ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ៗស្រាប់ ស្រីស្អាត ឈិន ចន្ទសុធារី ឡើងឋានៈធំមិនធម្មតាជាមួយជំនួញធំៗក្នុងដៃ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងនិងច្រៀងអ្នកនាង​​​ ឈិន ច័ន្ទសុធារី ដែលមានរាងតូចច្រឡឹងនិងសម្រស់ស្រស់សោភា ស្ងាត់ៗស្រាប់តែបែកធ្លាយថា អ្នកនាងបានឡើងងារជាជំទាវមួយរូប ព្រមទាំងក្តោបក្តាប់មុខជំនួញដ៏ធំនៅក្នុងដៃផងដែរ ​បន្ទាប់ពីនាងបានភ្ជាប់និស្ស័យស្នេហ៍ជាមួយបុរសដែលជាឧកញ៉ាមួយរូប។…

រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងនិងច្រៀងអ្នកនាង​​​ ឈិន ច័ន្ទសុធារី ដែលមានរាងតូចច្រឡឹងនិងសម្រស់ស្រស់សោភា ស្ងាត់ៗស្រាប់តែបែកធ្លាយថា អ្នកនាងបានឡើងងារជាជំទាវមួយរូប ព្រមទាំងក្តោបក្តាប់មុខជំនួញដ៏ធំនៅក្នុងដៃផងដែរ ​បន្ទាប់ពីនាងបានភ្ជាប់និស្ស័យស្នេហ៍ជាមួយបុរសដែលជាឧកញ៉ាមួយរូប។

តាមពិតចំណងស្នេហ៍រវាង អ្នកនាង ឈិន ច័ន្ទសុធារី និងលោកឧកញ៉ាសម្បូរទ្រព្យនោះបានកើតមានមកជាយូរហើយ ប៉ុន្តែកន្លងមកនាងមិនបានបង្ហាញអោយគេដឹងជាសាធារណះ​ ត្បិតនាងក៏កាន់តែឃ្លាតឆ្ងាយពីវិថីសិល្បះផងនោះ។ ទើបតែថ្មីៗនេះប៉ុណ្ណោះ​​ ដែលស្រីស្រស់ ឈិន ច័ន្ទសុធារី​ បានបង្ហើបរឿងរ៉ាវរបស់ខ្លួនប្រាប់មិត្តភក្តិជិតស្និតក្នុងវិស័យសិល្បះ​​ ស្របពេលដែល មុខជំនួញរួមគ្នារវាងរូបនាងនឹងគូស្នេហ៍ដែលជាឧកញ៉ាបានសម្រេចចេញជារូបរាវ។

បើយោងតាមការឱ្យដឹងពីលោក ​អ៊ឹម ជីវ៉ា ដែលជាតារាសម្តែងនិងពិធីករល្បីឈ្មោះមួយរូប ដែលបានចូលរួមពិធីសម្ពោធបុកគ្រឹះបើកលក់ផ្ទះល្វែងរបស់អ្នកនាង ឈិន ច័ន្ទសុធារី ​បានឱ្យដឹងថា អតីតពិធីការនី ឈិន ច័ន្ទធារី ពិតក្លាយជាលោកជំទាវ មួយរូប និងក្លាយជាម្ចាស់បុរី និងគម្រោងធំៗជាច្រើនទៀត  ។

លោក ​អ៊ឹម ជីវ៉ា បានហៅពិធីការនីរូបនេះថា លោកជំទាវ ឈិន ច័ន្ទធារី ពេញៗមាត់និងបានឱ្យដឹងថា លោកឧកញ៉ា កែវ ពិសិទ្ធ គឺជាដៃគូរបស់អតីតតារាស្រីរូបនេះ ។ គួរបញ្ជាក់ថា តារាសម្តែងនាង ឈិន ច័ន្ទសុធារី បានពើបប្រទះនូវស្នេហាបែកបាក់លើកដំបូងជាមួយតារាសម្តែងលោក សុវណ្ណ មករា បន្ទាប់ពីអ្នកទាំងពីរទទួលបានចំណងដៃកូនភ្លោះស្រីមួយនិងប្រុសមួយ។ ក្រោយជួបស្នេហ៍មិនសមប្រកបនោះមក ឈិន សុធារី ក៏បានជំពប់លើស្នេហ៍ថ្មីដែលជាបុរសងារជាឧកញ៉ាសម្បូរទ្រព្យនាពេលនេះ។ ក្រោយភ្ជាប់ស្នេហ៍ជាមួយឧកញ៉ានេះមក ឈិន ចន្ទសុធារី ហាក់មិនបាននឹកនាដល់ការងារសិល្បះរបស់នាងទៀតឡើយ ដោយសារតែនាងជាប់ដៃនូវការងាររកសុីជាច្រើននៅក្នងដៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ