ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេ​ចរន្ត​អគ្គិ​សនី​ឆេះ​ផ្ទះ​ឈើ​១​ខ្ន​ង​នៅ​ស្រុក​រលា​ប្អៀរ

8 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ​​ផ្ទះ​មួយ​ខ្នង​ទំហំ​៦​គុណ​៧ម៉ែត្រ​​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ជញ្ជាំង​ស័ង្ក​សី​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​ទាំងស្រុង កាលពី​វេលា​ម៉ោង​៨ ​និង៣០​នាទី​ព្រឹក ​ថ្ងៃ​ទី៣១ ធ្នូ នៅ​ភូម​ទ្រា​ត្បូង ឃុំ​ស្រែ​ថ្មី​

ខេត្ត​កំពង់​ឆ្នាំង​ ៖ ​​ផ្ទះ​មួយ​ខ្នង​ទំហំ​៦​គុណ​៧ម៉ែត្រ​​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ជញ្ជាំង​ស័ង្ក​សី​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​ទាំងស្រុង កាលពី​វេលា​ម៉ោង​៨ ​និង៣០​នាទី​ព្រឹក ​ថ្ងៃ​ទី៣១ ធ្នូ នៅ​ភូម​ទ្រា​ត្បូង ឃុំ​ស្រែ​ថ្មី​ ស្រុក​រលាប្អៀរ ខ​ណៈម្ចាស់ផ្ទះ​មិ​ននៅ​។

សមត្ថកិច្ច​នគរ​បាលស្រុក​រលាប្អៀរ​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​មានឈ្មោះ លន់ ផ​ន អាយុ​៥៣ឆ្នាំ​។

​ពេល​កើតហេតុ​ ពីរ​នាក់​ប្តី​ប្រ​ព​ន្ធ​ជា​កម្មករ​មន្ទីរ​សាធារណការ​ខេត្ត​កំពុង​តែ​ធ្វើការ​បោស​ថ្នល់ កូន​ធំ​ៗ​ទៅ​រោងចក្រ​ កូន​តូច​ទៅ​រៀន​។​

នគរ​បាល​ប្រាប់​ថា​ មូល​ហេតុ​នៃ​អគ្គិភ័យ​នេះ​កើត​ឡើង​ដោយ​សារទុ​ស្សេ​ចរន្ត​អគ្គិស​នី​ ។

ទំហំ​នៃ​ការ​ខូចខាត គឺ​ផ្ទះ​១​ខ្នង លុយ​១​លានរៀល​ និង​អង្ក​២​កា​រុង​៕​