ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំឱ្យ​ភ្លេចមុខ​! អតីត​តារា​រៃ​មាស​៣​ដួង ពេល​នេះ​សុខ​ទុក្ខ​យ៉ាងណា​ហើយ?

2 ខែ មុន
  • ភ្នំពេញ

បើ​គិត​មើល​មក​លើ​តារា​ទាំង​៣​នេះ ដែល​សុទ្ធតែ​មាន​ជំនាញ​យ៉ាង​ច្បាស់លាស់​នៅ​លើ​វិ​ថី​សិល្បៈ ហើយ​ម្នាក់​ៗ​ឆ្លងកាត់​ការ​ពុះពារ​ជា​ច្រើន មិន​ត្រឹមតែ​ចេះ​ច្រៀង តែ​អាច​ក្លាយជា​ពិធី​ការិនី ការ​សម្តែង​សាច់​រឿង​ទៀត​។ នេះ​អាច​ចាត់​ទុក​ថា

រាជធានី​ភ្នំពេញ ៖ បើ​គិត​មើល​មក​លើ​តារា​ទាំង​៣​នេះ ដែល​សុទ្ធតែ​មាន​ជំនាញ​យ៉ាង​ច្បាស់លាស់​នៅ​លើ​វិ​ថី​សិល្បៈ ហើយ​ម្នាក់​ៗ​ឆ្លងកាត់​ការ​ពុះពារ​ជា​ច្រើន មិន​ត្រឹមតែ​ចេះ​ច្រៀង តែ​អាច​ក្លាយជា​ពិធី​ការិនី ការ​សម្តែង​សាច់​រឿង​ទៀត​។ នេះ​អាច​ចាត់​ទុក​ថា ជា​និស្ស័យ​មួយ​ដែល​រុញ​អោយ​ពួក​គាត់​បាន​រស់នៅ​នាយ​សមុទ្រ​ព្រម​គ្នា​ផង​ដែរ​។

គិត​ៗ​ទៅ​ពិតជា​កម្រ​មាន ហើយ​ពួក​គាត់​បាន​សាង​ការងារ​នៅ​ទីនោះ​យ៉ាង​សុខសាន្ត​។ តារាចម្រៀង​៣ ដួង ដែល​ធ្លាប់​អុកឡុក​សិល្បៈ​យ៉ាង​ពេញទំហឹង​លើ​វិស័យ​ចម្រៀង ហើយ​ពេល​នេះ​មាន​ភ័​ព្ទ​វាសនា​ហែល​ដល់​ដែន​កោះ​អា​មេ​រិ​ក សាង​គូ​អនាគត​យ៉ាង​មាន​សុភមង្គល​។ គ្រប់​ៗ​គ្នា​បាន​សរសើរ​អំពី​សំណាង​ដែល​ពួក​គេ​បាន​ជួប ព្រោះ​ក្រោយ​ជីវិត​រៀប​ការ ជាមួយ​កន្លង់​នាយ​សមុទ្រ​ឃើញ​ថា នៅ​តែ​រឹង​មាំ​ក្នុង​ចំណងស្នេហា​។

Picture

អតីត តារាចម្រៀង​ទាំង​៣​ដួង​នោះ ដែល​បាន​សហការ​គ្នា​ចាប់ដៃ​ជា​ក្រុម​អោយ​ផលិតកម្ម​រៃ​មាស តោ​មាស​នោះ គឺ​មាន​អ្នក​នាង​ផា​ន់ ណា​វី​, អ្នក​នាង អ៊ិ​ត ស្រី​ពី​ន និង​តារា​រាង​ស្លី​ម ឈួ​ន ស្រី​ម៉ៅ​។ តារា​ស្រី​ទាំង​៣​ដួង​នេះ ធ្លាប់​បាន​បង្ហាញ​ស្នាដៃ​កម្រង​ចម្រៀង ច្រៀង​រួម​ជាមួយ​ក្រុម​ខ្លួន ក្នុង​វ៉ុល​ខារ៉ាអូខេ​បទ របស់​ផលិតកម្ម​រៃ​មាស​។

ទេព​កោសល្យ និង​ក្បាច់​រាំ ព្រមទាំង​រូប​សម្រស់​ដ៏​ស្អាត​ម្យ៉ាង​ៗ​ម្នាក់ បាន​ទាញ​អោយ​កន្លង់​នាយ​សមុទ្រ​តាម​ស្នេហ៍​ស្តីដណ្តឹង​រៀប​ការ តាម​ច្បាប់​ប្រពៃណី​។ ហើយ​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​អ្នក​ទាំង​៣​នាក់ បាន​រស់នៅ​លើ​ទឹកដី​អា​មេ​រិ​ក សម្ងំ​នៅ​ឆ្ងាយ​ពី​សិល្បៈ​ជាទី​លាន​ដែល​ធ្លាប់​មានឈ្មោះ​ល្បី និង​មាន​អនុស្សាវរីយ៍​ច្រើន​។

Picture

តារា​ដ៏​ស្រស់​ស្អាត​ទាំង​៣​ដួង​នេះ មាន​២​ដួង​ដែល​បាន​ចំណងដៃ​មាន​ប្តី មានកូន​។ ប៉ុន្តែ​លើកលែងតែ ឈួ​ន ស្រី​ម៉ៅ នោះ​ទេ ព្រោះ​ឃើញ​ថា រៀប​ការ​ជា​ច្រើន​ឆ្នាំទៅ​ហើយ នៅឡើយ​មិនឃើញ​សម្រេច​បំណង​មានកូន ដូច​មិត្ត​រួម​ជំនាន់​ឡើយ​។ យ៉ាងណាមិញ អ្នក​ទាំង​៣ ក៏​ធ្លាប់​មក​លេង​ស្រុក​កំណើត​បាន​ប៉ុន្មាន​លើក​ដែរ​។ បើ​ទោះ​តែ​កុំ​មាន​បរិយាកាស​ជំងឺ​កូ​វី​ដ​១៩ មក​វាយលុក ពួក​គាត់​នឹង​មក​លេង​ស្រុក​កំណើត​ជា​ថ្មី​ផង​ដែរ​។

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture