ស្វាមីម្ចាស់បទចម្រៀង My Heart Will Go ON លោក Rene Angelil បានស្លាប់ដោយសារជំងឺមហារីកបំពង់.កនៅវ័យ៧៣ឆ្នាំ ។ ប្តី របស់អ្នកស្រី Celine Dion បានស្លាប់កាលពីព្រឹកថ្ងៃទី១៥ មករា នៅក្នុងគេហដ្ឋានក្នុងក្រុងឡាសវេហ្កាស សហរដ្ឋអាមេរិកក្រោយពេលឈឺរ៉ាំរ៉ៃ នឹងជំងឺមហារីក ។ ក្រុមគ្រួសាររបស់សពបានប្រាប់ថា ពេលនេះយើងចង់រក្សាសភាពបុគ្គលសិន ហើយព័ត៌មានលម្អិតនឹងផ្តល់ជូននៅពេលក្រោយទៀត ។
ទន្ទឹមគ្នានេះដែរ មន្ត្រីប្រចាំតំបន់និយាយថា លោក Rene Angelil ស្លាប់ដោយសារជំងឺ ខណៈពេលមានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ ។ ហើយវាជាការស្លាប់កើតឡើងដោយធម្មជាតិ ដូច្នេះគ្មានការស៊ើបអង្កេតតាមដានពាក់ព័ន្ធនឹងការស្លាប់របស់ស្វាមីកំពូលតារាចម្រៀងប្រចាំសតវត្សរ៍ទី២០ នោះទេ ។
លោក Angelil បានរួមដំណើរជីវិតរជាមួយអ្នកស្រី Celine Dion ចាប់តាំងពីនាងអាយុ១២ឆ្នាំ ។ នៅពេលនោះគាត់ គឺជាអ្នកចាត់ការ និងផ្តល់ឱវាទដល់នាង ។ លោកបានដាក់បញ្ជាំផ្ទៈរបស់លោក ដើម្បីជួយដល់នាង ហើយទំនាក់ទំនរវាងអ្នកទាំងពីរបានជិតស្និទ្ធគ្នានៅឆ្នាំ១៩៨៧ ក្រោយមកពួកគេបានភ្ជាប់ពាក្យនៅឆ្នាំ១៩៩១ និងបានរៀបការនៅឆ្នាំ២០០៤ នៅខេត្តកេប៊ិកប្រទេសកាណាដា ។ កាលពីខែមុនពួកគេបានប្រារព្ធធ្វើខួបអាពាហ៍ពិពាហ៍លើកទី២១ ដោយបង្ហាញភាពល្អូកល្អឺននៃចំណងស្នេហអមតៈតាមរយៈរូបថតរបស់តារាចម្រៀង Celine Dion ។
លោក Angelil មានជំងឺមហារីកបំពង់.កលើកដំបូងក្នុងឆ្នាំ១៩៩៩ ។ ក្នុងឆ្នាំ២០១៤ Celine Dion បានចាកចេញដោយតក់ក្រហល់ ដើម្បីទៅថែទាំប្តីអ្នកស្រីដែលត្រូវវៈកាត់ដុំសាច់មហារីកចេញពីបំពង់.កនៅចុងឆ្នាំ២០១៣ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យជំងឺមហារីកទី២ របស់លោក ។ ថ្លែងប្រាប់ក្នុងទឹកមុខស្រងូតស្រងាត់ ព្រោះបាត់ដៃគូជីវិតធ្លាប់រួមរស់ជាមួយគ្នារាប់ឆ្នាំ កំពូលតារាចម្រៀងសំឡេងក្រអួនអង្រួនបេះដូងអ្នកស្តាប់តាមរយៈបទ My Heart Will Go On អ្នកស្រី Celine Dion ឱ្យដឹងថា វាប្រៀបដូចជាសុបិន ខណៈពេលដែលស្នាមញញឹមរបស់គាត់នៅតែមានចំពោះនាងខ្ញុំ ។ គាត់បានផ្តល់ភាពកក់ក្តៅយ៉ាងជ្រាលជ្រៅមកឱ្យគ្រួសារ និងការលើកទឹកចិត្តចំពោះខ្ញុំ ។ គាត់តែងតែច្រាប់នាងខ្ញុំុថា ត្រូវតែជម្នៈរាល់ឧបសគ្គនានាក្នុងជីវិត ទើបឈានដល់ភាពភ្លឺស្វាង ។ លោក Angelil បានចាកចោលកូនៗគួរឱ្យស្រឡាញ់បីនាក់ មានឈ្មោះថា Rene Charles អាយុ១៤ឆ្នាំ និងបងប្អូនភ្លោះ Nelson និង Eddy អាយុ៥ឆ្នាំ ។ លោកក៏មានកូនបីនាក់ជាមួយនឹងភរិយាមុន គឺ Patrick, Jean-Pierre និង Anne-Maria។



ចែករំលែកព័តមាននេះ