ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​១​សន្លឹក អម​នឹង Caption ១​ឃ្លា​! ស្ត្រី​ម្នាក់​ខ​ល​គំរាម និង​ជេរ អ៊ី​វ៉ា​ យ៉ាង​ចាស់ដៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពេល​ដែល​តារាចម្រៀង​នាង អ៊ី​វ៉ា បាន​បង្ហាញ​នូវ​សារ​ខំ​មិន​ពី​ស្ត្រី​ម្នាក់​ដែល​បាន​ធ្វើការ​ជេរ​ប្រមាថ​មក​លើ​រូប​នាង​យ៉ាង​ចាស់ដៃ​

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពេល​ដែល​តារាចម្រៀង​នាង អ៊ី​វ៉ា បាន​បង្ហាញ​សារ​ខ​មិនរបស់​ស្ត្រី​ម្នាក់​ដែល​បាន​​ជេរ​ប្រមាថ​មក​លើ​រូប​នាង​យ៉ាង​ចាស់ដៃ​។ មិន​ត្រឹមតែ​ការ​ចូល​ខមិន​ជេរ​ប្រមាថ​ លើហ្វេសប៊ុក របស់តារាចម្រៀងវ័យក្មេងរូបប៉ុណ្ណោះទេ ប៉ុន្តែ​ស្ត្រី​រូប​នោះ​ក៏​បាន​ហៅ​ទូរស័ព្ទ​​ទៅ​គំរាម​បន្ថែម​លើ​តារាចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ​រូប​នេះ​ផង​ដែរ​។

បញ្ហា​ខាងលើ​នេះ បាន​កើតឡើង បន្ទាប់​ពី​តារាចម្រៀង​នាង អ៊ី​វ៉ា បាន​បង្ហោះ​រូបភាព​របស់​នាង​មួយ​សន្លឹក ដោយ​អម​ជាមួយ Caption ថា «​មិន​ព្រម​នៅ​ក្បែរ​អូន​អោយ​យូរ​ជាង​នេះ​» ដែល​ពាក្យពេចន៍​នេះ គឺជា​ចំណង​បទ​ថ្មី​របស់​នាង​។ បន្ទាប់​ពី​ការ​ផុស​នោះ​ហើយ ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ដែល​បាន​ដាក់​ឈ្មោះ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​កថា «Ah July» បាន​ចូល​ខមិន​ដោយ​បាន​ជេរ​ប្រមាថ​ប្រើប្រាស់​ភាសា​អសុរ​ជា​ច្រើន​។

ស្ត្រី​ខាងលើ​បាន​ចាត់​ទុក​ការ​ផុស​របស់ អ៊ី​វ៉ា នា​ពេល​នេះ​គឺជា​ការ​ឌឺដង​មក​លើ​ខ្លួន និង​បានអោយ​តារា​រូប​នេះ បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់​។ មិន​ត្រឹម​ប៉ុ​ណ្នឹ​ង ស្ត្រី​ខាងលើ​ក៏​បាន​ធ្វើការ​ហៅ​ទូរស័ព្ទ​ទៅ​កាន់ អ៊ី​វ៉ា គម្រាម​បន្ថែម​ទៀត ដោយនៅ​ក្នុង​នោះ​ក៏​មានតារាចម្រៀង និង​សម្តែង​មួយ​ចំនួន​ទៀត ក៏​ត្រូវ​ស្ត្រី​រូប​នោះ​គម្រាម​ដូច​គ្នា​នេះ​ផង​ដែរ​។

ពាក្យពេចន៍​ជេរ​ប្រមាថ និង​ការ​ហៅ​ទូរស័ព្ទ​គម្រាម​ទាំង​អស់នេះ ត្រូវ​បាន​តារាចម្រៀង អ៊ី​វ៉ា បាន​ទម្លាយ​អោយ​ដឹង​តាម​រយៈ​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អម​ជាមួយនឹង​សារ​ថា «​ខ្ញុំ​អត់​ដែល​ស្គាល់​គាត់​ទេ តែ​គាត់​ចូល​មក​ខមិន​ក្នុង​ផេ​ក​ជេរ​ខ្ញុំ​យក​ៗ ថែម​ទាំង​ខ​លម​ក​គំរាម​ខ្ញុំ​ទៀត​។ បញ្ជាក់​ ៖ ខ្ញុំ​ផុស​នេះ គ្មាន​គោលបំណង​អាក្រក់ ឬ​ឌឺដង​គាត់​ទេ គ្រាន់តែ​ចង់អោយ​បងប្អូន​ទាំងអស់​គ្នា​ដឹង កុំអោយ​មានការ​យល់​ច្រ​ឡំ​» ។

បន្ថែម​ពីលើ​អ្វី​ដែល​បាន​សរសេរ​ខាងលើ​នេះ អ៊ី​វ៉ា ក៏​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា «​អ្វី​ដែល​នាង​បាន​ផុស​នោះ គឺ​នាង​បាន​ផុស​ចំណងជើង​បទ​ចម្រៀង​ជា​ធម្មតា ប៉ុន្តែ​មិនដឹង​គាត់​កើតទុក្ខ​មិន​សុខចិត្ត​រឿង​អ្វី បាន​ចូល​ទៅ​ខ​មិន​ពីក្រោម​ជេរ​នាង​តែ​ម្តង​។

នាង​បញ្ជាក់​ថា គាត់​ខ​មិន​ជេរ​នាង​មិន​អស់ចិត្ត ថែម​ទាំង​ទូរស័ព្ទ​មក​គម្រាម​នាង​បន្ថែម​ទៀត ដោយ​បាន​គម្រាម​នាង​ជាមួយ​នឹង​ពាក្យអសុរ​ជា​ច្រើន រួមការ​គម្រាម​ស​ម្លា​.​ប់​ថែម​ទៀត​។ នាង​ថា នាង​មិន​អស់ចិត្ត ដោយសារ​នៅ​សុខ​ៗ​មាន​គេ​ចូល​ខមិន​ជេរ ដោយ​នាង​មិន​បានដឹង​រឿង​បែប​នេះ នាង​ក៏​បាន​ថត​រាល់​សកម្មភាព​ទាំង​អស់នេះ ហើយ​បង្ហោះ​ជា​សាធារណៈ ដើម្បី​អោយ​មហា​ជន​ដឹង​ចៀសវាង​ការ​ភាន់ច្រឡំ​ណាមួយ​មក​លើ​រូប​នាង​។

យ៉ាងណា បើ​តាម អ៊ី​វ៉ា ក្រោយ​ពល​ហេតុការណ៍​បាន​កើតឡើង​នោះ នាង​ក៏​បាន​ចូល​ទៅ​មើល​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ah July នោះ ហើយ​នាង​បាន​ស​ន្និ​ដ្នា​ន​ថា គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​នោះ​ទំនងជា Fake ហ្វេ​ស​ប៊ុ​ក​។ អ៊ី​វ៉ា បាន​លើក​ឡើង​បន្ថែម​ថា ករណី​ខាងលើ​នេះ នាង​អាច​នឹង​ប្រើប្រាស់​វិធានការ​ផ្លូវច្បាប់ ប្រសិនបើ​ស្ត្រី​ខាងលើ​នេះ​មិន​ព្រម​លុប និង​ឈប់​សកម្មភាព​ទាំង​អស់នោះ​ទេ​។

នាង​​ថា ប្រទេស​មានច្បាប់ ប្រសិនបើ​គាត់​មិន​លុប​ការ​ជេរ​ប្រមាថ នឹង​បន្តសកម្មភាព​ដែល​មានការ​ប៉ះពាល់​កិត្តិយស​របស់​នាង នោះ​ នាង​នឹង​ធ្វើ​អោយ​គាត់​បានដឹង​។ យ៉ាងណា​នាង​បញ្ជាក់​ថា ប្រសិនបើ​ស្ត្រី​ខាងលើ​នេះ ដឹង​កំហុស និង​មិន​បន្តសកម្មភាព​ណា​មួយ​ដែល​មិន​ប៉ះពាល់​ដល់​ឈ្មោះ​របស់​នាង​ទៀត នោះ​នាង​អាច​នឹង​បិទ​ភ្នែក​ បិទ​ច្រមុះ​បំភ្លេច​ចោល ព្រោះ​នាង​មិន​ចង់​មានរឿង​អ្វី​វែង​ឆ្ងាយ​ជាមួយ​អ្នក​នាង​ម្នាក់​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ