ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ជោកជាំ បើករថយន្ត​កុង​ទី​ន័​រ ថយក្រោយ ទៅបុក​ផ្ទះ​លក់​ចាប់ហួយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ បុរស​ម្នាក់ ស្រវឹងស្រា​ជោកជាំ បើករថយន្ត​កុង​ទី​ន័​រ​មួយគ្រឿង ចូលទៅ​ផ្លូវ​ទាល់ រួច​បើក​ថយក្រោយ​វិញ ដោយ​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​សំយាប និង​ទ្វារផ្ទះ​លក់​ចាប់ហួយ កាលពី​វេលា​ម៉ោង…

​ភ្នំពេញ​៖ បុរស​ម្នាក់ ស្រវឹងស្រា​ជោកជាំ បើករថយន្ត​កុង​ទី​ន័​រ​មួយគ្រឿង ចូលទៅ​ផ្លូវ​ទាល់ រួច​បើក​ថយក្រោយ​វិញ ដោយ​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​សំយាប និង​ទ្វារផ្ទះ​លក់​ចាប់ហួយ កាលពី​វេលា​ម៉ោង ១១ និង ៣០​នាទី​យប់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១ នៅត្រង់ចំណុច​ក្បែរ​ខាងត្បូង​របង​វត្ត​តាំងក្រសាំង​ខាងជើង តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បើកបរ​រថយន្ត​កុង​ទី​ន័​រ​មួយគ្រឿង ម៉ាក FUSO ពណ៌​បៃតង ជា​រថយន្ត​ក្រុមហ៊ុន​តេង​ឡាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-1661 ធ្វើដំណើរ​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ តាម​បណ្ដោយ​ផ្លូវ​បេតុង ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មកដល់​ចំណុចកើតហេតុ ដែលជា​ផ្លូវ​ទាល់ ធ្វើ​ឲ្យ​រថយន្ត​នោះ មិនអាច​បន្តដំណើរ​ទៅមុខ​បាន សង្ស័យ​អ្នកបើកបរ​រថយន្ត​ស្រវឹង​ខ្លាំងពេក ទើប​បើក​ច្រឡំ​ផ្លូវ ហើយ​បាន​បើក​ថយ​ទៅក្រោយ​វិញ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​ជ្រុល​ទៅខាង​ស្តាំ​ទៅបុក​ដើម​ឆាត ទំហំ​ប៉ុន​កជើង​មួយ​ដើម ផ្ទុប​ជាមួយ​ដំបូល​សំយាប​ស័ង្កសី​ផ្ទះ លក់​ចាប់ហួយ​។

​ភ្លាមៗ​នោះ អ្នកបើកបរ​រថយន្ត​កុងតឺន័រ មិនបាន​ឈប់​ចុះ​មើល​នោះទេ បែរជា​ព្យាយាម​បើករថយន្ត​ទៅខាង​មុខ​រួច ក៏​បើក​ថយក្រោយ ធ្វើ​ឲ្យ​ជ្រុល​ទៅផ្ទះ​លក់​ចាប់ហួយ​នោះ ៣ ទៅ ៤​ដង​។ ដោយ​មិនអាច​បើករថយន្ត​ថយ​ទៅក្រោយ​វិញ​បាន ទើប​បុរស​ជា​អ្នកបើករថយន្ត ព្រម​ពន្លត់​ម៉ាស៊ីនរថយន្ត រួច​ក៏​ប្រាស់​ខ្លួន​ដេក ក្នុង​រថយន្ត​យ៉ាង​ស្កប់ស្កល់​។ ​ហេតុការណ៍​​ខាង​លើនេះ ធ្វើ​ឲ្យ​វៀច​ដំបូល​សំយាប​ស័ង្កសី​ផ្ទះ​លក់​ចាប់ហួយ​អស់​មួយ​ផ្ទាំង និង​បែក​ទូកញ្ចក់​ចំនួន​មួយ​ផងដែរ​។

​រីឯ​រថយន្ត បាន​រង​ការខូចខាត​ដាច់​ដែក​កាង​ផ្នែក​ខាងក្រោយ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​នរណាម្នាក់ រងរបួស​នោះទេ​។​ ​ក្រោយ​ពេល​កើតហេតុ ក៏មាន​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក រួមទាំង​អ្នកបើកបរ​ទៅ​កាន់​​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ធ្វើការ​ដោះស្រាយ និង​ចាត់ការ​ទៅតាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ