ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

12​ថ្ងៃ​ភាពយន្ត «Star Wars» រក​ចំណូល​បាន​ទូ​ទាំង​ពិភពលោក​លើស​1000​លាន​ដុល្លារ

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ២០១៥ ផ្សាយ​ថា ក្រុមហ៊ុន «​វ៉​ល ឌី​ស្នី ស្ទូ​ឌី​យ៉ូ ម៉ូ​ស្សិន ភិ​ក​ឈ័​រ​» ជា​អ្នក​ចែកចាយ​ខ្សែភាពយន្ត​រឿង «Star Wars» ឱ្យ​ដឹង​ថា ភាពយន្ត​វគ្គ​ទី​៧​របស់ «Star Wars»

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ២០១៥ ផ្សាយ​ថា ក្រុមហ៊ុន «​វ៉​ល ឌី​ស្នី ស្ទូ​ឌី​យ៉ូ ម៉ូ​ស្សិន ភិ​ក​ឈ័​រ​» ជា​អ្នក​ចែកចាយ​ខ្សែភាពយន្ត​រឿង «Star Wars» ឱ្យ​ដឹង​ថា ភាពយន្ត​វគ្គ​ទី​៧​របស់ «Star Wars» ដែល​ចំណាយពេល​ត្រឹមតែ​១២​ថ្ងៃ​ប៉ុណ្ណោះ អាច​រក​ចំណូល​បាន​ដល់​ទៅ​១០០០​លាន​ដុល្លារ បំបែក​ឯតទគ្គ​កម្ម​ខ្សែភាពយន្ត «Jurussic World» ដែល​បាន​បញ្ចាំង​កាលពី​ខែមិថុនា ២០១៥ និង​ចំណាយពេល​១៣​ថ្ងៃ ។

តាម​របាយការណ៍​របស់​ក្រុមហ៊ុន​បញ្ជាក់​ថា ចាប់តាំងពី​ចេញ​បញ្ចាំង​ជា​ផ្លូវការ​នៅ​ទូ​ទាំង​ពិភពលោក​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ មក ភាពយន្ត​វគ្គ​ទី​៧​រឿង «Force Awakens» របស់ Star Wars អាច​រក​ចំណូល​បាន​នៅ​អា​មេ​រិ​ក​ខាងជើង​ចំនួន​៥៤៥​លាន​ដុល្លារ ដោយ​ចំនួន​នេះ​មាន​៤៩,៣​លាន​ដុល្លារ ជា​ចំណូល​ពី​ការ​បញ្ចាំង​នៅ​ថ្ងៃ​បុណ្យ​គ្រឹ​ស្ត​ស្មាស់​តែ​មួយ​ថ្ងៃ​គត់ និង​៥៤៦​លាន​ដុល្លារ​នៅ​ឯ​បរទេស ។

Star Wars ជា​ភាពយន្ត​រៀបរាប់​ពី​ហេតុការណ៍​ដែល​កើតឡើង​នៅ​ក្នុង​ចក្កវាឡ​ដាច់​ស្រយាល តាម​រយៈ​គោល​គំនិត​របស់​លោក​ច​ច លូ​កាស ខណៈ​ពេល​វគ្គ​ដំបូង​ចេញ​បញ្ចាំង​កាលពី​ឆ្នាំ​១៩៧៧ គឺ​រឿង «A New Hope» ។ ទស្សនៈ​ពី​គ្រប់​ភាគី​ថា ជោគជ័យ​របស់ Force Awakens នឹង​ជួយ «​បង្កើត​ជីវិត​ថ្មី​» នៅ​មជ្ឈដ្ឋាន​ហូ​លី​វូ​ដ ដល់​លោក​ច​ច លូ​កាស ៕