ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ចាប់ចោរ ៩​នាក់ ដែល​លួច​គាស់​ទម្លុះទម្លាយ​យក​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ប្រជាពលរដ្ឋ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ​៖ នគរបាល​ក្រុង​ប៉ោយប៉ែត បាន​បង្ក្រាប​ក្រុម​ជនសង្ស័យ ចំនួន ០៩​នាក់ ជា​បន្ត​បន្តា​ប់ ដែល​តែង​ធ្វើ​សកម្មភាព​លួច​គាស់​ទម្លុះទម្លាយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​យ៉ាងសកម្ម នៅ​ក្រុង​ប៉ោយប៉ែត​។ ជនសង្ស័យ​ទាំង ០៩​នាក់​នោះ…

​ខេត្តបន្ទាយមានជ័យ​៖ នគរបាល​ក្រុង​ប៉ោយប៉ែត បាន​បង្ក្រាប​ក្រុម​ជនសង្ស័យ ចំនួន ០៩​នាក់ ជា​បន្ត​បន្តា​ប់ ដែល​តែង​ធ្វើ​សកម្មភាព​លួច​គាស់​ទម្លុះទម្លាយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​យ៉ាងសកម្ម នៅ​ក្រុង​ប៉ោយប៉ែត​។ ជនសង្ស័យ​ទាំង ០៩​នាក់​នោះ ត្រូវបាន​បញ្ជូនមក​ស្ន​ង​ការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១​។​

​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ដើម្បី​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ក្រើនរំលឹក​ដល់​កម្លាំង​នគរបាល​គ្រប់​អធិការដ្ឋាន ស្រុក ក្រុង មិនត្រូវ​ព្រលែង​ដៃ​ចោល​នោះទេ ចំពោះ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នោះ ទន្ទឹមនឹង​យើង​មាន​ភារកិច្ច​ការពារ​គោល​ដៅ​ច​ត្តា​ឡី​ស័ក គោលដៅ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ក៏ដោយ បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព របស់​ប្រជាពលរដ្ឋ គឺជា​ភារកិច្ច​ដ៏​ចំបង​របស់​នគរបាល​។ ជា​លទ្ធផល នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១២​យប់ ស្ថិត​ក្នង​ភូមិ​ផ្សារកណ្តាល កំលាំង​ប៉ុស្តិ៍​ផ្សារកណ្តាល បាន​ល្បាត​ដល់​ចំណុច​ផ្លូវ​បេតុង​មុខ​វត្ត​ផ្សារកណ្តាល ក៏បាន​ជួប​ជនសង្ស័យ ០២​នាក់ ១/- ឈ្មោះ សៅ ពុំ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២/- យ៉ុ​ន សារ៉ាត់ ភេទ​ប្រុស អាយុ ១៨​ឆ្មាំ ជន​ទាំង​២ ស្នាក់នៅ​ភូមិ​ផ្សារកណ្តាល ដើរ​ស្ពាយ​កា​រ៉ុង បានធ្វើការ​ត្រួតពិនិត្យ​ឃើញ​មាន​ក្បាល​រ៉ូ​មី​ណេ​ទឹក កន្លះ​កា​រ៉ុង ហើយ​បាន​នាំខ្លួន មក​សួរ​នាំនៅ​អធិការ​។​

​លោក​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​បន្តថា ក្រោយពី​សាកសួរ​ជនសង្ស័យ​ទាំង ០២​នាក់​នេះហើយ នៅវេលា​ម៉ោង ១១ និង ៣០​នាទី ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២១ កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​បន្តទៅ​ឃាត់ខ្លួន​ជនសង្ស័យ ដែលជា​បក្ស​ពួកគេ ចំនួន ០៧​នាក់​បន្ថែមទៀត នៅ​ចំណុច​បន្ទប់​ជួល ក្នុងភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល មាន​៖១/-​ឈ្មោះ មិត្ត ណា​សឿត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ២/-​ឈ្មោះ​ធៀង លាភ​ហេង ហៅ​ហើម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​,.៣/-​ឈ្មោះ​កែវ ម៉ៅ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ,៤/-​ឈ្មោះ​ទី​ម ភ័ក្ត្រ ភេទ​.​ប្រុស អាយុ​១៩​ឆ្នាំ​,៥/-​ឈ្មោះ​យ៉ាន ស្រិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​​​៦/-​ឈ្មោះ​ឆោម ម៉ាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ៧/-​ឈ្មោះ​យ៉ុម ឈី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។

​ជន​ទាំងអស់នោះ ស្នាក់នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល​។ ក្នុងនោះ ដកហូត​វត្ថុតាង រួមមាន កង្ហា​ត្រជាក់​០១ ចាន​បង្គន់​០១ ភ្លើង​ហ្វា ០៦ ឧបករណ៍​បន្ទប់ទឹក​+​ខ្សែភ្លើង​មួយចំនួន កញ្ចក់​សុល​ឡា ០៦ ដុំ​ឌីសង់ទ័រ​១៦, រ​ម៉ក​កង់​បី ០១ កាំបិត​ក្វែវ ០១ ពូថៅ ០២ ដាវ​០១ ដប​ជក់​គ្រឿងញៀន ០៣​។​

​លោក​វរសេនីយ៍ឯក សៅ សារឿន បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង ០៩​នាក់​នេះ ជា​ជន​ប្រើប្រាស់​គ្រឿងញៀន ហើយ​ភាគច្រើន គឺ​ដើរ​ធ្វើ​សកម្មភាព​ចូល​លួច​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដែល​បាន​បិទទ្វារ​ចាក់ចោល​យក​សម្ភារៈ និង​ទ្រព្យ​ស​ម្បិ​ត្ត ដោយ​ម្ចាស់ផ្ទះ​ជាប់រវល់​ទៅ​លក់ដូរ​នៅ​ផ្សារ​រុង​គ្លឿ​ង ខាង​ទឹកដី​ថៃ​។

​ជនសង្ស័យ រួមទាំង​វត្ថុតាង ត្រូវ​នគរបាល​ជំនាញ បានរៀបចំ​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់​៕ ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ