ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលករ​ខ្មែរ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ១​ថ្ងៃ ជិត ២០០​នាក់ រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ៤៣​នាក់​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ ពលករ​ខ្មែរ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ១​ថ្ងៃ ជិត ២០០​នាក់ រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ មាន​ចំនួន ៤៣​នាក់…

បន្ទាយមានជ័យ​៖ ពលករ​ខ្មែរ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ១​ថ្ងៃ ជិត ២០០​នាក់ រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ មាន​ចំនួន ៤៣​នាក់ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ នៅ​មណ្ឌល​សំចត​ច្រក​អូរ​បី​ជាន់ ក្នុងស្រុក​អូរជ្រៅ​។​

​លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក​អូរជ្រៅ ទទួល​តួនាទី​ថ្មី ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១​ថា ត្រឹម​ម៉ោង ៥​ល្ងាច ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ ក្រុមការងារ​មណ្ឌល​សំចត​ច្រក​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ទទួល​ពលករ​ខ្មែរ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ មាន​ចំនួន ១៤៧​នាក់ ស្រី ៧០​នាក់ បាន​យក​សំណាក់​ធ្វើតេស្ត​រហ័ស (Rapid Test) លទ្ធផល​វិជ្ជមាន​កូ​វីដ​.១៩ មាន​ចំនួន ៤៣​នាក់ ស្រី ២១​នាក់ ក្មេង ២​នាក់ ក្នុងនោះ មាន​ប្រជាពលរដ្ឋ រស់នៅ​ខេត្តបន្ទាយមានជ័យ ចំនួន ៣៤​នាក់ ខេត្តបាត់ដំបង មាន​ចំនួន ៦​នាក់ ខេត្តសៀមរាប មាន​ចំនួន ៣​នាក់​។​

លោក បាន​បញ្ជាក់ថា នៅពេលដែល​ប្រទេស​ថៃ ឆ្លង​កូ​វីដ ដែល​កំពុង​រីក​រាលដាល ហើយ​ត្រូវបាន​កន្លែង​ការងារ ដែល​ប្រជាពលរដ្ឋ​ខ្មែរ ធ្វើការ​នៅ​ប្រទេស​ថៃ មិនមាន​ការងារ​ធ្វើ ពួកគេ​បាន​ត្រឡប់មកវិញ ក្នុង ១​ថ្ងៃ ជិត ២០០​នាក់​។ ក្រុមការងារ​ទទួល ហើយ​ពិនិត្យ​សុខភាព និង​យក​សំណាក​ធ្វើតេស្ត បើ​រកឃើញ​វិជ្ជមាន​កូ​វីដ​.១៩ ត្រូវបាន​បញ្ជូន មក​មណ្ឌល​កង​វ៉ា ក្រុង​សិរីសោភ័ណ ដើម្បី​ព្យាបាល និង​អ្នក​ដែល​អវិជ្ជមាន​កូ​វីដ ត្រូវបាន​បញ្ជូន ទៅ​ដាក់​មណ្ឌល​វិទ្យាល័យ​សម្តេចឪ ក្រុង​សិរីសោភ័ណ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ២១​ថ្ងៃ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​លោក លី សុវណ្ណារិទ្ធ បាន​បញ្ជាក់ថា នៅពេលដែល​ជំងឺឆ្លង​កូ​វីដ ដែល​កំពុង​ឆ្លង​រីក​រាល​ទូទាំងប្រទេស ហើយ​ពលករ​ខ្មែរ ដែល​ត្រឡប់​បី​ប្រទេស​ថៃ ចូល​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ មាន​ចំនួន ៨៨៣៦៥​នាក់ ស្រី ៣៩៨៨៧​នាក់​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ