ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LUCKY RUBY CASINO ផ្តល់​ឱកាស​ការងារ​ជា​ច្រើន​ផ្នែក​ដល់​យុវជន​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា ក៏​ដូច​ជា​ដំណើរការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​បាន​ទៅ​តាម​ការ​កំណត់​ថ្នាក់ដឹកនាំ និង​ប្រធាន​ផ្នែក​ជា​ច្រើន​រូប​របស់ LUCKY RUBY CASINO មា​នទី​តាំងនៅ​ស្រុ​កំពង់​រោ​ទិ៍

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា ក៏​ដូច​ជា​ដំណើរការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​បាន​ទៅ​តាម​ការ​កំណត់​ថ្នាក់ដឹកនាំ និង​ប្រធាន​ផ្នែក​ជា​ច្រើន​រូប​របស់ LUCKY RUBY CASINO មា​នទី​តាំងនៅ​ស្រុ​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង បាន​រៀបចំ​ការ​ជ្រើសរើស​បុគ្គលិក​ជា​ច្រើន​រូប​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ មក​រា នៅ​ផ្សារ​ទំនើប​អ៊ី​អន​។

លោក សឿ​ន វុ​ទ្ធី តំណាង​កាស៊ីណូ និង​ទំនាក់ទំនង​ទូទៅ​នៃ LUCKY RUBY CASINO បាន​ឲ្យ​ដឹង​ថា «​បន្ទាប់​ពី LUCKY RUBY CASINO បាន​បើក​សម្ពោធ​ជា​ផ្លូវ​កាល​ពី​ពាក់កណ្តាល​ឆ្នាំ​២០១៥ កន្លង​មក​ថ្មី​ៗ​នេះ LUCKY RUBY ត្រូវការ​ជ្រើសរើស​បុគ្គលិក​ចូល​បម្រើ​ការងា​សរុប​ជាង​១៥០​នាក់ ដើម្បី​បំពេញ​តួនាទី​ទៅ​តាម​ផ្នែក​ដូច​ជា អ្នក​ចែក​បៀ​តាម​អន​ឡាញ​, ប្រធាន និង​អនុប្រធាន​ផ្នែក​សណ្ឋាគារ​, ប្រធាន និង​អនុប្រធាន​ផ្នែក​គេហកិច្ច​, ប្រធាន និង​អនុប្រធាន​ផ្នែក​អាហារ និង​ភេសជ្ជៈ​, លេខា​ក្រុមហ៊ុន​, អនុ​ប្រធាន​ផ្នែក​ទីផ្សារ​អន​ឡាញ​។ ទាក់ទង​នឹង​ការ​ជ្រើស​បុគ្គលិក​នេះ​ដែរ កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​ថ្មី យើង​ក៏​បាន​រៀបចំ​ការ​ជ្រើសរើស​បុគ្គលិក​នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់ បាន​មួយ​ចំនួន តែ​នូវ​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​យើង​ត្រូវការ​ជាក់ស្តែង​»​។

លោក​បន្ត​ថា «​ការ​ចុះ​មក​ជ្រើសរើស​បុគ្គលិក​ដោយ​ខ្លួនឯង​នៅ​ពេល​នេះ​យើង​សង្ឃឹមថា ប្រជាពលរដ្ឋ​កម្ពុជា​នឹង​មាន​ចាប់អារម្មណ៍​ច្រើន នឹង​ធ្វើ​ឲ្យ​យើង​ទទួល​បាន​អ្នកមាន​សមត្ថភាព​ពិត​ៗ, មានបទពិសោធន៍​, បាន​អ្នក​ចង់​ធ្វើការ ជា​ពិសេស​គឺជា​ការ​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា​បានការ​ងារ​ធ្វើ ទទួល​បាន​ប្រាក់ខែ​សមរម្យ​ទៅ​តាម​សមត្ថភាព​។ លើស​ពី​នេះ យើង​បាន​ផ្តល់​ជូន​នៅ​កន្លែង​ស្នាក់​នៅ​ត្រឹមត្រូវ មាន​អាហារ និង​ភេសជ្ជៈ​បរិភោគ​ទាំង​ក្នុង និង​ក្រៅ​ម៉ោង​ធ្វើការ ទទួល​បាន​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ធ្វើការ​គោរព​តាម​ច្បាប់​ការងារ​»​។

បើ​តាម​លោក​តំណាង​កាស៊ីណូ និង​ទំនាក់ទំនង​ទូទៅ​គូសបញ្ជាក់​ថា «LUCKY RUBY CASINO ស្ថិត​នៅ​ស្រុក​កំពង់​រោ​ទិ៍ ដែល​ជា​តំបន់​ទើបបាន​រៀប​ច្រក​ទ្វារ​អន្តរជាតិ​កាលពី​ឆ្នាំ​២០១១ ហើយ​សព្វ​ថ្ងៃនេះ​ខាង​រាជរដ្ឋាភិបាល​កំពុង​តែ​ធ្វើ​ផ្លូវ​ច​ង្ងាយ​២៦​គីឡូម៉ែត្រ​ទៅ​ព្រំដែន ហើយ​ច្រកព្រំដែន​នេះ ទោះបី​ទើបតែ​អភិវឌ្ឍន៍​តែ​មានការ​រីក​ចម្រើន​។ លោក​ថា សព្វ​ថ្ងៃនេះ យើង​មាន CASINO ចំនួន​ពីរ​នៅ​ក្នុង​តំបន់​ខាងលើ​បាន​ផ្តល់​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​កម្ពុជា​ប្រហែល​៥០០​នាក់ ក្នុង​ន័យ​បាន​ចូលរួម​កាត់​បន្ថយ​ការ​ស្វែងរក​ការងារ​ដោយ​ខុសច្បាប់​របស់​ពលរដ្ឋ​កម្ពុជា​នៅ​តាម​ប្រទេស​ជិតខាង​បាន​មួយ​កម្រិត​។ នៅ​ថ្ងៃ​ខាង​មុខ​យើង​សង្ឃឹមថា បន្ទាប់​ពី​កម្ពុជា​ចូល​ជា​សមាជិក​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ពី​ពេល​នេះ​តទៅ នឹង​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​កាន់តែ​ច្រើន​»​។ ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង 071 64 18 989/ Website. www.ruby89.com៕