ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោ​អាហ្វ្រិក​អាច​នឹង​ផុត​ពូជ​នៅ​ឆ្នាំ​2035

8 ឆ្នាំ មុន

ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សត្វ​តោ​ក្នុង​ព្រៃ មន្ត្រី​សត្វព្រៃ និង​ត្រី​អា​មេ​រិ​ក បាន​ចុះបញ្ជី​សត្វ​តោ​ពីរ​ប្រភេទ​ជា​ពូជ​ដែល​ជិត​ផុត​ពូជ និង​ត្រូវ​បាន​គំរាមកំហែង​ផង​ដែរ ។ ដោយសារ​តែ​គ្មាន​សកម្មភាព​ការពារ​ពួក​វា

ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សត្វ​តោ​ក្នុង​ព្រៃ មន្ត្រី​សត្វព្រៃ និង​ត្រី​អា​មេ​រិ​ក បាន​ចុះបញ្ជី​សត្វ​តោ​ពីរ​ប្រភេទ​ជា​ពូជ​ដែល​ជិត​ផុត​ពូជ និង​ត្រូវ​បាន​គំរាមកំហែង​ផង​ដែរ ។ ដោយសារ​តែ​គ្មាន​សកម្មភាព​ការពារ​ពួក​វា តោ​អាហ្វ្រិក​អាច​នឹង​កាត់​បន្ថយ​នៅ​ឆ្នាំ​២០៣៥ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក មន្ត្រី​សត្វព្រៃ និង​ត្រី​អា​មេ​រិ​ក​ហៅ​កាត់​ថា USFWS បាន​ប្រកាស​ថា នឹង​បញ្ចូល​តោ​ពីរ​ប្រភេទ​ទៀត​ស្ថិត​ក្រោម​ជំពូក​សត្វ​ជិត​ផុត​ពូជ ESA ។ តោ​ទាំង​ពីរ​ប្រភេទ​នោះ​គឺ​តោ Panthera leo leo រស់នៅ​ប្រទេស​ឥណ្ឌា​, អាហ្វ្រិក​ខាងលិច និង​កណ្តាល​នឹង​ត្រូវ​ចុះបញ្ជី​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ។ ខណៈ​ពេល​សត្វ​តោ Panthera leo melanochaita ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​អាហ្វ្រិក​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​ត្រូវ​បាន​ចុះបញ្ជី​ជា​ប្រភេទ​សត្វ​រង​ការ​គំរាមកំហែង ។ 

ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​សត្វ​តោ​បាន​ធ្លាក់​ចុះ​មក​៤៣​ភាគរយ ដោយសារ​តែ​កត្តា​បាត់បង់​ជម្រក​ធម្មជាតិ ការ​បរបាញ់​របស់​ព្រានព្រៃ និង​ការ​បាញ់​សម្លាប់​យក​ស្បែក ព្រមទាំង​ប្រើប្រាស់​ជា​ឱសថ​បុរាណ​ចិន ។ ការ​សម្លាប់សត្វ​តោ​កាលពី​ខែកក្កដា ឆ្នាំ​២០១៥ បាន​ឈាន​ដល់​ការ​គូសបញ្ជាក់​ជា​ខ្លាំង​ក្នុង​បញ្ហា​សត្វព្រៃ​នេះ ។ ជាមួយ​គ្នា​នេះ​ដែរ បញ្ហា​ហិរញ្ញវត្ថុ​មិន​គ្រប់គ្រាន់ ផ្ទួន​ៗ​គ្នា និង​ប្រភព​ផ្សេង​ទៀត​សម្រាប់​ប្រទេស​ដើម្បី​គ្រប់​គ្រប់​តំបន់​ការពារ​ឱ្យ​មាន​ប្រសិទ្ធភាព ។ ផល​ប៉ះពាល់​ដល់​សត្វ​តោ​ក្នុង​ព្រៃ​បាន​ក្លាយជា​រឿងរ៉ាវ​បាន​អូស​បន្លាយពេល ។

តោ​មួយ​ប្រភេទ​ដែល​មាន​វត្ត​មាននៅ​អឺរ៉ុប​ភាគ​ខាងត្បូង​ឆៀង​ខាងកើត និង​នៅ​ទូ​ទាំង​ឥណ្ឌា ព្រមទាំង​មជ្ឈិមប្រទេស​ភាគច្រើន​សត្វព្រៃ​បច្ចុប្បន្ន​បាត់បង់​៨៥​ភាគរយ ។ តួលេខ​នេះ​អាច​នឹង​បាត់បង់​ពាក់កណ្តាល​ម្តងទៀត​នៅ​ឆ្នាំ​២០៣៥ ដោយ​យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន PNAS ចុះ​ផ្សាយ​ថា «​ចំនួន​សត្វ​តោ​គឺ​មាន​ទាំង បាត់បង់​ទៅ​ៗ ឬ​ក៏​ត្រូវ​គេ​រំពឹង​ថា ផុត​ពូជ​ក្នុង​រយៈពេល​ពីរ​បី​ទសវត្សរ៍​ទៀត ។ »

ក្នុង​ឆ្នាំ​២០១១ USFWS បាន​ទទួល​ញ្ញត្តិ​ដើម្បី​ចុះបញ្ជី​សត្វ​តោ Panthera leo leo ជា​ពូជ​សត្វ​ជិត​ផុត​ពូជ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់ ESA ។ ក្នុង​ឆ្នាំ​២០១៤ ទីភ្នាក់ងារ​បាន​ចេញផ្សាយ​ការ​រក​ឃើញ​ចំនួន​១២​ខែ និង​បាន​យល់ព្រម​ចុះបញ្ជី​ប្រភេទ​សត្វ​តោ​នោះ​ជាមួយនឹង​ច្បាប់​ពិសេស​ក្រោម​ជំពូក​ទី​៤ ចំណុច d របស់ ESA ។ វិទ្យាសាស្ត្រ​ថ្មី​បាន​ដោះស្រាយ​ថា ពូជ​សត្វ​តោ​អាហ្វ្រិក​ទាំង​នៅ​តំបន់​ភាគ​ខាងលិច និង​កណ្តាល​មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង​សត្វ​តោ​អាស៊ី​ដែរ ។ ពូជ​សត្វ​តោ​ទាំងនេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា មានពូជ​ស្រ​ដៀង​ទៅ​នឹង​សត្វ​តោ Panthera leo leo ដែល​មាន​ប្រហែលជា ១.៤០០​ក្បាល​ទេ​នៅ​សេសសល់ ។ ក្នុង​នៅ ៩០០​ក្បាល​នៅ​អាហ្វ្រិក និង​៥២៣​ក្បាល​នៅ​ឥណ្ឌា ៕