ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ង្វើ​បច្ចុប្បន្ន​អាច​បញ្ជាក់​ពី​ទីឋាន​ដែល​នឹង​កើត​នៅ​ជាតិ​ក្រោយ

2 ឆ្នាំ មុន

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា តាម​ពិត​ទៅ​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​យើង​គ្រប់​គ្នា​នៅ​ជាតិ​ក្រោយ គឺ​វា​អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​យ៉ាងណា​នៅ​បច្ចុប្បន្ន​ជាតិ​នេះ បើ​យើង​ធ្វើអំពើ​ល្អ​នឹង​បាន​ទៅ​កើត​នៅ​ឋាន​ដែល​ល្អ ឬ​ហៅ​ថា​សុគតិភព​ទេវលោក តែបើ​បុគ្គល​ប្រព្រឹត្ត​អំពើអាក្រក់​ក៏​នឹង​ទៅ​កើត​នៅ​ភព​ដែល​អាក្រក់​មាន​នរក ប្រេត​ជាដើម ។ ទស្សនៈ​ខ្លះ​បាន​លើក​ឡើង​ថា តើ​មាន​តែ​ពុទ្ធសាសនិក​ប៉ុណ្ណោះ​ឬ​ដែល​បាន​ទៅ​កាន់​ឋាន​ទេវលោក…

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា តាម​ពិត​ទៅ​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​យើង​គ្រប់​គ្នា​នៅ​ជាតិ​ក្រោយ គឺ​វា​អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​យ៉ាងណា​នៅ​បច្ចុប្បន្ន​ជាតិ​នេះ បើ​យើង​ធ្វើអំពើ​ល្អ​នឹង​បាន​ទៅ​កើត​នៅ​ឋាន​ដែល​ល្អ ឬ​ហៅ​ថា​សុគតិភព​ទេវលោក តែបើ​បុគ្គល​ប្រព្រឹត្ត​អំពើអាក្រក់​ក៏​នឹង​ទៅ​កើត​នៅ​ភព​ដែល​អាក្រក់​មាន​នរក ប្រេត​ជាដើម ។

ទស្សនៈ​ខ្លះ​បាន​លើក​ឡើង​ថា តើ​មាន​តែ​ពុទ្ធសាសនិក​ប៉ុណ្ណោះ​ឬ​ដែល​បាន​ទៅ​កាន់​ឋាន​ទេវលោក ? មិន​ដូច្នោះ​ទេ ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​មិន​បាន​និយាយ​ដូច្នោះ​ទេ ។ ពុទ្ធឱវាទ​បាន​ពន្យល់​ថា ទីកន្លែង​ដែល​យើង​នឹង​កើត​ទៀត​បន្ទាប់​ពី​ជាតិ​នេះ មិនមែន​អាស្រ័យ​លើ​សាសនា​នោះ​ទេ ហើយ​ទ្រឹស្តី​សាសនា​ក៏​មិន​បាន​និយាយ​ថា​មាន​តែ​អ្នក​គោរព​ព្រះសម្មាសម្ពុទ្ធ​ទើបបាន​សុខ​ស្រួល​នៅ​ជាតិ​ក្រោយ​នោះ​ក៏​ទេ​ដែរ ។

មាន​ន័យ​ថា បុគ្គល​ដែល​បាន​ទៅ​កាន់​ឋានសួគ៌ គឺ​មិនមែន​ទាល់តែ​មាន​ជំនឿ ឬ​គោរព​បូជា​ព្រះពុទ្ធ​នោះ​ទេ អ្នក​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ ហើយ​ចៀសវាង​នូវ​ទុច្ចរិត​កម្ម​នានា ក៏​នឹង​អាច​ទៅ​កើត​នៅ​ឋានសួគ៌​បាន​ដែរ ។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​មិន​បាន​សម្ដែង​ថា ទាល់តែ​អ្នក​គោរព​ចំពោះ​ព្រះ​តថាគត ទើប​អ្នក​នឹង​បាន​សោយ​នូវ​សេចក្ដីសុខ​នោះ​ឡើយ ។ ព្រះ​អង្គ​ទ្រង់​មិន​បាន​គំរាមកំហែង​ដាក់​ទណ្ឌកម្ម​នរណា​ម្នាក់​ថា អ្នក​ត្រូវ​តែ​ជឿ​ព្រះ​អង្គ ឬ​ត្រូវ​តែ​ធ្វើ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​អង្គ​នោះ​ក៏​ទេ​ដែរ រឿង​សួគ៌​នរក វា​អាស្រ័យ​លើ​បុគ្គល​អ្នក​ប្រព្រឹត្ត​ធ្វើ​ដោយ​ខ្លួនឯង​ផ្ទាល់​តែ​ប៉ុណ្ណោះ ។

ព្រះ​អង្គ​ត្រាស់​បញ្ជាក់​ថា បុគ្គល​ម្នាក់​ៗ​គួរតែ​ស្វែងរក ឈ្វេងយល់ និង​ទទួល​បាន​នូវ​សច្ចភាព​ដោយ​ខ្លួនឯង​ផ្ទាល់ មិន​ត្រូវ​ប្រកាន់​យក​នូវ​ជំនឿ​ងងឹតងងល់​ចំពោះ​អ្នក​ណា​ម្នាក់ ឬអ្វី​មួយ​ឡើយ ។ គ្រឹ​ស្ត​សាសនិក​ក្ដី តៅ​សាសនិក​ក្ដី អ្នក​មិន​ជឿ​លើ​ព្រះ​អាទិទេព​ក្ដី សុទ្ធតែ​អាច​សោយ​នូវ​សេចក្ដីសុខ​នៅ​ជាតិ​ខាង​មុខ​បាន​ដូច​គ្នា ។ ប៉ុន្តែ​ជា​ការ​ពិត​ណាស់ ពួក​គេ​អាច​សោយ​នូវ​សេចក្ដីសុខ​នោះ​បាន លុះត្រាតែ​ពួក​គេ​ជា​មនុស្ស​ល្អ​នៅ​ក្នុង​បច្ចុប្បន្ន​ជាតិ​នេះឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ