ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា K-Pop ដ៏​ល្បី​១​ដួង ត្រូវឃាត់ខ្លួន​ពាក់ព័ន្ធ​រឿង​​អាស្រូ.វផ្លូវភេ.ទ

2 ឆ្នាំ មុន

ចិន ៖ តារាចម្រៀង​ប៉ុប​ដ៏​ល្បីឈ្មោះ កូនកាត់​ចិន​-​កា​ណា​ដា Kris Wu ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ពី​បទ​

ចិន ៖ តារាចម្រៀង​ប៉ុប​ដ៏​ល្បីឈ្មោះ កូនកាត់​ចិន​-​កា​ណា​ដា Kris Wu ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ពី​បទ​សង្ស័យ​រំលោ.ភ​សេពសន្ថវៈ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Global Times​។

អាជ្ញាធរ​ទីក្រុង​ប៉េ​កាំ​ង​បញ្ជាក់​ថា ការ​ស៊ើបអង្កេត​ផ្តោត​លើ​ការ​ចោទប្រកាន់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ថា អតីត​តារា K-Pop វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​បោក​បញ្ឆោ.ត​នារី​វ័យក្មេង​ជា​ច្រើន​ឱ្យ​មាន​ទំនាក់ទំនង​ផ្លូវភេ.ទ​។ ការ​ចោទប្រកាន់​លើក​ដំបូង​កើតឡើង​កាលពីដើម​ខែកក្កដា នៅ​ពេល​នារី​ម្នាក់​អះអាង​ថា តារា​ប្រុស​រូប​នេះ​បាន​រំលោ.ភ​នាង ខណៈ​ពេល​នាង​ស្រវឹង​។

អ្នកចោទ​ប្រកាន់ Kris Wu ដំបូង​គេ​ខាងលើ គឺជា​និស្សិត​អាយុ​១៩​ឆ្នាំ ដោយ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា នាង​បាន​ជួប​តារា​ប្រុស​រូប​នេះ ពេល​មាន​អាយុ​១៧​ឆ្នាំ​។ ហើយ​នាង​បន្ត​អះអាង​ទៀត​ថា នារី​៧​នាក់​ផ្សេង​ទៀត ដែល​ខ្លះ​ជា​អនីតិជន​បាន​ប្រាប់​នាង​ថា Kris Wu បាន​ល្បួង​ពួក​គេ​ដោយ​សន្យា​ផ្តល់​ការងារ និង​ឱកាស​ជា​ច្រើន​ផ្សេង​ទៀត​។

ទន្ទឹម​នឹង​នោះ យ៉ាង​ហោច​ណាស់​មាន​ស្ត្រី​២៤​នាក់​ផ្សេង​ទៀត ក៏​ចេញ​មុខ​ចោទប្រកាន់​ពី​អាកប្បកិរិយា​មិន​សមរម្យ​របស់​តារា​ប្រុស​រូប​នេះ មក​លើ​ពួក​គេ​ផង​ដែរ​។ ប៉ុន្តែ​ទោះ​យ៉ាងណា តារាចម្រៀង និង​សម្តែង Kris Wu បាន​ធ្វើការ​បដិសេធ​ទាំងស្រុង​រាល់​ការ​ចោទប្រកាន់​មក​លើ​រូបគេ​។ បច្ចុប្បន្ន​មេធាវី​របស់ Kris Wu កំពុង​រៀបចំ​ឯកសារ​ប្តឹង​ទៅ​កាន់​និស្សិត​ស្រី​វ័យ​១៩​ឆ្នាំ​ខាងលើ​ពី​បទ​បរិហារកេរ្តិ៍​។

សូម​រំលឹក​ថា Kris Wu ល្បីឈ្មោះ​បោះ​សំលេង​លើក​ដំបូង​ក្នុង​នាម​ជា​សមាជិក​ក្រុម​ចម្រៀង K-pop «EXO» នៅ​ឆ្នាំ ២០១២ ។ ប៉ុន្តែ​លុះដល់​ឆ្នាំ ២០១៤ គេ​បាន​សម្រេច​ចាក​ចេញពី​ក្រុម​មួយ​នេះ ដើម្បី​ចាប់ផ្តើម​អាជីព​ជាតា​រា​ទោល ដោយ​ជោគជ័យ​ក្នុង​នាម​ជា​តារាចម្រៀង​, សម្តែង​, ម៉ូ​ឌែ​ល និង​ជា​គណៈកម្មការ​កម្មវិធី​ប្រកួតប្រជែង​ទេព​កោសល្យ​ផ្សេង​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ