ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់ដឹងពី​ប្រទេស​អង់​ទី​ហ្គោ និង​បា​ប៊ូ​ដា

8 ឆ្នាំ មុន

កោះ​អង់​ទី​ហ្គោ និង​បា​ប៊ូ​ដា គឺជា​ប្រទេស​ដែន​កោះ​ស្ថិត​នៅ​ទីតាំង​ដែល​សមុទ្រ​ការី​ប៊ី​ន និង​សមុទ្រ​អា​ត្ល​ង់​ទិ​ក​ប្រសព្វ​គ្នា ។ ប្រទេស​អង់​ទី​ហ្គោ និង​បា​ប៊ូ​ដា ជា​កន្លែង​ឆ្នេរ​ខ្សាច់ ថ្ម​ប៉ប្រះ​ទឹក ព្រៃ និង​រមណីយដ្ឋាន​កម្សាន្ត ។

កោះ​អង់​ទី​ហ្គោ និង​បា​ប៊ូ​ដា គឺជា​ប្រទេស​ដែន​កោះ​ស្ថិត​នៅ​ទីតាំង​ដែល​សមុទ្រ​ការី​ប៊ី​ន និង​សមុទ្រ​អា​ត្ល​ង់​ទិ​ក​ប្រសព្វ​គ្នា ។ ប្រទេស​អង់​ទី​ហ្គោ និង​បា​ប៊ូ​ដា ជា​កន្លែង​ឆ្នេរ​ខ្សាច់ ថ្ម​ប៉ប្រះ​ទឹក ព្រៃ និង​រមណីយដ្ឋាន​កម្សាន្ត ។ កំពង់​ផែ​ឈ្មោះ​English Harbor របស់​ប្រទេស​អង់​ទី​ហ្គោ និង​បា​ប៊ូ​ដា គឺជា​មជ្ឈមណ្ឌល​ផលិត​នាវា និង​ជា​កន្លែង​បេ​តិក​ភ័​ណ​វប្បធម៌​ប្រវត្តិសាស្ត្រ Nelson’s Dockyard ។

-​ភាសាផ្លូវការ អង់គ្លេស ។
-​ទីក្រុង​ធំ​ជាងគេ St. John’s ។
-​ព្រះមហាក្សត្រ អេ​លី​សា​ប៊េ​តទី​២ ។
-​អគ្គទេសាភិបាល Rodney Williams ។
-​នាយក​រដ្ឋមន្ត្រី Gaston Browne ។
-​ទទួល​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី ១ វិច្ឆិកា ១៩៨១ ។
-​ផ្ទៃដី​សរុប​ប្រមាណ​ជា​៤៤០​គីឡូ​ម៉ែត្រការ៉េ​ស្ថិត​នៅ​លំដាប់ថ្នាក់​ទី​១៩៥​ក្នុង​លោក ។
-​ប្រជាជន​ឆ្នាំ​២០១៤ ចំនួន​៩១,២៩៥​នាក់​ស្ថិត​នៅ​លំដាប់ថ្នាក់​ទី​១៩៩​ក្នុង​លោក ។
-​ដង់ស៊ីតេ​ប្រជាជន​១៨៦​នាក់​ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ។
-GDP សរុប​ឆ្នាំ​២០១២ មាន​ចំនួន ១.៥៧៩​លាន​ដុល្លារ ។ មនុស្ស​ម្នាក់​រក​ចំណូល​បានជា​មធ្យម ១៨.០២៦​ដុល្លារ ។
-​រូបិយប័ណ្ណ ដុល្លារ​ការី​ប៊ី​ន​ខាងកើត (ECD) ។ ១​ដុល្លារ​អា​មេ​រិ​ក​ស្មើ​២,៧០​ដុល្លារ​ការី​ប៊ី​ន​ខាងកើត ។
-​បើកបរ​ប្រកាន់​ឆ្វេង ៕