ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន ! ចាប់ពីថ្ងៃទី២១ ដល់២៧ កក្កដានឹងមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​២១ ដល់​២៧ កក្កដា​នេះ តំបន់​មួយ​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន និង​ខ្យល់​កន្ត្រាក់ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​២១ ដល់​២៧ កក្កដា​នេះ តំបន់​មួយ​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង នៅ​ថ្ងៃ​ទី​២០ កក្កដា នេះ អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​២១ – ២៧ ខែកក្កដា ឆ្នាំ​២០២១​នៅ​ស​ប្ដា​ហ៍​ខាង​មុខ​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល ៖​ពី​ថ្ងៃ​ទី​២១-២២ ខែកក្កដា ទទួល​ឥទ្ធិពល​ពី​មូសុង​និរតី​ខ្លាំង , ប្រព័ន្ធ​សម្ពាធ​ទាប​ភ្ជាប់ និង​ព្យុះ​លើក – ទី​៧ សេ​ម​ប៉ា​កា (CEMPAKA) ។ ពី​ថ្ងៃ​ទី​២៣-២៧ ខែកក្កដា ទទួល​ឥទ្ធិពល​ពី​មូសុង​និរតី​កម្រិត​ខ្លាំង , ជ្រលង​សម្ពាធ​ទាប​ពី​ប្រទេស​ចិន និង​ប្រព័ន្ធ​សម្ពាធ​ទាប ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៥ អង្សា​សេ នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣១ អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​មធ្យម​ទៅ​បង្គរ លាយឡំ​ខ្យល់​កន្ត្រាក់​បក់​ខ្លាំង ។ លើកលែង​តប​ណ្តា​ខេត្ត​នៅ​ភាគ ខាងក្រោម​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​តិច​ទៅ​មធ្យម ល័យ​ឡំ​ខ្យល់​កន្ត្រាក់​បក់​ខ្លាំង ។

ចំណែក​បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២២-២៥ អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៧-៣០​អង្សា​សេ​នឹង​អាច​មាន​ភ្លៀង​ពី​កម្រិត​បង្ហូរ​ទៅ​ច្រើន​ផ្គរ រន្ទះ តិចតួច លាយឡំ និង​ខ្យល់​កន្ត្រាក់​ក្នុង​ល្បឿនខ្លាំង​ពិសេស​នៅ​តាម​តំបន់​ជួរ​ភ្នំក្រវាញ ជួរ​ភ្នំ​ដងរែក និង​បណ្តា​ខេត្ត​ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ ។

ដោយឡែក តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៤ អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៥-២៨ អង្សា​សេ ។ អាច​មាន​ភ្លៀង​ពី​កម្រិត​បង្ហូរ​ទៅ​ច្រើន​ផ្គរ រន្ទះ​បង្គួរ លាយឡំ និង​ខ្យល់​កន្ត្រាក់​ក្នុង​លឿន​ខ្លាំង និង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ ។ ទន្ទឹម​នោះ​លទ្ធភាព​នៃ​ជំនន់​ទឹកភ្លៀង (Flash Flood) ក៏​មាន​ភាគរយ​ខ្ពស់​ផង​ដែរ ។

យោង​តាម​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ ក្រសួង​សូម​សាធារណជន និង​បងប្អូន​ប្រជា​នេសាទ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ