ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត អៀ ម៉េ​ង​លិ ក្រោយ​ព្យុះ​បក់​បោក ស្រាប់តែ​បង្ហាញ​ប្រភព​ចំណូល​ក្រាក់​ៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ តារាសម្តែង​នាង អៀ ម៉េ​ង​លិ បាន​ចេញ​មុខ​បកស្រាយនិង​បង្ហាញ​ប្រភព​នៃ​ការ​រក​ចំណូល​របស់​ខ្លួន ដើម្បី​បញ្ចៀស​ការ​ភាន់​ច្រឡំ​របស់​មហាជន​មួយ​ចំនួន​ដែល​តែងតែ​យល់​ខុស​ពី​រូប​នាង និង​ចង់​ដឹង​ពី​ការងារ​របស់​នាង​។ តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​នូវ​ភាព​សិច​ស៊ី​បាន​ចាត់​ទុក​អ្នក​ដែល​ចង់​ដឹង​ពី​រឿង​ផ្ទាល់ខ្លួន និងភាព​មានបាន​របស់​ខ្លួន​នោះ…

រាជធានីភ្នំពេញ​ ៖ តារាសម្តែង​នាង អៀ ម៉េ​ង​លិ បាន​ចេញ​មុខ​បកស្រាយនិង​បង្ហាញ​ប្រភព​នៃ​ការ​រក​ចំណូល​របស់​ខ្លួន ដើម្បី​បញ្ចៀស​ការ​ភាន់​ច្រឡំ​របស់​មហាជន​មួយ​ចំនួន​ដែល​តែងតែ​យល់​ខុស​ពី​រូប​នាង និង​ចង់​ដឹង​ពី​ការងារ​របស់​នាង​។ តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​នូវ​ភាព​សិច​ស៊ី​បាន​ចាត់​ទុក​អ្នក​ដែល​ចង់​ដឹង​ពី​រឿង​ផ្ទាល់ខ្លួន និងភាព​មានបាន​របស់​ខ្លួន​នោះ គឺជា​មនុស្ស​ដែល​ច្រណែន និង​ចង់​ឈ្នានីស​មក​លើ​រូប​នាង​។

សូមរំលឹកដែរថា កញ្ញាអៀ ម៉េងលិ កន្លងមកទើបតែទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន​ ក្នុង​សកម្មភាពដែលនាងកំពុង​ឡាយ (Live)​វីដេអូ​លក់​ផ្ទះក្នុង​សម្លៀកបំពាក់​ដ៏លេចធ្លោ និងមានភាព​សិចស៊ីខ្លាំងបំផុត ។

ពេលនេះ កញ្ញា អៀ ម៉េ​ង​លិ បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​ មនុស្ស​មួយ​ចំនួន​តែងតែ​ចង់​ដឹង​រឿង​ខ្ញុំ ម្នាក់​និង​រក​ស៊ីអី? ធ្វើការ​អី? មាន​ឡាន​មានផ្ទះ​និង​បាន​មកពីណា? ថី​និង​ចង់​ដឹង​ម៉េ​ស ជីវិត​របស់​គេ​សោះ​និង​វី ចាំ​បង​ប្រាប់​ពួក​មី​អូន​ឯង​អោយ​ដឹង ហើយ​ឈប់​ឆ្ងល់ ok​?
1- ខ្ញុំ​រក​ស៊ី​លក់​ស្រា
2-ខ្ញុំ​លក់​ផលិត​ផល
3-ខ្ញុំ​ថត ស្ព​ត និង ទទួល​ថត គ្រប់​ផលិតផល

នាង​បញ្ជាក់​ថា ក្នុង​១​ខែ​អន់​ណាស់ ​ក៏​ខ្ញុំ​អាច​រកបាន​សម​ល្មម​និង​ការ​ចិញ្ចឹម​គ្រួសារ​ទាំងមូល​ដែល និយាយ​រួម​មិន​លើសលុប ហើយ​​និង​អាច​ទិញ​អ្វី​ដែល​ខ្លួនឯង​ចង់បាន បើ​និយាយ​ពី​លុយ​ថា​ ១​ខែ​បាន​ប៉ុន្មាន និយាយ​ទៅ​ខ្លាច​គេ​ថា​យើង​អួត​។ នាង​ថា ខ្ញុំ​ធ្វើការ​ងារ​សុ​ចច​រិ​ត គ្រួសារ​ទាំងមូល​នៅ​លើដៃ​ខ្ញុំ​ ដោយ​មាន​ក្ដី​សុខ សំបូរ​សប្បាយ មិន​ខ្វះខាត ចុះ​អ្នក​ដែល​ឆ្ងល់​ខ្ញុំ​វិញ ? ។ ដោយឡែក​ បន្ថែម​ពីលើ​អ្វី​ដែល​បាន​បង្ហោះ​ខាងលើ​នេះ អៀ ម៉េ​ង​លិ ក៏​បាន​បកស្រាយ​តាម​វី​ដេ​អូ​ដែល​បាន ​live ទៀត​ថា នាង​បានដឹង​ពី​មិត្តភក្តិ​​របស់​នាង​ពី​មនុស្ស​ចំនួន​ដែល​តែងតែ​ចង់​ដឹង និង​ជជីក​សួរ​រឿងរ៉ាវ​ផ្ទាល់ខ្លួន និង​ភាព​មានបាន​សព្វថ្ងៃ​របស់​នាង​។

នាង​ថា មាន​គេ​ចង់​ដឹង​ថា សព្វថ្ងៃ​ខ្ញុំ​រក​ស៊ីអី​បាន​ហ៊ឺហារ​បែប​នេះ បើ​មួយ​ថ្ងៃ​ៗ​ឃើញ​តែ​នៅ​ក្នុងផ្ទះ​នោះ​។ នាង​បញ្ជាក់​ថា បញ្ហា​នេះ​នាង​មិន​បដិសេធ​ទេ​ គឺ​ភាគច្រើន​នាង​នៅ​តែ​ក្នុងផ្ទះ​មែន ប៉ុន្តែ​នាង​មានការ​ងារ​មួយ​ចំនួន​ដែល​ធ្វើ​នៅ​ក្នុងផ្ទះ​នេះ​។ នាង​បន្ថែម​ថា នៅ​ក្នុងផ្ទះ​នាង​មាន​កន្លែង​សម្រាប់​ស្តុក​ស្រាក្រហម និង​ផលិតផល​គ្រឿងសម្អាង ហើយ​ប្រសិនបើ​មាន​អតិថិ​ជនក​ម្ម៉​ង់​គឺ​នាង​នឹង​អោយ​បុគ្គលិក​ដឹក​ជូន​ដល់ទី​
កន្លែង​។ មួ​យ​ទៀត​គឺ​នាង​ទទួល​ការ​ថត​ផ្សព្វផ្សាយ​ពាណិជ​កម្ម​ផលិតផល និង​គ្រឿងសម្អាង​ផ្សេង​ៗ ដែល​ក្រុមហ៊ុន​បាន​មក​ថត​ដល់​ផ្ទះ​នាង
​តែ​ម្តង​។

អៀ ម៉េ​ង​លិ បាន​លើក​ឡើង​បញ្ជាក់​ថា ទាំង​អស់នេះ​ គឺជា​ការងារ​ដែល​នាង​កំពុង​ធ្វើ​តែ​នៅ​ក្នុងផ្ទះ ហើយ​វា​ក៏​រក​ចំណូល​បាន​ច្រើន​គួ​សម​ផង​ដែរ​។
យ៉ាងណា​បើ​តាម អៀ ម៉េ​ង​លិ កន្លង​មក ​មាន​អ្នក​ដែល​ឆ្ងល់​ថា នាង​មានផ្ទះ​មាន​ឡាន​បាន​មកពីណា បើ​នៅ​តែ​ផ្ទះ​។ ត្រង់​ចំណុច​នេះ​នាង​បញ្ជាក់​ថា អ្វី​ដែល​នាង​មាន​ពី​មុន​នោះ​គឺជា​កេរ្តិ៍​ពី​ឪពុក​ម្តាយ​របស់​នាង​ដែល​បាន​ប្រឹងប្រែង​រក​។

នាង​បន្ថែម​ថា តែ​ឥឡូវ​ឪពុក​ម្តាយ​នាង​ចាស់​ៗ​អស់​ហើយ​​មិន​អាច​ធ្វើ​អ្វី​បាន​ដូច​មុន​ឡើយ ហេតុនេះ​បន្ទុកគ្រួសារ​គឺ​ធ្លាក់​មក​នាង​ដែល​ត្រូវ​រ៉ាប់រង​វិញ​។ អៀ ម៉េ​ង​លិ បន្ថែម​ថា តាម​រយះ​ការ​ប្រឡូក​សិ​ល្បះ​អស់​ប៉ុន្មាន​ឆ្នាំ​មកនេះ​នាង​ក៏​មាន​ចំណូល​អាច​មាន​លុយ​សម្រាប់​ទិញ​ផ្ទះ និង​ឡាន​សម្រាប់​ជា​របស់​ខ្លួនឯង​ផង​ដែរ​។ នាង​បញ្ជាក់​ថា បច្ចុប្បន្ន​ នាង​មាន​ឡាន​មួយ​គ្រឿង​ដែល​មាន​តម្លៃ​ប្រមាណ​ជាង​៥​ម៉ឺន​ដុល្លារ និង​សល់​ផ្ទះ​ដែល​បាន​ទិញ​ក្នុង​តម្លៃ​ជាង​១០ម៉ឺនដុល្លារ​​។ នាង​ថា ទាំង​អស់នេះ​គឺជា​កម្លាំង​ញើស​ឈាម​របស់​នាង​ដែល​បាន​ប្រឹងប្រែង​ក្នុង​អាជីព​សិ​ល្បះ​អស់​រយះ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។

ទោះជា​យ៉ាងណា បើ​តាម អៀ ម៉េ​ង​លិ សម្រាប់​ការ​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​គឺ​នាង​អាច​និយាយ​បាន​ថា មិន​អន់​នោះ​ឡើយ ហើយ​ក៏​មិន​ហ៊ឺហារ​អស្ចារ្យ​ពេក​ដែរ តែត្រឹម​បបូរ​មិន​ខ្វះខាត​។ អៀ ម៉េ​ង​លិ កន្លង​មក​ប្រសិនបើ​នាង​មាន​បំណង​ចង់រក​សុ​ី​ផ្លូវ​កាត់​នោះ ម្លេះ​មក​ដល់​សព្វ​ថ្ងៃនេះ​នាង​មិនមែន​រស់​ត្រឹមតែ​ប៉ុណ្ណឹង​នោះ​ឡើយ​។

អត្ថបទសរសេរ ដោយ