ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តស្វាយរៀង​បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អាជីវករ កម្មករ កម្មការិនី ដែល​ធ្លាប់​ពាក់ព័ន្ធ​ជាមួយ​បុរស​ឈ្មោះ ភោគ វណ្ណ​ថន អាយុ​៦៧​ឆ្នាំ «​ជា​មេឃុំ…

ខេត្តស្វាយរៀង ៖ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អាជីវករ កម្មករ កម្មការិនី ដែល​ធ្លាប់​ពាក់ព័ន្ធ​ជាមួយ​បុរស​ឈ្មោះ ភោគ វណ្ណ​ថន អាយុ​៦៧​ឆ្នាំ «​ជា​មេឃុំ »​រស់នៅ​ភូមិ​ព្រៃ​ញ៉​យ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ សាលាឃុំ​ក្រោលគោ គិត​ចាប់ពី​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២១ ពេទ្យ​វណ្ណ​ថន គិត​ចាប់ពី​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២១ ភ្នាក់ងារ អេ​អឹ​ម​ខេ និង​តារា​ផេ និង​បេ​ប៊ី​សប ឈ្មោះ ថន រ័​ត្ន​ធី គិត​ចាប់ពី​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២១​។

បុរស​ឈ្មោះ គង់ សុ​ណា​រ៉ា អាយុ​៦៣​ឆ្នាំ មុខរបរ​ជាងកាត់ដេរ រស់នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ហាង​កាត់ដេរ​ណា​រ៉ា ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២១ សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា​៖ គ្រុនក្ដៅ​,​ក្អក​,​កណ្ដាស់​,​ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ​សង្ស័យ សូម​មេត្តា​ប្រញាប់​ទៅ​ធ្វើតេស្ត​រក​មេរោគ #​កូ​វី​ដ​១៩(#COVID-19)។

ឬ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ខេត្ត​088 783 6666 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការណ៍​បន្ត​។ សម្រាប់​អ្នក​ដែល​មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ