ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណួរ​ចាក់​ដោត​ផ្ទុះ​ពេញ​បណ្តាញ​សង្គម «​ស្រលាញ់​ទេវតា​ខុស​អត់?​» លើ​ស្រី​ស្រស់ សាន្ត កុសុមៈ

2 ឆ្នាំ មុន
  • ភ្នំពេញ

សាន្ត កុសុមៈ ដែល​ធ្លាប់​ដើរតួ​អង្គ​ទេវធីតា​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ព្រះ​នាម ម​ណ្ឌា​ទេវី នៃ​ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ​២០២១​នេះ កំពុង​ទទួល​ការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ៗ​ជុំវិញ​រូប​សម្រស់​ស្រស់​សោភា​របស់​នាង​។ ហើយ​ថ្មី​ៗ​នេះ​ទៀត​សោត អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​នូវ​ការ​

រាជធានី​ភ្នំពេញ ៖ សាន្ត កុសុមៈ ដែល​ធ្លាប់​ដើរតួ​អង្គ​ទេវធីតា​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ព្រះ​នាម ម​ណ្ឌា​ទេវី នៃ​ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ​២០២១​នេះ កំពុង​ទទួល​ការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ៗ​ជុំវិញ​រូប​សម្រស់​ស្រស់​សោភា​របស់​នាង​។ ហើយ​ថ្មី​ៗ​នេះ​ទៀត​សោត អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​នូវ​ការ​ស្រលាញ់​ពេញចិត្ត លើ​ស្រី​ស្រស់​រូប​នេះ​យ៉ាង​ខ្លាំង ដោយ​ខ្លះ​ហ៊ាន​ទាំង​ពោល​ពាក្យ​ថា ស្រលាញ់​ពេញ​ៗ​មាត់ និង​ខ្លះ​ទៀត ហ៊ាន​ដល់​ថ្នាក់​ថា «​តើ​ស្រលាញ់​ទេវតា​ខុស​អត់?​» ជាដើម​។

កញ្ញា សាន្ត កុ​សម​: បាន​បង្កើត​ជា​រលក​នៃ​ការ​ជជែក​ដេញដោល​ពេញ​បណ្តាញ​សង្គម ក្រោយ​ពី​នាង​បាន​បង្ហោះ​រូបថត​ពាក់កណ្តាល​ខ្លួន​៤​សន្លឹក ដែល​នាង​បាន​បង្ហោះ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាង​កាលពី​ថ្ងៃ​ទី​៣ ខែសីហា​កន្លង​ទៅ បង្ហាញ​ពី​ស្រស់​ស្អាត គ្រង​ឈុត​អាវ​ចងពុង​ពណ៌​សូកូឡា​ក្រ​ម៉ៅ បញ្ចេញ​សាច់​ស្មា​.​ស​ម៉ត់​រលោង អម​នឹង​ការ​ទម្លាក់​សក់​វែង​អន្លាយ ទឹកមុខ​ញញឹម​ស្រស់ បញ្ចេញ​​ពន្លឺ​កែវភ្នែក​ពោរពេញ​ដោយ​មន្ត​ស្នេហ៍ ។

ហើយ​រូបថត​ទាំងនេះ បាន​អង្រួន​បេះដូង​អ្នកគាំទ្រ មិន​ថា​បុរស​និង​នារី​នោះ​ទេ គឺ​បាន​សម្តែង​នូវ​ការ​ស្រលាញ់​ពេញចិត្ត​តារា​វ័យក្មេង​នេះ​ជា​ខ្លាំង ទាំង​ការ​បញ្ចេញមតិ​ចម្រុះ​បែប​សរសើរ​ពី​រូប​សម្រស់ ភាព​ឆ្លាត​វ៉ៃ ក៏​ដូច​ជា​ទាក់ទាញ​ការ​ចែកចាយ (share) រូបភាព​របស់​នាង​រាប់រយ​ដង​។ ក្នុង​នោះ​អ្នកគាំទ្រ​ខ្លះ ពោល​រម្លឹក​ដល់​តួអង្គ​របស់​នាង ជា ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ ២០២១​កន្លង​ទៅ និង​ខ្លះ​បាន​ពោល​ពាក្យ​ថា «​ស្រលាញ់​ទេវតា​ខុស​អត់?​» និង​ខ្លះ​ទៀត​ថា «​ទេវតា​ស្អាត​ណាស់​» និង​ខ្លះ​ហ៊ាន​ទាំង​បង្ហាញ​ក្តី​ស្រលាញ់​នាង​ពេញ​បេះដូង​ថា មុខមាត់​របស់​នាង គឺ «​ជា​មុខ​ដូច​កូនប្រសា​ម៉ាក់​ខ្ញុំ​មិច​ទេ » ជាដើម​។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កញ្ញា សាន្ត កុស​មៈ កាន់តែ​ទាក់ទាញ​លើ​រូប​សម្រស់ និង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំងក្លា​ឡើង ក្រោយ​ពី​បាន​បង្ហាញខ្លួន​លើក​ដំបូង ដើរតួ​អង្គ​ទេវធីតា​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ព្រះ​នាម ម​ណ្ឌា​ទេវី នៃ​ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ ២០២១ ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា​កន្លង​ទៅ ។

កញ្ញា សាន្ត កុ​សម​: បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​កាន់តែ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​រូប​សម្រស់​ដែល​កាន់តែ​ស្រស់​ស្អាត និង​ទាក់ទាញ និង​បានដឹង​ថា ស្រី​ស្រស់​រូប​នេះ មាន​ទាំង​សម្រស់ និង​ចំណេះវិជ្ជា ។ ជាង​នេះ​ទៅ​ទៀត តារា​រូប​នេះ​កាន់តែ​ធ្វើ​អោយ​ប្រជាប្រិយភាព​របស់​ខ្លួន​កាន់តែ​លេចធ្លោ​បន្ថែម​ទៀត តាម​រយៈ​ការ​បង្ហាញ​វត្តមាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​ជា​លើក​ដំបូង​។

ក្រោយ​ពី​ជាប់​ជ័យ​លា​ភី​ធីតា​ឯក​សង្ក្រាន្ត​មក សាន្ត កុ​សម​: ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​កាន់តែ​មានការ​ប្រែប្រួល​នូវ​រូប​សម្រស់​កាន់តែ​ស្អាត​ប្លែក ជា​ពិសេស​នៅ​ពេល​ដែល​នាង​បាន​បង្ហោះ​រូប​តាម​ហ្វេ​ស​ប៊ុ​ក​ម្តង​ៗ​នោះ បាន​ធ្វើ​ឱ្យ​មហាជន​ចូល​ទៅ​ខំ​មិន​សរសើរ​រូប​នាង​មិន​ដាច់​ពី​មាត់​។

អ្វី​ដែល​គួរ​អោយ​ចាប់អារម្មណ៍​ទៀត​នោះ បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​កាន់តែ​មានការ​ចាប់អារម្មណ៍​ក្នុង​ពេល​ដែល​តារា​រូប​នេះ​បង្ហោះ​នូវ​សកម្មភាព​ដែល​នាង​បាន​សម្តែង​នៅ​ក្នុង​រឿង «​នគរ​មាស​» ដែល​កំពុង​ចាក​ផ្សាយ​នៅ​ស្ថានីយទូរទស្សន៍ CTN​។ មិន​ថា សកម្មភាព​ថតកុន ឬ​ការ​បង្ហោះ​រូប​សកម្មភាព​ឯកជន​បែប cute គួរ​ស្រឡាញ់​នោះ​ឡើយ សាន្ត កុ​សម​: តែងតែ​ត្រូវ​បាន​គេ​ចាប់អារម្មណ៍ រហូត​មាន​អ្នកខ្លះ​ហ៊ាន​ខំ​មិន​ដោយ​ពាក្យ​ផ្អែមល្ហែម និង​សារភាព​ស្នេហ៍​ចំពោះ​នាង​ផង​ដែរ​។ ទាំង​អស់នេះ​បង្ហាញ​ថា សាន កុ​សម​: កាន់តែ​មាន​ប្រជាប្រិយ​ខ្លាំង រួម​ជាមួយនឹង​រូប​សម្រស់​ស្រស់​សោភា​របស់​នាង បន្ទាប់​ពី​ជាប់​ជ័យ​លា​ភី និង​បង្ហាញ​វត្តមាន​សម្តែង​ជា​តួឯក​លើក​ដំបូង​ក្នុង​ខ្សែភាពយន្ត​ភាគ​។

គួរ​បញ្ជាក់​ថា សាន កុ​សម​: បាន​ជាប់​ជា​ធីតា​ឯក​ឆ្នាំ​២០២០ ដែល​កម្មវិធី​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្ស​ជាតិ​កម្ពុជា កាល​យប់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២១ ក្រោម​ការ​វាយតម្លៃ និង​ដាក់​ពិន្ទុ​យ៉ាង​ផ្ចិតផ្ចង់​ពី​គណ​:​កម្ម​ការ​ចំនួន​០៤​រូប​។ ក្រោម​ការ​សម្រិតសម្រាំង​តាំងពី​វគ្គ​ជម្រុះ​ដំបូង​កម្មវិធី​បាន​ចម្រាញ់​ជ្រើស​បាន​បេ​ក្ខ​នារី​ចំនួន​១៤​នាក់​ប៉ុណ្ណោះ ដែល​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រាត់​។ ក្នុង​ចំណោម​១៤​នាក់ កម្មវិធី​ក៏​បាន​ស្វែងរក​ឃើញ​បេ​ក្ខ​នារី​៧​រូប ដើម្បី​ឈាន​ដល់​វគ្គ​ជម្រុះ​យក​បេ​ក្ខ​នារី​៣​នាក់​សម្រាប់​តំណែង​គ្រង​ម្កុដ ជាមួយ​រង្វាន់​ទឹកប្រាក់​ចំនួន​១២​លាន​រៀន​។

យ៉ាងណា​នៅ​ទីបំផុត​បេ​ក្ខ​នារី ដែល​មក​ពី​ខេត្តពោធិ៍សាត់ កញ្ញា សាន្ត កុស​មៈ បាន​ក្លាយ​បេ​ក្ខ​នារី​ដែល​ល្អ​ផ្តាច់​គេ​ក្នុង​ការ​គ្រង​ម្កុដ​កញ្ញាឯក​សង្ក្រាន្ត​រដូវ​កាល​ទី​២​នេះ ។ បន្ទាប់​ពី​បាន​គ្រង​ម្កុដ​កម្មវិធី​ខាងលើ​នេះ សាន កុស​មៈ បាន​បង្ហាញ​អារម្មណ៍​រីករាយ​ថា ទីបំផុត​ថ្ងៃ​ដែល​ពួក​យើង​តែងតែ​ទន្ទឹងរង់ចាំ​ក៏​បាន​មក​ដល់ ទម្រាំ​មក​ដល់​ថ្ងៃនេះ​ពួក​យើង​ទាំងអស់​គ្នា​ជា​បេ​ក្ខ​នារី​បាន​ឆ្លងកាត់​នូវ​ការ​ប្រកួតប្រជែង និង​វិញ្ញាសារ​ជា​ច្រើន​ទាំង​របាំ ទាំង​ការ​ដើរ​ម៉ូ​ដ​បែប​បុរាណ និង​ការ​សិក្សា​ពី​វប្បធម៌​ខ្មែរ​ផង​ដែរ​។

នាង​បញ្ជាក់​ថា កម្មវិធី​ធីតា​ឯក​សង្ក្រាន្ត​នេះ បាន​ធ្វើ​ឱ្យ​ពួក​យើង​ជា​យុវតី​ខ្មែរ​យល់​ដឹង​កាន់តែ​ច្បាស់​ពី​វប្បធម៌ អរិយធម៌​ខ្មែរ និង​អ្វី​ដែល​បុព្វបុរស​យើង​បន្សល់​ទុក​អោយ​។ បើ​តាម សាន្ត កុស​មៈ បទ​ពិសោធន៍​ដែល​នាង​ទទួល​បាន​ពី​ការ​ចូលរួម​កម្មវិធី​ធីតា​ឯក​សង្ក្រាន្ត រដូវ​កាល​ទី​២ នេះ គឺជា​កាដូ​ដ៏​ល្អ​មួយ​ដែល​នាង​បាន​ប្រគល់​ជូន​ខ្លួន ទុកជា​មេរៀន​និង​ការ​ចង់​ចាំ​ដ៏​ល្អ​ក្នុង​ជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ