ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​ល្បីល្បាញ​ជើង​ចាស់​ជា​ច្រើន​ដួង តើ​អាច​ទប់​លំនឹង​ទីផ្សារ​បាន​ជាប់​យូរ​ទេ?

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​ស្រី​ដែល​ធ្លាប់​ឃើញ​សាង​ស្នាដៃ​សិល្បៈ​ជា​ច្រើន​ឆ្នាំ ហើយ​ធ្វើ​អោយ​ទស្សនិកជន​ទទួលស្គាល់​ឃើញ​ថា នៅ​តែ​បន្ត​លើ​អាជីព​សិល្បៈ ដែល​មាន​គេ​ស្គាល់​។ យ៉ាងណា​ដូច​ពាក្យចាស់​លើក​ឡើង​ថា

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​ដែល​ធ្លាប់​ឃើញ​សាង​ស្នាដៃ​សិល្បៈ​ជា​ច្រើន​ឆ្នាំ ហើយ​ធ្វើ​អោយ​ទស្សនិកជន​ទទួលស្គាល់​ឃើញ​ថា នៅ​តែ​បន្ត​លើ​អាជីព​សិល្បៈ ដែល​មាន​គេ​ស្គាល់​។ យ៉ាងណា​ដូច​ពាក្យចាស់​លើក​ឡើង​ថា រលក​ក្រោយ​ច្រាន​រលក​មុខ​។ អ្នក​ទាំង​អស់នោះ​មើលទៅ​លើ​អាជីព​សម្តែង​ដូច​ជា ប្រែប្រួល ហើយ​ពិបាក​ប្រជែង​ដូច​ពី​មុន ខណៈ​ផលិតករ​បញ្ជាក់​ថា ពួក​គេ​នៅ​តែ​អាច​បន្ត​ការ​សម្តែង​បាន​។

តារា​សម្តែង​ឆ្នើម​ៗ​ដ៏​ស្រស់​ស្អាត ទាំងនោះ​ដែល​ធ្លាប់​សាបព្រោះ​លើ​វិ​ថី​សម្តែង មាន ៖ លី ម៉ា​រី​ណា​, ឌុ​ច សុភា​, ពៅ លី​ដា​, សឿ សុធា​រ៉ា និង​ទឹម រ​ដ្ឋា ជាដើម​។ បើ​រំលឹក​ទៅ​អតីតកាល​ពួក​គេ​ទាំងនេះ ធ្លាប់​បាន កសាង​ភាព​លេចធ្លោ​ច្រើន​ស្នាដៃ​ក្នុង​វិស័យ​សម្តែង​។ ម្នាក់​ៗ​ពោរពេញ​ដោយ​ទេព​កោសល្យ​ឆ្នើម​ៗ​ទាញ​យក​ប្រជាប្រិយភាព​បាន​យ៉ាង​ល្អ រហូត​ល្បីឈ្មោះ​។

ប៉ុន្តែ​មួយ​រយៈកាល​នេះ ភាព​វិវត្តន៍​នៃ​ភាពយន្ត​ខ្មែរ​បាន​ប្រែប្រួល ឯ​ពន្លក​តារា​លេចធ្លោ រលក​ក្រោយ​បាន​រីក​ដុះដាល​។ បើ​ទោះជា​តារា​ស្រី​ជើង​យូរ​ទាំងនោះ​នៅ​តែ​បន្ត​អុកឡុក​សិល្បៈ ខ្លះ​ជា​តួ​បងស្រី តួ​ម្តាយ​ទៅ​ហើយ ក៏​គេ​នៅ​តែ​យល់​ថា ទប់​ឈ្នះ​បាន​ទេ អំពី​ការ​រក្សា​ប្រជាប្រិយភាព​តទៅ​ទៀត​។

ទោះជា​មាន​តារា​ជើង​ថ្មីរ​ត់ម​កតោង​ប្រជាប្រិយភាព​ច្រើន​គ្នា​យ៉ាងណា​ក៏​បណ្តា​ផលិតករ​ឆ្នើម​ៗ ឬ​អ្នកដឹកនាំ​រឿង​ល្បី​ៗ​នៅ​តែ​ទំនាក់ទំនង​ពាំនាំ​យក​តារា​ស្រី​ទាំងនោះ​មក​ថត​សម្តែង ខណៈ​តួអង្គ​នីមួយ​ៗ យល់ព្រម​តាម​លក្ខខណ្ឌ​សម្តែង​។ ខ្លះ​ក្លាយជា​តួ​ម្តាយ​ដ៏​លេចធ្លោ មាន​សាច់​រឿង​មើល មាន​ឈុត​ឆាក​សម្តែង ច្រើន​សម្រាប់​តាមដាន​។ តួយ៉ាង​អ្នក​នាង លី ម៉ា​រី​ណា ឌុ​ច សុភា សឿ សុធា​រ៉ា និង​ទឹមរ​ដ្ឋា នៅ​តែ​ចេញ​មុខ​សម្តែង រឿង​ភាគ ដែល​មហាជន​លើក​ឡើង​ថា ខ្លាំង​មិនធម្មតា​ចំពោះ​ល្បិច​ដាក់ អារម្មណ៍​សម្តែង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ