ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! រក​ឃើញ​រូបសំណាក​តា​ដំបងគ្រញូង​កម្ពស់​ជិត​៣​ម៉ែត្រ​លើ​កំពូលភ្នំ​ទ្រព្យ

2 ខែ មុន
  • បន្ទាយមានជ័យ

ថ្មី​ៗ​នេះ​មានការ​ភ្ញាក់ផ្អើល និង​ចែកចាយ​នូវ​រូបសំណាក​តា​ដំបង​គ្រ​ញួ​ង​ដែល​មានកំ​ពស់​ជិត​៣​ម៉ែត្រ នៅ​ទឹកដី​ខេត្តបន្ទាយមានជ័យ បង្ក​ជា​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ដែល​កន្លង​មក​បានដឹង​ថា

ខេត្តបន្ទាយមានជ័យ ៖ ថ្មី​ៗ​នេះ​មានការ​ភ្ញាក់ផ្អើល និង​ចែកចាយ​នូវ​រូបសំណាក​តា​ដំបង​គ្រ​ញួ​ង​ដែល​មានកំ​ពស់​ជិត​៣​ម៉ែត្រ នៅ​ទឹកដី​ខេត្តបន្ទាយមានជ័យ បង្ក​ជា​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ដែល​កន្លង​មក​បានដឹង​ថា តា​ដំបង​គ្រ​ញួ​ង​មាន​តែ​នៅ​ទឹកដី​ខេត្តបាត់ដំបង ។

យ៉ាងណាមិញ តាម​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បាន គឺ​រូបសំណាក​តា​ដំបង​គ្រ​ញួ​ង​ដែល​មានកំ​ពស់​ជិត​៣​ម៉ែត្រ គឺ​លើ​កំពូលភ្នំ​ទ្រព្យ ហើយ​អាជ្ញាធរ​ក៏​សង្ឃឹមថា ទីតាំង​នេះ​នឹង​អាច​ក្លាយជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ ដែល​ស្ថិត​ភូមិ​ជ្រាប់​ចាស់ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ​។

Picture

លោក យ៉ង់ តាំង​កួយ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ​ខេត្តបន្ទាយមានជ័យ បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ ថា រូបសំណាក​តា​ដំបងគ្រញូង​ដែល​នៅ​លើ​កមពូលភ្នំ​ជញ្ជាំង​ភ្នំ​ទ្រព្យ គឺជា​រូបសំណាក​ដែល​ចម្លាក់​ដោយ​គ្រូ​ចម្លាក់​ថ្ម និង​កូនជាង​ជា​អ្នកស្រុក​កំណើត​នៅ​ស្រុក​ព្រះនេត្រព្រះ ដែល​ត្រូវ​បាន​ចម្លាក់​កសាង​ឡើង​នៅ​អំឡុង​ឆ្នាំ​២០១១ ដែល​មានកំ​ពស់​ជិត​៣​ម៉ែត្រ ចម្លាក់​ដោយ​ថ្មភ្នំ​ទ្រព្យ​។

Picture

លោក​បាន​បញ្ជាក់​ថា នៅ​ចំណុច​កំពូលភ្នំ​ទ្រព្យ ដែល​មានកំ​ពស់​ពី​ជើងភ្នំ​ទៅ​លើ​កំពូលភ្នំ​រូបចម្លាក់​តា​ដំបូង​គ្រ​ញួ​ង មានកំ​ពស់​ជិត​៣០០​ម៉ែត្រ ហើយ​នៅ​លើ​កំពូលភ្នំ​ទ្រព្យ ឃើញ​មាន​ទីទួល​ប្រាសាទ​មួយ​ដែល​រង​ការ​ជីក​បំផ្លាញ​យក​វត្ថុ​បុរាណ​នា​សម័យ​សង្គ្រាម ហើយ​ពេល​នេះ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ​ខេត្តបន្ទាយមានជ័យ បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​បាន​រៀបចំ​រើស​ប្រមូល​ផ្ទាំង​វត្ថុ​បុរាណ​ប្រាសាទ​ដែល​មាន​អាយុកាល​យូរ​ឆ្នាំ​មក​ហើយ​ធ្វើ​អំពី​ថ្មភក់​។

Picture

លោក យ៉ង់ តាំង​កួយ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​អាជ្ញាធរ​បាន​សម្រេច​អោយ​គ្រូ​ជាងចម្លាក់​រូប​តា​ដំបូង​គ្រ​ញួ​ង​នៅ​ជញ្ជាំង​ថ្ម​លើក​កំពូលភ្នំ​ទ្រព្យ​នេះ ព្រោះ​មាន​ប្រវត្តិ​តា​ដំបូង​គ្រ​ញួ​ង ជា​អ្នកស្រុក​កំណើត​នៅ​ភ្នំ​ទ្រព្យ ស្ថិត​ភូមិ​ជ្រាប់​ចាស់ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រ​ព្រះ​។ ជា​ការ​ខិតខំ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ជំនាញ ដើម្បី​រៀប​លើ​កំពូលភ្នំ​ទ្រព្យ​រូបចម្លាក់​តា​ដំបូង​គ្រ​ញួ​ង និង​ទីទួល​ប្រាសាទ​អោយ​ជា​តំបន់​ទេសចរណ៍​អាច​ទាក់ទាញ​ភ្ញៀវ​មើល​លេង​លើ​កំពូលភ្នំ​ទ្រព្យ មើលរូប​ចម្លាក់​តា​ដំបូង​គ្រ​ញួ​ង និង​ទួល​ប្រាសាទ​មើល​ទេសភាព​ព្រៃ​ធម្មជាតិ​លើ​កំពូលភ្នំ​៕

Picture
Picture