ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា TikTok ដ៏​ល្បី​១​រូប ក្លាយជា​ម្ចាស់​ឯតទគ្គ​កម្ម​ពិភពលោក

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ នាង Samantha Ramsdell តារា TikTok ដែល​មាន​អ្នក​តាមដាន​ជាង ១,៧​លាន​នាក់ ត្រូវ​បាន​ប្រកាស​ជាប់​

សហរដ្ឋអាមេរិក ៖ នាង Samantha Ramsdell តារា TikTok ដែល​មាន​អ្នក​តាមដាន​ជាង ១,៧​លាន​នាក់ ត្រូវ​បាន​ប្រកាស​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Record កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​នាម​ជា​ស្ត្រី​មាន​មាត់ធំ​បំផុត​នៅ​លើ​ពិភពលោក​។

Samantha ដែល​មាន​វ័យ​៣១​ឆ្នាំ មក​ពី​រដ្ឋ Connecticut សហរដ្ឋអាមេរិក ទទួល​បានការ​ចាប់អារម្មណ៍ និង​ទាក់ទាញ​អ្នក​និយម​លេង​កម្មវិធី TikTok យ៉ាង​ខ្លាំង​ចំពោះ​មាត់​ដ៏​ធំ​របស់​នាង​ដោយ​អាច​ហា​បាន ២.៥៦​អ៊ី​ញ ស្មើនឹង ៦.៥​សង់ទីម៉ែត្រ​ដ៏​មិន​គួរ​ឱ្យ​ជឿ​។ ហើយ​ភាព​ល្បីល្បាញ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​នាង​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​ម្ចាស់​ឯតទគ្គ​កម្ម Guinness World Records សម្រាប់​ស្ត្រី​មាន​មាត់ធំ​បំផុត​លើ​ពិភពលោក​។

បន្ទាប់​ពី​ក្លាយជា​ម្ចាស់​ឯតទគ្គ​កម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​ពិភពលោក​រួច​មក Samantha បាន​ធ្វើការ​លើកទឹកចិត្ត​ចំពោះ​អ្នក​គ្រប់​គ្នា ដែល​មាន​លក្ខណៈ​ពិសេស​ខុស​ពី​អ្នក​ដទៃ ហើយ​ចង់​បំបែក​ឯតទគ្គ​កម្ម​ដូច​ជា​រូប​នាង ត្រូវ​តែ​មាន​ភាព​ក្លាហាន​ក្នុង​ការ​បញ្ចេញ​វា​ឱ្យ​មនុស្ស​គ្រប់​គ្នា​បានដឹង ហើយ​ត្រូវ​មាន​មោទន​ភាព​ចំពោះ​ភាព​អស្ចារ្យ​ដែល​យើង​មាន​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ