ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

8 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មានឈ្មោះ​ផ្លូវការ «​សាធារណរដ្ឋ​អ៊ិ​ស្លា​ម​អា​ហ្វ​ហ្គា​នី​ស្ថាន​» ។ ប្រទេស​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ី​កណ្តាល ។

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មាន​ប្រជាជន​ប្រមាណ​៣២​លាន​នាក់

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មានឈ្មោះ​ផ្លូវការ «​សាធារណរដ្ឋ​អ៊ិ​ស្លា​ម​អា​ហ្វ​ហ្គា​នី​ស្ថាន​» ។ ប្រទេស​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ី​កណ្តាល ។

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មាន​ប្រជាជន​ប្រមាណ​៣២​លាន​នាក់ ឈរ​លំដាប់​ទី​៤២ នៃ​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាងគេ​ក្នុង​លោក ។ ព្រំប្រទល់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាប់​នឹង​ប្រទេស​ប៉ា​គី​ស្ថាន​ភាគ​ត្បូង និង​ខាងកើត​, ភាគ​ខាងលិច​ជាប់​ប្រទេស​អុ​ី​រ៉​ង់​, តួ​ក​មេ​នី​ស្ថាន និង​អ៊ូ​ស​ប៊េ​គី​ស្ថាន​, ភាគ​ខាងជើង​ជាប់​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន និង​ភាគ​ឦសាន​ជាប់​ប្រទេស​ចិន ។

-​ទីក្រុង​ធំ​ជា​រដ្ឋបាល​កណ្តាល គឺ​ទីក្រុង​«​កា​ប៊ុល​» ។
-​ភាសាផ្លូវការ Pashto និង Dari  ។
-​ប្រធានាធិបតី​លោក Ashraf Ghani  ។
-​ផ្ទៃដី​សរុប​៦៥២.៨៦៤​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៤១ ។
-​ចំនួន​ប្រជាជន​ឆ្នាំ​២០១៥ គឺ​ចំនួន​៣២.៥៦៤.៣៤២ នាក់​ស្ថិត​នៅ​លំដាប់​ទី​៤០ ក្នុង​លោក ។
-​ដង់ស៊ីតេ ៤៣,៥​គីឡូ​ម៉ែត្រការ៉េ លំដាប់ថ្នាក់​ទី​១៥០ ។
-GDP ឆ្នាំ​២០១៤ ៖ ៣៦.៨៣៨​ពាន់​លាន​ដុល្លារ ។ ជា​មធ្យម​មនុស្ស​ម្នាក់​មាន​ចំណូល​១.១៧៧​ដុល្លារ​ក្នុង​១​ឆ្នាំ ។
-​រូបិយប័ណ្ណ Afghani  ។
-​បើកបរ​ប្រកាន់​ស្តាំ ៕