ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូតអាមេរិក ៖ វ៉ាក់សាំងជំងឺកូវីដ១៩ Johnson & Johnson អាមេរិកចាក់តែមួយដូសប៉ុណ្ណោះហើយគ្មានភ្ជាប់លក្ខខណ្ឌអ្វីទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ដែល​ជា​ជំនួយ​របស់​រដ្ឋ​អា​មេ​រិ​ក​ឈ្មោះ​ថា​« Johnson & Johnson»​ដែល​ផ្តល់​មក​កម្ពុជា​នេះ គឺ​ចាក់​ទៅ​ប្រជាពលរដ្ឋ​កម្ពុជា​តែ​មួយ​ដូ​ស​ប៉ុណ្ណោះ ក្នុង​ការ​បង្ការ​ជំងឺ​កូ​វី​ដ​ដោយ​គ្មាន​ភ្ជាប់​លក្ខខណ្ឌ ។…

រាជធានី​ភ្នំពេញ ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ដែល​ជា​ជំនួយ​របស់​រដ្ឋ​អា​មេ​រិ​ក​ឈ្មោះ​ថា​« Johnson & Johnson»​ដែល​ផ្តល់​មក​កម្ពុជា​នេះ គឺ​ចាក់​ទៅ​ប្រជាពលរដ្ឋ​កម្ពុជា​តែ​មួយ​ដូ​ស​ប៉ុណ្ណោះ ក្នុង​ការ​បង្ការ​ជំងឺ​កូ​វី​ដ​ដោយ​គ្មាន​ភ្ជាប់​លក្ខខណ្ឌ ។ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត អា​មេ​រិ​ក​ស្តីទី ។

ការ​បញ្ជាក់​របស់​ទូត​ស្តីទី​អា​មេ​រិ​ក​នេះ ខណៈ​រដ្ឋាភិបាល​អា​មេ​រិ​កបាន​ផ្តល់​វ៉ាក់សាំង Johnson & Johnson​មក​ដល់​រដ្ឋាភិបាល​កម្ពុជា​ចំនួន​១​លាន​៦​ម៉ឺន​១០០​ដូ​ស​ជា​ប្រភេទ​វ៉ាក់សាំង​ចាក់​តែ​មួយ​ដូ​ស​ប៉ុណ្ណោះ​ហើយនឹង​មក​ដល់​កម្ពុជា​ជើង​ទី​២ នៅ​ថ្ងៃ​ច័ន្ទ​ទី​២ ខែសីហា ឆ្នាំ​២០២១​ខាង​មុខ តាម​យន្តការ​កូ​វ៉ា​ក់ ។

ក្នុង​ពិធី​ទទួល​វ៉ាក់សាំង Johnson & Johnson ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​អា​មេ​រិ​កតាម​រយៈ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ ប្រគល់​ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា នា​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក Benjamin Wohlauer ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ស្តីទី​បាន​ថ្លែង​ថា ជាមួយនឹង​ការ​ចូលរួម​ចំណែក​នេះ​សហរ​ដ្ឋា​អា​រម​រិ​កបាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​យូរអង្វែង​ចំពោះ​សុខ ភាព​សារ​ធារ​ណៈ​នៅ​កម្ពុជា ។

លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​អា​មេ​រិ​ក​ផ្ដល់​ឲ្យ​ប្រទេស​កម្ពុជា ចំនួន​ជាង​១​លាន​ដូ​ស​មិន​ភ្ជាប់​លក្ខខណ្ឌ​ណាមួយ​ឡើយ ផ្ទុយ​ទៅ​វិញ​អា​មេ​រិ​ក​ចែករំលែក​វ៉ាក់សាំង​ទាំងនេះ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស ហើយនឹង​ការ​ការពារ​ប្រជាជន​កម្ពុជា​ជាង​១​លាន​នាក់ ។

ការ​ប្ដេជ្ញា​ចិត្ត​នេះ​កាន់តែ​មាន​ភាព​ច្បាស់លាស់​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​ទូ​ទាំង​ពិភពលោក​នេះ ។ លោក​ទូត​បន្ថែម​ថា ការ​ចូលរួម​ចំណែក​នេះ​សហ​អា​មេ​រិ​ក​នេះ​បញ្ជាក់​ជា​ថ្មី​នូវ​ប្តេជ្ញា​ចិត្ត​យូរអង្វែង​ចំពោះ​សុខភាព​សារ​ធារ​ណៈ​នៅ​កម្ពុជា ។ ការ​ប្តេជ្ញា​នេះ​កាន់តែ​ច្បាស់​នៅ​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​ទូ​ទាំង​ពិភពលោក​នេះ ។

លោក​ទូត​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​សូម​ធ្វើការ​បញ្ជាក់​ថា យើង​មិន​ចែករំលែក​ដូ​ស​ទាំងនេះ ដើម្បី​ទទួល​បានការ​អនុគ្រោះ​ស្វែងរក​សប្ប​ទាន​ទេ ។ វ៉ាក់សាំង​របស់​យើង​មិន​មាន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ណាមួយ​ឡើយ យើង​ចែករំលែក​វ៉ាក់សាំង​ទាំងនេះ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត និង​ដឹកនាំ​កិច្ច​ខិ​តិ​ខំប្រឹង​ប្រែង​ជាស​កល ដើម្បី​បញ្ចប់​ការ​រីក​រាល​នៃ​ជំងឺ​រាតត្បាត​» ។

លោក​បន្ដ​ថា សហរដ្ឋអាមេរិក​បាន​ប្ដេជ្ញា​ចិត្ត​នូវ​ថវិកា​ចំនួន​៤​ពាន់​លាន​ដុល្លារ​ដល់​យន្ដការ​កូ​វ៉ា​ក់​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេស​ចូលរួម​ធំ​ជាងគេ​តែ​មួយ​គត់​ក្នុង​ការ​ឆ្លើយ​តប​ជា​អន្ដរជាតិ ទៅ​នឹង​កូ​វី​ដ​-១៩ ។ នៅ​ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក បាន​ផ្ដល់​ថវិកា​ជាង​១១​លាន​ដុល្លារ​ជា​ជំនួយ​ដល់​ការពារ​កូ​វី​ដ​-១៩ ចាប់តាំងពី​ការ​រាល​ត្បា​ត​ដំបូង​បាន​ផ្ទុះ​ឡើង ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ទូត​ក៏​បាន​លើក​ឡើង​ថា ចាប់តាំងពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដម​ក​ភ្នាក់ងារ​សុខាភិបាល​អា​មេ​រិ​ក និង​កម្ពុជា​បាន​ខិតខំ​ក្នុង​ការ​ស្វែងរក​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​ដើម្បី​មក​ព្យាបាល ។ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ លោក​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​គូសបញ្ជាក់​ថា ៖«​សហរដ្ឋអាមេរិក​នៅ​តែ​មោទនភាព​ក្នុង​ការ​ធ្វើ​ជា​ដៃគូរ​ជាមួយ​អស់លោក លោកស្រី​ទាំងអស់​គ្នា និង​ជួយ​ផ្តល់​ជា​ឧបករណ៍ ដើម្បី​បញ្ចប់​ការ​រីក​រាលដាល​ជំងឺ​រាតត្បាត និង​ដើម្បី​ការពារ​ជំងឺ​ជំងឺ​រាតត្បាត​នៅ​ពេល​បន្ទាប់​» ។

ឆ្លៀតឱកាស​នោះ​ដែរ ឯកឧត្តម​សាស្ត្រ​ចា​រ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អា​មេ​រិ​ក​ដែល​បាន​ផ្ដល់​ជំនួយ​មក​ដល់​ប្រទេស​កម្ពុ​ជានា​ពេល​នេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​នៅ​កម្ពុជា ។ ឯកឧត្តម​លើក​ឡើង​ថា​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​អា​មេ​រិ​កមក​ដល់​នេះ​មាន​ចំនួន​៤៥​ម៉ឺន​៥​ពាន់​ដូ​ស ដែល​ជា​ជំហាន​ដំបូង​ហើយនឹង​មក​ដល់​ជំហាន​ទី​២ នៅ​ថ្ងៃ​ទី​២ ខែសីហា​ខាង​មុខ ។

កម្ពុជា​សង្ឃឹមថា នឹង​ទទួល​បាន​វ៉ាក់សាំង​ប្រហែល​៧​លាន​ដូ​ស ស្មើ​២០%​នៃ​ចំនួន​ប្រជាពលរដ្ឋ​ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​នឹង​ត្រូវ​ដឹក​ជញ្ជូន​មក​ជា​បន្តបន្ទាប់​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ។ ឯកឧត្តម​ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទោះបី​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ដោយ ការ​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ត្រូវ​អនុវត្ត​បាន​ជាប់​ជា​និច្ច ៣​ការពារ ៣​កុំ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ជូន​មន្ត្រីរាជការ​ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូ​ទាំង​ប្រទេស ចំនួន ៧,១៣១,១៨៤​នាក់ ។ ដោយឡែក​លទ្ធផល​ចាក់​វ៉ាក់សាំង​គោលដៅ​១០​លាន​នាក់​បាន​ចំនួន​៧១.៣១% ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ