ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​បារម្ភ​ជាមួយនឹង​កញ្ចប់​សេវាកម្ម​អីុន​ធើ​រ​ណែ​ត​ដោយ​សេរី​របស់​មិត្ដ​ហ្វូ​ន

8 ឆ្នាំ មុន

ការ​ដាក់​ឲ្យ​ដំណើរការ​នូវ​សេវាកម្ម​អីុន​ធើ​រ​ណែ​ត​ដោយ​សេរី ឬ Unlimited Internet នៅ​លើ​ទូរស័ព្ទ​ដៃ​ក្នុង​តម្លៃ​ថោក​សមរម្យ​នឹង​បំបាត់​ភាព​ស្ទាក់ស្ទើរ​នៃ​ការ​ប្រើប្រាស់អីុន​​ធើ​រ​ណែ​ត 3G ឬ 4G ដោយ​មិនបាច់​បារម្ភ​ចំពោះ​ការ​អស់​ទឹកប្រាក់​ឡើយ​។

ការ​ដាក់​ឲ្យ​ដំណើរការ​នូវ​សេវាកម្ម​អីុន​ធើ​រ​ណែ​ត​ដោយ​សេរី ឬ Unlimited Internet នៅ​លើ​ទូរស័ព្ទ​ដៃ​ក្នុង​តម្លៃ​ថោក​សមរម្យ​នឹង​បំបាត់​ភាព​ស្ទាក់ស្ទើរ​នៃ​ការ​ប្រើប្រាស់​អីុនធើ​រ​ណែ​ត 3G ឬ 4G ដោយ​មិនបាច់​បារម្ភ​ចំពោះ​ការ​អស់​ទឹកប្រាក់​ឡើយ​។

យោង​តាម​ស្ថិតិ​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​បាន​បង្ហាញ​ថា ការ​ប្រើប្រាស់​អីុន​​ធើ​រ​ណែ​ត​ក្នុង​ប្រទេស​កម្ពុជា បាន​កើនឡើង​ប្រមាណ​ជា​៤១៤​ភាគរយ​តាំងពី​ខែមករា ឆ្នាំ​២០១៤ ប៉ុន្ដែ​អ្នក​ប្រើប្រាស់​​អីុន​ធើ​រ​ណែ​ត​ស៊ីជម្រៅ​នៅ​មាន​ចំនួន​ត្រឹមត្រូវ​២៥​ភាគរយ​ប៉ុណ្ណោះ​។

ស្ថិតិ​បាន​បញ្ជាក់​ច្បាស់​ថា ទោះបីជា​ពលរដ្ឋ​កម្ពុជា​មាន​លទ្ធផល​ចំណាយ​ប្រាក់​ប្រើ​ប្រព័ន្ធ​អីុន​​ធើ​រ​ណែ​ត​លើ​ទូរស័ព្ទ​របស់​ខ្លួន​ក្នុង​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​យ៉ាងណា​ក៏​ដោយ ក៏​ពួក​គេ​ពិបាក​ទប់​នឹង​ការ​ចំណាយ​ខ្ពស់​នោះ​ឡើយ​។ មាន​ន័យ​ថា អ្នក​ប្រើប្រាស់​ភាគច្រើន​នៅ​តែ​លឹប​ល​ៗ​ក្នុង​ការ​ឡុ​ក​ចូល​គណនី​ទូរស័ព្ទ​រយៈពេល​ខ្លី និង​មិន​ពេញ ជា​ពិសេស សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ឯកសារ​របស់​សិស្សានុសិស្ស​។

ស្ថិត​ក្រោម​គម្រោង​ប្រូ​ម៉ូ​សិន «Go to School Together» សេវាកម្ម​អីុន​​ធើ​រ​ណែ​ត​ដោយ​សេរី​របស់​បណ្ដាញទូរស័ព្ទ​មិត្ដ​ហ្វូ​ន​ជា​កម្លាំង​ច​លករ​មួយ​ក្នុង​ការ​ជំរុញ​សន្ទុះ​អ្នក​ប្រើប្រាស់អីុន​ធើ​រ​ណែ​ត​យ៉ាង​ទូលំទូលាយ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ជឿនលឿន​ដទៃ​។ លទ្ធភាព​ចូល​ទៅ​កាន់​ប្រព័ន្ធ​អីុន​ធើ​រ​ណែ​ត​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​ពិតជា​ផ្ដល់​សារសំខាន់​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់​។

របាយការណ៍​របស់​មិត្ដ​ហ្វូ​ន បាន​បង្ហាញ​ថា «​សូម​រីករាយ​ជាមួយនឹង​អត្រា​តម្លៃ​អីុន​​ធើ​រ​ណែ​ត​ដ៏​ទាប​បំផុត​ជាមួយ​កញ្ចប់ អីុន​​ធើ​រ​ណែ​ត​ដោយ​សេរី​។ ត្រឹមតែ​៣​ដុល្លារ លោក​អ្នក​អាច​លេង​អីុន​​ធើ​រ​ណែ​ត​ដោយ​សេរី​ពេញ​១​ខែ ដោយ​គ្រាន់តែ​ចុច *133*4# លោក​អ្នក​អាច​ប្រើ​កម្មវិធី​ដែល​ត​ភ្ជាប់​ជាមួយនឹង​អីុន​ធើ​រ​ណែ​ត ភ្ជាប់​ទំនាក់ទំនង​ដោយ​សប្បាយ​ជាមួយ​មិត្តភក្តិ​របស់​លោក​អ្នក​នៅ​លើ Viber, Whatsapp, Line,…​។ លោក​អ្នក​នឹង​ទទួល​បានការ​លេង​សារ​ដោយ​សេរី តេ​ដោយ​សេរី លេង​អីុន​ធើ​រ​ណែ​ត​ដោយ​សេរី និង​សេរី​គ្រប់យ៉ាង​។ តើ​មាន​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​នេះ​ទៀត​នោះ?»​។

ជាមួយនឹង​ជម្រើស​កញ្ចប់​សេវាកម្ម​អីុន​​ធើ​រ​ណែ​ត​ដ៏​សម្បូរ​បែប​សម្រាប់​ផ្គាប់ចិត្ដ​អតិថិជន​ប្រើប្រាស់​បណ្ដាញទូរស័ព្ទ​មិត្ដ​ហ្វូ​ន​ប្រចាំ​ថ្ងៃ ប្រចាំ​ស​ប្ដា​ហ៍ និង​ប្រចាំខែ ព្រមទាំង​ទិញ​ទិន្នន័យ​បន្ថែម​រហូត​ដល់ ៦០០ MB ពួក​គេ​មិន​បារម្ភ​ពី​ការ​ឆាប់​អស់​ទឹកប្រាក់​ក្នុង​គណនី​ឡើយ​។

គេហទំព័រ​មិត្ដ​ហ្វូ​ន បាន​បង្ហាញ​តារាង​សេវាកម្ម​អីុន​​ធើ​រ​ណែ​ត​ឥត​ដែន​កំណត់​ថា អតិថិជន​អាច​ជ្រើស​តម្លៃ​២០​សេន​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ តម្លៃ​១,៥​ដុល្លារ​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ស​ប្ដា​ហ៍ ឬ​កញ្ចប់​៣​ដុល្លារ និង​៥​ដុល្លារ​សម្រាប់​ប្រើប្រាស់​ប្រចាំខែ​។ សម្រាប់​អ្នក​ចង់​រហ័ស​ទាន់ចិត្ដ គួរតែ​ជ្រើសរើស​យក​កញ្ចប់​អីុន​ធើ​រ​ណែ​ត​ល្បឿន​លឿន​ជាមួយ​ទិន្នន័យ​រហូត​ដល់ ៦០០MB ក្នុង​តម្លៃ​ត្រឹមតែ​១​ដុល្លារ​ប៉ុណ្ណោះ​៕