ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះបានត្រឹមតែសោកស្តាយ ព្រោះផ្ទះរបស់ខ្លួនបានឆេះខ្ទេចអស់ហើយ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​មួយ​ខ្នង​មាន​ទំហំ ៧ គុណ​នឹង​៩ ម៉ែត្រ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ទាំងស្រុង កាលពី​វេលា​ម៉ោង ៩ និង​០០​នាទី​ព្រឹក…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​មួយ​ខ្នង​មាន​ទំហំ ៧ គុណ​នឹង​៩ ម៉ែត្រ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ទាំងស្រុង កាលពី​វេលា​ម៉ោង ៩ និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ នៅ​ភូមិ​អូរ​ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ។

យោង​តាម​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានដឹង​ថា ផ្ទះ​ដែល​រង​គ្រោះ​ដោយ​អគ្គី​ភ័យ​ខាងលើ​មាន​ទំហំ ៧ គុណ​នឹង​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ ជា​របស់​ឈ្មោះ តឹក គឹ​ម​ឡាយ អាយុ ៦០ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ចំពោះ​មូលហេតុ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ក្នុងផ្ទះ ។

ចំណែក​សម្ភារៈ ខាត​ខូចខាត​មាន ប្រាក់​ដុល្លារ​ចំនួន 1500 ដុល្លារ ប្រាក់​ខ្មែរ​ចំនួន 3​លាន​រៀល ស្រូវ 1​តោន អង្ករ​200​គីឡូក្រាម និង​សម្ភារៈ​ក្នុងផ្ទះ​ឆេះ​ខ្ទេច​ទាំងស្រុង មិន​មាន​លទ្ធភាព​ជួយ​សង្គ្រោះ​បាន​ឡើយ ។

ក្នុង​ពេល​កើតហេតុ អធិការ​នគរបាល​ស្រុក​បាន​ជួយ​អន្តរាគមន៍ ជួ​បាញ់​ទឹក​ពន្លត់​អស់​មួយ​រថយន្ត​ទើបបាន​រាលដាល​ទៅ​ផ្ទះ​ជិតខាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ