ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​PM​ខណ្ឌដូនពេញ​​​ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​​ករណី​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​​​ថ្ងៃ​ទី​៤ ​​មករា ២០១៦

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​​ករណី​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​​​ថ្ងៃ​ទី​៤ ​​មករា ២០១៦ នៅ​ចំណុច​​ខ្លោង​ទ្វារ​ចូល​បារ​ចតុមុខ សង្កាត់​ស្រះ​ចក ​ខណ្ឌដូនពេញ ។

ជនសង្ស័យ​​ទាំង​២​នាក់​ខាង​​លើនេះ ​ម្នាក់​​ ​ឈ្មោះ ឃុ​ត សុភ​ត្រា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ​ស្នាក់​​នៅ​ផ្ទះ​លេខ​១៥៨D ភូមិ​តំណាក់​ត្រ​យឹ​ង បុរី​សន្តិភាព​២ សង្កាត់​ចោម​ចៅ ​ខណ្ឌពោ​ធិ៍សែន​ជ័យ ​និង​ម្នាក់​ទៀត ​ឈ្មោះ បូក ច​ណ្ឌី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ​ស្នាក់​នៅផ្ទះ​លេខ​១៧ ជាន់​ទី​៦ ប្លុក​បុរី​កីឡា ខណ្ឌ​៧​មក​រា​ ។ ចំណែក​ វត្ថុ​តាង​​មាន អាវុធ​ខ្លី​​១​ដើម គ្មាន​ម៉ាក គ្មាន​លេខ​ និង​គ្រាប់​រ៉ូ​ឡូ​៥​គ្រាប់ ​ម៉ូតូ​​១​គ្រឿង​ ធុន​សេ​​125 ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ​ក្រចេះ 1A-6079 ​ទូរស័ព្ទ​២​គ្រឿង​ ​ខ្សែ​.ក​ធ្វើ​ពី​លោ​ហធាតុ ព​ណ៌​ទង់​ដែង​​១​​ ​ខ្សែដៃ​ធ្វើ​ពី​លោ​ហ​ធាតុ ព​ណ៌ទង់ដែង​១​​ ចិ​ញ្ចៀន​​ធ្វើ​ពី​លោ​ហធាតុ ព​ណ៌​ទង់ដែង​១​​វង់ ។​

ក្រោយ​​ការ​ឃាត់ខ្លួន​ ជនសង្ស័យ​​បាន​ឆ្លើយ​សារភាព​ថា​ កាំភ្លើង​ គឺ​រូបគេ​ទិញ​ពី​ថៃ​មក​ក្នុង​​តម្លៃ៣.០០០​បាត ដើម្បី​ទុក​គ្រាន់​ការពារ​ខ្លួន​ ៕