ខេត្តកំពង់ធំ ៖ បុរសម្នាក់បានដាច់ចិត្តចង.កធ្វើអត្តឃាតខ្លួនឯងដោយសារតែខូចចិត្តរឿងស្រីដែលខ្លួនស្រលាញ់បានរៀបការចោល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង២៨នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅរោងជាងក្រោយផ្ទះបុរសម្នាក់ស្ថិតក្នុងភូមិសងឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោក ជាតិ គឹមឆុង អធិការរងនគរបាលស្រុកសន្ទុកបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ហឿង ពុត អាយុ២៦ឆ្នាំ ជាជាងផ្សារដែក រស់នៅភូមិ-ឃុំកើតហេតុ បានចង.កធ្វើអត្តឃាតខ្លួនឯងនៅរោងជាងក្រោយផ្ទះរបស់ឈ្មោះ សំឡូត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយជនរងគ្រោះ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះចង.កសម្លាប់ខ្លួនដោយសារតែខូចចិត្តរឿងស្រីដែលខ្លួនស្រលាញ់រៀបការចោល ដែលមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាជាមួយមិត្តភក្តិកាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ លុះព្រឹកឡើងស្រាប់តែប្រទះឃើញចង.កនឹងធ្នឹមរោងជាងដែលគេជួលឲ្យមកផ្សារដែកស្លាប់បាត់ទៅហើយ ។
លោក ជាតិ គឹមឆុង បានឲ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចបានសន្និដ្ឋានថា បុរសរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្តឃាតពិតប្រាកដមែន បន្ទាប់មកក៏ប្រគល់សពជូនគ្រួសារជនរងគ្រោះយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ