ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តស្វាយរៀង​បាន​បង្ហាញ​អត្តសញ្ញាណ អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ចំនួន​៥​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តស្វាយរៀង​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អាជីវករ​ដែល​ធ្លាប់​ពាក់ព័ន្ធ​ជាមួយ​បុរស​ឈ្មោះ អ៊ិ​ន តូ​មិច អាយុ​៣៨​ឆ្នាំ ជា​អនុប្រធាន​បេឡា…

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តស្វាយរៀង​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អាជីវករ​ដែល​ធ្លាប់​ពាក់ព័ន្ធ​ជាមួយ​បុរស​ឈ្មោះ អ៊ិ​ន តូ​មិច អាយុ​៣៨​ឆ្នាំ ជា​អនុប្រធាន​បេឡា ធនាគារ​អេ​ស៊ី​លី​ដា រស់នៅ​ភូមិ​ក្រ​ញូ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប​។ ធនាគារ​អេ​ស៊ី​លី​ដា សាខា​ខេត្តស្វាយរៀង គិត​ចាប់ពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១ កុមារ​អាយុ​១០​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ទីតាំង​ទាំង​២​គិត​ចាប់ពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១​។

ស្ត្រី​ឈ្មោះ តៅ សា​រុំ អាយុ​៦៣​ឆ្នាំ និវត្តន៍​ជន រស់នៅ​ភូមិ​មេភ្លើង​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។ ស្ត្រី​ឈ្មោះ សឹង សុ​ផា​រ៉ា អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។ ផ្ទះ​លក់​បាយ​សែន លាង «​ជី​ង ជី​ង ម៉ី​ម៉ី​» គិត​ចាប់ពី​ថ្ងៃ​១១​កក្កដា ២០២១, -​បុរស​ឈ្មោះ ថោ​ង ម៉ូ​រ៉ា អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ហ្វូ​តូ​កូ​ពី រស់នៅ​ភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង​។ ផ្ទះ​លក់​បាយ​ឯកជន​គិត​ចាប់ពី​ថ្ងៃ​ទី​១០ កក្កដា ២០២១​។

ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ​សង្ស័យ សូម​មេត្តា​ប្រញាប់​ទៅ​ធ្វើតេស្ត​រក​មេរោគ កូ​វី​ដ​-១៩ ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការណ៍​បន្ត​។ សម្រាប់​អ្នក​ដែល​មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ