ភ្នំពេញ៖ រឿងរ៉ាវចាក់វ៉ាក់សាំងសេរ៉ុមថា ជាវ៉ាក់សាំងបានកើតឡើង ដោយសារតែពេទ្យខិលខូច ចង់បានលុយ ពេកដោយមិនគិតដល់សុខភាព និងជីវិតរបស់មនុស្ស។
មនុស្សរាប់ពាន់នាក់ នៅប្រទេសឥណ្ឌា ត្រូវគេចាក់ទឹកអំបិល ជំនួសវ៉ាក់សាំងទៅវិញ។ រឿងនេះ បាននាំដល់ការចាប់ខ្លួនគ្រូពេទ្យរាប់សិបនាក់ផងដែរ។
សារព័ត៌មាន CNN បានរាយការណ៍ នៅសប្តាហ៍នេះថា រឿងបោកប្រាស់ចាក់ទឹកអំបិល ជំនួសវ៉ាក់សាំងនេះ បានកើតឡើង នៅក្នុងប្រទេសឥណ្ឌា។
សារព័ត៌មាន CNN បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ប៉ូលិសទីក្រុងម៉ុមបៃនៃប្រទេសឥណ្ឌា ដូចដែលបាននិយាយថា ពួកគេបានប្រើសេរ៉ូមប្រៃហើយចាក់។ មនុស្សយ៉ាងហោចណាស់ ២៥០០នាក់ ត្រូវបានគេចាក់សេរ៉ូមប្រៃ ជំនួសវ៉ាក់សាំងនេះ។
ពួកគេយកលុយពីការចាក់វ៉ាក់សាំងក្លែងក្លាយនេះ ដោយប្រមូលលុយបាន ២៨០០០ដុល្លារ។ គ្រូពេទ្យនិងបុគ្គលិកពេទ្យ ចំនួន ១២នាក់ បានត្រូវចាក់ខ្លួន នៅក្នុងរឿងខុសច្បាប់មួយនេះ។
រឿងចាក់វ៉ាក់សាំងក្លែងក្លាយ នៅប្រទេសឥណ្ឌានេះ កើតមាននៅចន្លោះខែឧសភា ដល់មិថុនា មុនពេលដែលប៉ូលិស ធ្វើការស៊ើបអង្កេត និងឈានដល់ការបង្ក្រាប។
វាកើតមាននៅពេល ដែប្រទេសឥណ្ឌា ប្រឈមនឹងការឆ្លងរាលដាលមេរោគកូវីដ១៩ ខ្លាំង ជារៀងរាល់ថ្ងៃ។ សូមកុំអោយរឿងចាក់វ៉ាក់សាំងក្លែងក្លាយនេះ កើតមាននៅកម្ពុជា អោយសោះ៕
ចែករំលែកព័តមាននេះ