ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុ​ចុះ​យក​សំណាក​ច​ល័ត​នៅ​ទីតាំង​​ប្រឈម​ហា​និ​ភ័យ​ខ្ពស់

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​នា​​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ លោក​បុរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សារ​ធា​រណការ​និង​ដឹក​ជញ្ជូន​ខេត្ត​តំណាង​

​ខេត្តព្រះសីហនុ ៖ ​នា​​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ លោក​បុរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សារ​ធា​រណការ​និង​ដឹក​ជញ្ជូន​ខេត្ត​តំណាង​ឲ្យ​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ​​សហ​ការជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​ បាន​ចុះ​ហ៊ុ​ម​ព័ទ្ធ​យក​សំណាក​ចល័ត​ទៅលើប្រជា​ពលរដ្ឋ និងអាជីវករលក់ដូរ​ នៅ​តាម​បណ្តោយ​វិ​ថី​មិត្តភាព​ និង​យក​សំណាក​ធ្វើតេស្តភ្លាម​ៗ​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ​( ផ្សារ​ចិន )​ដោយ​អនុវត្ត​យុទ្ធសាស្ត្រ​បែប​ភ្លៀងរលឹម​ដើម្បី​ឈាន​ទៅ​កាត់​ផ្តាច់​ទាំងស្រុង​នៃ​ការ​ឆ្លង​ជម្ងឺ​ដ៍​កាច​សាហាវ​កូ​វី​ដ​19​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។

លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ការ​ហ៊ុ​ម​ព​ទ្ធ័​ច​ល​ត័​ដើម្បី​យក​សំណាក​ធ្វើតេស្ត​ខាងលើនេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​ទីតាំង​ដែល​មាន​ហានិភ័យ​ខ្ពស់ គឺជា​វិធាន​ថ្មី​មួយ​នៃ​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍ នៃ​ខេត្ត​ព្រះ​សីហ​នុ​។ ប្រសិនបើ​យើង​មិន​ចាត់វិធានការ​ទាន់​ពេលវេលា ​បើសិន​ជា​ទុក​ឱ្យ​​ជំងីកូវីដ​ឆ្លង​រាលដាល​អស់​កំរិត ទើប​យើង​ស្រាវជ្រាវ​នោះ គឺ​ការ​ឆ្លង​នឹង​មាន​ទំហំ​កាន់តែ​ធំ​ឡើង តាម​បទ​ពិសោធន៍ ​ទីកន្លែង​ដែល​មានការ​លក់ដូរ និង​ប្រមូលផ្តុំ គឺជា​កន្លែង​ដែល​មានការ​ឆ្លង​រាលដាល​ច្រើន ដូច្នេះ​គឺ​យើង​បាន​ចាត់វិធានការ​បន្ទាន់​ដោយ​ធ្វើការ​ហ៊ុម​ព័ទ្ធ​យក​សំណាក នៅ​តាម​ទីតាំង​ទាំងនោះ ដើម្បី​ស្វែងរក​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ យក​ទៅ​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​កាត់​ផ្តាច់​ការ​ចម្លង​បន្ត​។

លោកបានបន្ត​ថា គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ មក​ដល់​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២១ នេះ ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខេត្ត បាន​ចុះ​ព័ទ្ធ​យក​សំណាក​ចល័ត​ទៅ​លើ​ទីតាំង ដែល​មាន​ហានិភ័យ​ខ្ពស់ បាន​ចំនួន​៥​ទីតាំង​មាន​​ដូចជា​ ៖

-​​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ ២០២១​ការ​យក​សំណាក​ទីតាំង​ផ្សា​រលើ​។
-ថ្ងៃ​ទី ១៥​ខែកក្កដា ឆ្នាំ​២០២១​ការ​យក​សំណាក​នៅ​ទីតាំង​ផ្សារ​ដា​រា​សំណាង​។
-ថ្ងៃ​ទី​១៧​ខែកក្កដា ឆ្នាំ​២០២១ ការ​យក​សំណាក​នៅ​ទីតាំង​ផ្សារ​ពាណិជ្ជកម្ម (​សាលា​កាង​ហ៊ួ ) ។
-ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ការ​យក​សំណាក​នៅ​ទីតាំង​ផ្សារ​ទំនប់​រលក (​សាលា​សាគូ​រ៉ា ) ។
-ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១ ការ​យក​សំណាក​នៅ​ទីតាំង​សាលា​បឋម​សិក្សា​ចំការ​កៅស៊ូ ។​ជាល​ទ​ផល​នៃ​ការ​ហ៊ុ​ព​ទ្ធ័​យក​សំណាក​ដើម្បី​ធ្វើតេស្ត៍​នៅ​ចំណុច​ទីតាំង​ទាំង​៥​ខាងលើ ប្រជាពលរដ្ឋ​ត្រូវ​យក​សំណាក​មាន​ចំនួន​សរុប​១៩២៣​នាក់ (ស្រី​៩១៦​នាក់) និង​បាន​ស្វែងរក​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៥៤​នាក់ ក្នុង​នោះ​មាន​ស្រី​២៨​នាក់​។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ ការ​ហ៊ុ​ម​ព​ទ្ធ័​ច​ល័ត​នៅ​តាម​បណ្តោយ​វិ​ថី​មិត្តភាព មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ​( ផ្សារ​ចិន ) ដើម្បី​យក​សំណាក​ធ្វើតេស្ត៍​រក​អ្នក​ដែល​មាន​វិ​ជ​មាន​កូ​វី​ដ​19​មាន​ប្រជាពលរដ្ឋ​ជា​អាជីវករ​លក់ដូរ​ជា​ច្រើន​នាក់​ត្រូវ​ចូលរួម​ប៉​ន្តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅឡើយ​យើង​និង​បន្ត​ផ្សព្វផ្សាយ​នៅ​ពេល​ក្រោយ​បន្ថែម​ទៀត​។

លោក​ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា វិធានការ​នេះ​មាន​ប្រសិទ្ធភាព​ដើម្បី​កាត់​ផ្តាច់​ការ​ចម្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​19​ហើយ រដ្ឋបាល​ខេត្ត​នឹង​ជម្រុញ​ការ​អនុវត្ត​ឱ្ប​បានជា​ប្រចាំ​នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ​​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ