ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ក្រុមហ៊ុនត​បណ្ដាញ​អគ្គិសនី​​១រូប​ជួបគ្រោះអកុសល ពេលកំពុងបំពេញការងារ​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុគ្គលិក​ក្រុមហ៊ុន​ត​បណ្ដាញ​អគ្គិសនី​ម្នាក់​​ត្រូវចរន្តអគ្គិសនី​​ឆ.ក់​ បណ្តាល​ឱ្យបាត់បង់ជីវិត ខណៈ​ដែល​ជន​រង​

ខេត្តកំពង់ឆ្នាំង ៖ បុគ្គលិក​ក្រុមហ៊ុន​ត​បណ្ដាញ​អគ្គិសនី​ម្នាក់​​ត្រូវចរន្តអគ្គិសនី​​ឆ.ក់​ បណ្តាល​ឱ្យបាត់បង់ជីវិត ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ឡើង​​លើ​បង្គោល​ភ្លើង ដើម្បី​ត​បណ្តាញអគ្គីសនី​នៅ​ទីនោះ ទំនងជា​ខុស​បច្ចេកទេស ​ទើបជួបគ្រោះអកុសលបែបនេះ ។​

​ហេតុការណ៍​ខាងលើ​​នេះ​​បានបង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កើត​ឡើង​កាលពី​វេលា​ម៉ោង​៣រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​រង្វង់​មូល​ទូក ​ស្ថិត​ក្នុងភូមិ​ទី​៤ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ​ខេត្តកំពង់ឆ្នាំង ។

យោង​តាម​ផេ​ក​ផ្លូវការ​របស់​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ ប៉ែន សិរី ភេទប្រុស អាយុ​២២​ឆ្នាំ មុខរ​បរជា​បុគ្គលិក​តបណ្តាញអគ្គិសនី​របស់ក្រុមហ៊ុន​មួយ​ មាន​ទីលំនៅ​​ក្នុង​ភូមិ​អូ​រោង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ​​ខេត្តកំពង់ឆ្នាំង ។​

តាម​ប្រភពដដែលបានបន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ត​បណ្ដាញ​អគ្គិសនី​នៅទីតាំង​​​កើតហេតុ​ខាងលើ​ ដើម្បី​ដាក់​​ភ្លើង​បំភ្លឺ​រង្វង់​មូល​ទូក ប៉ុន្តែ​ដោយសារ​ខុស​បច្ចេកទេស​ ក៏​​ត្រូវចរន្ត​អគ្គិសនី​ឆ.ក់​ បណ្ដាល​ឲ្យ​​ជនរងគ្រោះ​ធ្លា.ក់​មក​ដី ហើយ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​​អ្នកធ្វើការ​ជាមួយ​គ្នា​ដឹក​យកទៅ​​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ជួយ​សង្គ្រោះដែរ​ ប៉ុន្តែ​ពេល​​ទៅ​​ដល់​មន្ទីរពេទ្យ ស្រាប់តែ​ក្រុម​គ្រូពេទ្យ​​ប្រាប់​ថា ជនរងគ្រោះ​​បាន​​បាត់បង់ជីវិត​​បាត់​ទៅ​ហើយ​។

​ក្រោយពេលកើតហេតុ ស.ព​ជន​រង​គ្រោះ​ ត្រូវ​បាន​​សមត្ថកិច្ច​ប្រគល់​ទៅឱ្យ​​ក្រុម​គ្រួសារ​​ដឹក​ទៅ​​កាន់​លំនៅ​ដ្ឋា​ន ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ