពង បង្ក​ឱ្យ​មានការភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ឧសភា ឆ្នាំ ២០១០ នោះតាម​ពិតគឺ​មិនមែន​ដូច្នោះ​ទេគឺបុរស​នោះ​គ្រាន់តែ​ស៊ី​ជោរនិង​អួតអាង​ខ្លួនតែ​ប៉ុ​ណោះហើយ​ក៏​មិន​ចេះ​មន្ដ​អា​គត​អាបធ្មប់​អ្វី​ដែរ ។ សូម​បញ្ជាក់​ថាកាលពី​ល្ងាច​ថ្ងៃ​ទី​៨ ឧសភា ឆ្នាំ​២០១០ នៅ​ភូមិ​គោកឃុំ​អម​លាំង ស្រុក​ថ្ពង មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បង្កឱ្យ​អ្នក​ភូមិ​ភ័យ​ខ្លាច​ផង​ដែរដោយសារ​តែមាន​បុរស​ម្នាក់​ចាប់​ប្រតាយប្រតប់​មនុស្ស​ស្រី​ខ្វិន​ជើង​ម្នាក់ធ្វើ​ជា​ចង់​ខាំ​ហែក​ស៊ី។ សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថាបុរស​ដែល​ប៉ុនប៉ងស៊ីសាច់​មនុស្ស​ដូច​គ្នា​នោះ​ឈ្មោះ​ពេញមានទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើមុន​ពេលកើតហេតុ​វេលា​ម៉ោង​៣​រសៀលមាន​ស្ដ្រីម្នាក់​ខ្វិន​ជើងអាយុ​ជាង​៥០​ឆ្នាំ បាន​អង្គុយ​លើ រទេះរុញ​ពេល​រំកិល​មក​ដល់​ចំណុច​មុខ​ផ្ទះបុរស​ចម្លែក​នោះស្រាប់តែ​ត្រូវ​គេ​ស្ទុះ​ទៅចាប់​ក្រ​ញិច​បំណង​ហែក​សាច់​ស៊ីបង្ក​ឱ្យ​អ្នកភូមិ​ផ្អើល​ឆោឡោ​ចូល​មក​ជួយ​ស្ដ្រី​រង​គ្រោះ ។

លោក​អធិការ​ស្រុក​ថ្ពងបានឱ្យ​ដឹង​ថាតាម​ពិត​នៅ​ថ្ងៃ​ផ្អើល​ឆោឡោ​នោះគឺ​បុរស ឈ្មោះ​ពេញ ដែល​ជា​អ្នក​មក​ពី​ខេត្ដកំពង់ឆ្នាំងបាន​មក​សែនព្រេន​ប្រពន្ធ​ម្នាក់រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើលុះ​ពេល​ផឹកស៊ី​គេ​តែងតែ​អួតអាង​រឿង​មន្ដអាគមអាប​ធ្មប់​ធ្វើ​ជាទមិឡ​ចូលចាប់​មាន់​រស់ឬ​ទា​រស់​ហែក​ឱ្យចេញ​ឈាម​រួច​លិទ្ធនិង​អួត​ថាស៊ី​កែវ និង​ស៊ី សាច់មនុស្សប៉ុន្ដែ​គេ​មិន​ដែល​ឃើញ​ស៊ី​កែវឬ​ស៊ីសាច់​មនុស្ស​នោះ​ទេឃើញ​តែ​លិទ្ធ​ឈាម មាន់​-​ទា​ទៅ​តាម​ការ​អួតអាង (​ស៊ី​ជោរ​) ប៉ុណ្ណោះ ។ពេល​ឆែក​មើល​ប្រវត្ដិរូប​នៅ​ខេត្ដ​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថាជន​នោះ​គ្រាន់តែ​ជា​អ្នកអួតអាងឬ​ស៊ី​ជោរ​តែ​ប៉ុណ្ណោះគេ​ធ្វើ​ជា​ទមិឡចូលអួត​ថាស៊ីសាច់​ឆៅឬ​សាច់មនុស្ស​… តាម​ពិត​គេ​អត់​ចេះ​អ្វី​ទេហើយ​គេ​ក៏​មិន​ដែលមាន​ប្រវត្ដិ​ខូច​កាច​អ្វី​ដែរ ។ លោក​អធិការស្រុក​ថ្ពងបាន​និយាយ​ថាបើ​ជន​នេះ​នៅ​តែអួតអាង​អ​ញ្ចឹ​ង​ទៀតច្បាស់​ជា​អ្នកស្រុក​ថ្ពងកាប់​ចោល​ជា​មិន​ខាន ។ ដោយ​ខ្លាច​គេ​មានគ្រោះថ្នាក់សមត្ថកិច្ច​ក៏​ស្រាវជ្រាវ​ហៅ​ឪពុកម្ដាយ​សាច់ញាតិ​របស់​គេ​ឱ្យមក​ធានា​យកបុរស​ឈ្មោះ​ពេញនេះ​ទៅ​ខេត្ដកំពង់ឆ្នាំង វិញ​៕